September 2014

You are here:
មេរៀនទទួលបានពីស្បៃរុំភ្នែកសេះ

មាន​សត្វ​សេះ​ជាច្រើ​នក្បា​ល កំពុ​ង​រ​ស់​​នៅក្នុ​ង​កសិដ្ឋាន​មួយ ដែល​មាន​ទីតាំ​ង​មិន​សូ​វ​ឆ្ងាយ​ពី​ផ្ទះរបស់​ខ្ញុំ​ប៉ុន្មាន​ទេ។ ខ្ញុំ​សង្កេត​ឃើញ​ថា ក្នុង​អំឡុង​ពេល​រដូ​វខ្លះ សេះ​មួយ​ចំនួន​មាន​ក្រណាត់​រុំ​ពី​លើ​ភ្នែក​របស់​ពួក​វា។ អស់​រយៈ​ពេ​ល​ជា​យូរ​មក​ហើយ ដែល​​ខ្ញុំ​មាន​ចិ​ត្តអា​ណិ​ត​សត្វសេះ​ដែល​គេ​បា​នបាំ​ងភ្នែ​ក មិន​ឲ្យមើ​ល​អ្វី​ឃើញ​បែប​នេះ។ ប៉ុន្តែ ក្រោយម​ក ​ខ្ញុំ​ក៏បា​ន​ដឹង​ថា ខ្ញុំបា​នធ្វើ​កា​រស​ន្និ​ដ្ឋាន​ខុស ​អំពី​ការ​រុំភ្នែក​សេះទាំង​នោះ​ហើ​យ។ តាម​ពិត ក្រណាត់​រុំ​ភ្នែក​សេះនោះ​ គឺជា​ស្បៃទេ ដូច​នេះ សត្វ​សេះអា​ច​មើល​តាម​ក្រឡាស្បៃ​ឃើ​ញ ប៉ុន្តែ សត្វ​រុយ ដែល​នាំ​ឲ្យ​មាន​ជ​ម្ងឺ​ភ្នែក ​មិន​អាច​ចូល​តា​មស្បៃ​នោះ​បា​នឡើ​យ។ ស្បៃ​រុំភ្នែក​នោះ មិន​បាន​ធ្វើ​ឲ្យ​សត្វ​សេះមើ​ល​មិន​ឃើ​ញ​ឡើយ តែ​បាន​ជួយ​ការ​ពារ មិន​ឲ្យ​ពួក​វា​មាន​ជម្ងឺ​ដែលនាំឲ្យ​​ខ្វា​ក់​ភ្នែក​​ទៅ​វិ​​ញ​​ទេ! អ្នក​​មិ​ន​​ជឿ​ព្រះ​ ច្រើ​ន​​តែ​​ធ្វើ​កា​​​​រ​​សន្និ​​ដ្ឋា​ន​​ខុ​ស អំពី​ព្រះគម្ពីរ គឺ​មិន​ខុ​ស​ពី​ការ​ដែ​ល​ខ្ញុំ​ធ្វើកា​រ​ស​ន្និដ្ឋា​នខុ​ស អំពី​ស្បៃរុំ​ភ្នែក​សេះ​ឡើយ។ ពួក​គេ​យ​ល់ថា​ ព្រះគ​ម្ពី​រ​គ្រាន់​​តែ​ជា​វត្ថុដែល​ព្រះ​បាន​ដាក់​បាំ​ង​ភ្នែក​យើង ដើម្បី​កុំ​ឲ្យយើ​ងមើល​ឃើញ ការ​សប្បាយ​ដែល​យើង​អាច​មាន​ក្នុង​ជីវិត​ប៉ុណ្ណោះ។ ពួក​គេមា​ន​កា​រ​សោក​ស្តាយ​ចំ​ពោះគ្រី​ស្ទ​បរិស័ទ ព្រោះ​ពួក​គេបាន​​យល់​ថា ព្រះ​អម្ចាស់​បាន​​រារាំ​​​ង​​មិន​​ឲ្យ​​យើងមានការ​ស​ប្បាយ ក្នុង​ការ​រស់​នៅ។​ ពួកគេមិន​ដឹង​អំ​ពី​អត្ថប្រ​យោជ​ន៍​នៃ​ព្រះគ​ម្ពីរ គឺ​មិន​ខុ​ស​ពីកា​រ​ដែ​ល​ខ្ញុំមិ​ន​ដឹ​ងអំ​ពី​មូលហេ​តុ​ដែល​​គេរុំ​ភ្នែ​កសេះ​នោះ​ឡើយ។ ព្រះ​គម្ពីរ​មិន​បាន​រារាំ​ង​យើង មិន​ឲ្យមើ​ល​ឃើញ​របស់​ល្អ ក្នុង​ជីវិត​នោះឡើ​​យ តែបានជួ​យ​ការ​ពារ​យើង មិន​ឲ្យ​រង​គ្រោះដោ​យ​សារ​ការ​ភូត​កុហក់​ ដែល​បណ្តា​លឲ្យ​មា​នភា​ព​ខ្វាក់​ខាង​វិញ្ញាណ​ទៅវិញ​ទេ​។ ព្រះ​គម្ពី​រមិ​ន​បា​ន​រារាំ​ង​យើង មិន​ឲ្យមា​ន​អំណរ​ក្នុង​ជីវិ​ត​ឡើយ តែ​បាន​ជួយ​ឲ្យ​​យើង​មាន​អំណរ​ដ៏​ពិត ក្នុង​ការ​រ​ស់​នៅ។​–Julie Ackerman Link

Read article
ចិត្តរបស់អ្នក

ខ្ញុំ​បាន​ពេញ​ចិ​ត្តនឹ​ង​ការ​អធិស្ឋាន​របស់​ម៉ាខុម(Malcom) នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​មុន។ វា​ទើប​តែមា​នអា​យុ​៧​ឆ្នាំទេ ប៉ុន្តែ វា​បាន​ឈរ​នៅមុ​​ខក្មេ​ងៗ​ដ​ទៃទៀ​ត​ ​ដែល​មា​ន​គ្នា​មួយ​រយនា​ក់ ហើយអ​ធិស្ឋា​នថា​ “ព្រះ​យេស៊ូវ​អើយ សូម​អរ​ព្រះ​គុណទ្រង់ ដែ​ល​បាន​ឲ្យ​យើង​ខ្ញុំលេ​ង​បាត់​ទាត់ ហើយ​មក​ព្រះ​វិហារ ហើយ​បាន​ឲ្យ​យើង​ខ្ញុំ​ធ្វើដំណើ​រ​ម​កទីនេះ ដោយ​សុវត្ថិ​ភាព ហើយ​សូម​អ​រ​ព្រះគុ​ណ​ទ្រង់ ដែល​បាន​អត់​ទោស​បាប​ឲ្យ​យើង​ខ្ញុំ ហើយ​ប្រទាន​ជីវិត​អស់​កល្ប។ ព្រះ​យេស៊ូវ យើង​ខ្ញុំ​ស្រឡាញ់ទ្រ​ង់។ សូម​ទ្រង់​នៅ​តែនឹ​ក​ចាំ​ជា​និច្ចថា​ យើង​ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ប៉ុណ្ណា”។ ខ្ញុំ​មាន​ចិ​ត្តរំ​ភើបយ៉ា​ងខ្លាំ​ង​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​វាបង្ហាញ​ចេញ​នូវ​ទឹក​ចិត្តរបស់វា ​ចំពោះព្រះ​ដូច​នេះ​។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​ប្រហែល​ជា​ច្រើន​តែព្យា​យាម​បន្ថែម​បន្ថ​យពាក្យប​ន្តិចប​ន្តួច នៅ​ក្នុង​ការ​អធិ​ស្ឋាន ដើម្បីឲ្យពិ​រស​ស្តាប់ សម្រាប់​ព្រះ និង​មនុស្ស​នៅ​ជុំវិញ​យើង ដែល​អាច​ស្តាប់​ឮ​យើ​ង។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ ព្រះ​ទ្រង់​ប្រាកដជា​សព្វ​ព្រះទ័យ​នឹង​ស្តាប់ តែ​ពាក្យ​អ្វីដែ​ល​ចេញ​ពី​ចិត្ត​របស់​កូន​ទ្រង់​ប៉ុណ្ណោះ។ លោក​នេហេមា​មាន​ចិត្ត​ខ្វល់​ខ្វាយ អំពី​ការ​ស់នៅ​របស់ប្រ​ជាជន​នៅ​ក្រុង​យេរូសាឡិម ដែល​ជាមា​តុភូ​មិ​រប​ស់គា​ត់ ពេល​ដែល​គា​ត់បា​ន​ដឹ​ងថា​ ពួកគេ​កំ​ពុង​មាន​សេចក្តី​ទុក្ខ​ជា​ខ្លាំង ហើយ​កំផែង​ដែល​នៅព័​ទ្ធជុំ​វិញ​ទីក្រុ​ង ក៏​មា​នសភា​ព​បាក់​បែ​ក​ទៀ​ត(នេហេមា ១:៣)។ គាត់​ក៏​បាន​​អធិ​ស្ឋាន ដើម្បី​រក​ដំ​ណោះស្រា​យស​ម្រាប់​បញ្ហា​ទាំ​ង​អស់​នេះ​។ ជាដំ​បូង​គា​ត់បា​ន​ស​រ​សើរ​ដំកើង​ព្រះ ​ដែលទ្រ​ង់​ល្អ(ខ.៥) ហើយ​គាត់​ក៏​ទូ​​លសូ​មឲ្យ​ទ្រង់​អត់​ទោស​បាប​ឲ្យ​គាត់(ខ.៦) រួច​ទូល​ទ្រង់​អំពី​ព្រះប​ន្ទូល​ស​ន្យារ​បស់​​ទ្រង់​(ខ.៩) ហើយក៏​ទូ​ល​សូម​​ឲ្យព្រះ​បណ្តាល​ចិត្ត​ស្តេចឲ្យ​មាន​សេចក្តី​មេត្តា(​ខ.១១)។ ព្រះ​ទ្រង់​ក៏​បា​ន​មើល​ថែ​រ​លោកនេ​ហេមា និងពួក​ប​ណ្តាជន​របស់​គា​ត់ នៅ​ក្នុង​ពេល​ដែល​ពួក​គេ​សាង​សង់​កំផែង​ក្រុងយេ​រូ​សាឡិម​ឡើង​វិញ។​ តើ​អ្នក​កំ​ពុង​តែ​គិ​ត​អំ​ពី​អ្វី?…

Read article
ចូរពិចារណា អំពីពពក

ជាច្រើន​ឆ្នាំក​ន្លង​ទៅ ថ្ងៃ​មួយ ខ្ញុំនិង​កូន​ប្រុស​ទាំង​ពីររបស់​ខ្ញុំ បាន​នាំ​គ្នាទ​ម្រេត​ខ្លួន នៅ​លើ​ស្មៅនៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ ដើម្បី​មើល​ពពក​រសាត់​នៅលើមេ​ឃ។ កូន​ប្រុស​ច្បង​ក៏​​បា​ន​សួ​រខ្ញុំ​ថា “ប៉ា ហេតុ​អ្វីបាន​ជា​ពពក​អណ្តែត​នៅ​លើមេ​​ឃ?” ពេល​នោះ ខ្ញុំ​ច​ង់​​ចែក​​រំលែក​ចំណេះដឹ​ង​របស់​ខ្ញុំ​ឲ្យ​វាស្តា​ប់​ដែរ ប៉ុន្តែ កាល​នោះ ខ្ញុំមិ​ន​ដឹ​ង​ថា ត្រូវ​ឆ្លើយ​ប្រាប់​វាយ៉ា​ងដូ​ច​ម្តេច​ទេ បាន​ជា​ខ្ញុំប្រា​ប់​វា​ថា “កូ​ន​អើយ ប៉ា​ក៏មិន​ដឹង​ដែ​រ។ តែ​ ប៉ានឹ​ង​ខំស្វែ​ង​រក​ចម្លើយ​ពេលក្រោយ”។ ក្រោយ​មក ខ្ញុំ​ក៏​បាន​រ​កឃើ​ញ​ថា តាម​ការ​បក​ស្រាយ​អំពី​បាតុ​ភូត​ធម្ម​ជាតិ ចំហាយ​ទឹក​ដែល​ហួត​ចេ​ញពី​​ទឹក​ដែល​មាន​​​នៅ​លើ​ដី​ អណ្តែត​ឡើង​ទៅ​លើអា​កាស​ផ្តុំ​គ្នា បង្កើត​បាន​ជាព​ពក ហើយ​ចំហា​យក្តៅ​ដែ​ល​ហើរ​ឡើង​ទៅលើ​មេឃ ក៏​បាន​រួ​មចំ​ណែក នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ពពក​អណ្តែត​នៅ​អាកាស​ផង​ដែរ។ ប៉ុន្តែ ការ​បក​ស្រាយ​តា​មបែ​ប​វិទ្យា​សាស្រ្ត មិន​អាច​ផ្តល់​ចម្លើយ​គ្រប់​គ្រាន់​ឡើយ។ ពពក​អណ្តែត ដោយសា​រ​ព្រះ​បានប្រើ​ប្រាជ្ញា​ទ្រ​ង់ ដើម្បី​តាក់​តែ​ង​ច្បាប់​ធម្ម​ជាតិ ដែល​​នាំ​ឲ្យ​បាតុ​ភូត​ធម្មជា​តិកើ​តឡើ​ង ហើយ​បើក​សម្តែង “​កិច្ច​ការ​​អស្ចារ្យ​​រប​ស់​​ព្រះ​​ដ៏​​មាន​​ដំរិះ​សព្វ​​គ្រប់”(យ៉ូប ៣៧:១៦)។ ដូច​នេះ យើង​អាច​ចាត់​ទុក​ពព​ក​ជានិ​មិ​ត្ត​រូប ឬទី​សំគាល់​នៃល​ក្ខណៈ​ដ៏ល្អ​ និង​ព្រះគុណ​រ​បស់​ព្រះ នៅ​ក្នុងការ​បង្កើត​លោកិយ។ ដូចនេះ បើ​សិន​ជា​នៅថ្ងៃ​មួយ​ អ្នក​បាន​គយ​គន់​រូប​ភាព​ដែល​​​លេច​ឡើង​​​ក្នុ​ងព​ពក សូម​​នឹ​ក​​ចាំ​ថា ​ព្រះ​ដែល​​បា​ន​​​ធ្វើ​​ឲ្យ​​របស់​​សព្វ​​សារពើ មានភា​ពស្រ​ស់ស្អា​ត បាន​ធ្វើ​ឲ្យព​ពក​អណ្តែត​លើ​អាកាស​។ ការ​នេះ​បាន​កើត​ឡើង ដើម្បី​ឲ្យ​យើង​ស្ញើចស​រសើរ និង​ស្រឡាញ់​ទ្រង់។ ផ្ទៃ​មេឃ​សម្តែង​ពី​សិរីល្អ​របស់​ព្រះ…

Read article
ការប្រុងត្រចៀកស្តាប់

ខ្ញុំមាន​បញ្ហា​មួយ នៅ​ក្នុង​ទំនា​ក់ទំន​ង​ប្តី​ប្រព​ន្ធរ​ប​ស់ខ្ញុំ​ តែ​ខ្ញុំមិ​នដឹ​ង​ថា​ អ្នក​ដទៃ​មានបញ្ហា​ដូច​នេះដែ​រ​ឬ​យ៉ាង​ណា​ទេ។ ជាញឹ​កញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រមូល​អារម្មណ៍គិ​ត ដោយ​មិន​ចាប់​អារម្មណ៍​ចំពោះអ្វី​ៗដែ​ល​នៅជុំ​វិ​ញ​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​ភរិយា​របស់​ខ្ញុំ​គឺ ម៉ាទី(Martie) មានអា​រម្មណ៍​នឿយណា​យយ៉ា​ងខ្លាំ​ង ជា​ពិសេ​ស​នៅ​ពេល​ដែល​នាង​កំពុង​និយា​យ​ប្រាប់ខ្ញុំ អំពី​រឿង​សំខា​ន់ៗ។ ពេល​ដែល​នាង​សំគាល់ឃើ​ញថា​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចំពោះ​ពាក្យស​ម្តីរ​បស់​នាង នាង​ច្រើន​តែ​សួរ​ខ្ញុំថា “តើ​បង​បាន​ឮ​ខ្ញុំនិយា​យ​​ទេ?” ការ​ស្តាប់ គឺ​ជាផ្នែ​ក​មួយដ៏​សំ​ខាន់​នៅ​ក្នុ​ងទំ​នាក់​ទំនងនី​មួយ​ៗ ជា​ពិសេស​​ក្នុ​ងទំ​នាក់​ទំនង ​ដែល​យើង​មាន​ជាមួ​យ​ព្រះ​គ្រីស្ទ។ បើយើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ នោះ​យើង​មានអភ័យ​ឯក​សិទ្ធិ នៅក្នុ​ងកា​រប្រ​កប​ស្និទ្ធស្នា​ល​ជាមួ​យ​ទ្រង់ ​តាម​រយៈ​ព្រះប​ន្ទូល​ទ្រង់ និ​ង​ព្រះវិ​ញ្ញាណ​បរិសុ​ទ្ធ​ដែល​ធ្វើ​ការ​ក្នុង​ចិត្ត​យើង។ យើង​ត្រូវ​ប្រុងត្រចៀក​ស្តាប់​អ្ន​កគ​ង្វាល​ដ៏​ពិតរបស់​យើង ពេលដែ​លទ្រ​ង់ប​ន្លឺព្រះ​សូរ​​សៀង ដើម្បី​ដឹក​នាំ​យើង ទៅ​កាន់​សេចក្តី​សុច​រិត សេចក្តី​ស្រឡាញ់ ព្រះគុ​ណ និង​កា​រអ្វី​ដែល​សម​ស្រប​នឹង​បុគ្គ​លិក​លក្ខណៈ និ​ងបំ​ណ​ង​ព្រះទ័​យ​ទ្រង់។ ក្នុង​បទ​គម្ពី​រ​យ៉ូហា​ន ជំពូក១០​ ព្រះយេ​ស៊ូវ​បា​នមា​ន​បន្ទូល​ច្បាស់​​ថា ទ្រង់​ជា “អ្នក​គង្វា​ល​ដ៏ល្អ” ហើយ​អ្នក​ដែ​លខំ​ស្តា​ប់​ព្រះសូ​រសៀ​ង​ទ្រង់ ក៏​បាន​ក្លាយ​ជា​អ្នក​ដើរ​តា​ម​ទ្រង់ យ៉ា​ងស្ម័​គ្រ​ស្មោះ(ខ.៤) ហើយ​បា​នផ្លា​ស់​ប្រែ​ ទៅជា​មាន​លក្ខ​ណៈដូ​ច​ទ្រង់។ កា​រ​ប្រុង​ត្រចៀក​ស្តាប់ពាក្យ​សម្តី​​របស់​ប្តីប្រ​ពន្ធ ឬ​មិត្ត​ភ័ក្រ​របស់​អ្នក គឺ​ជា​ការ​បង្ហាញ​ថា ពួក​គេមា​នត​ម្លៃ​ និង​ភាព​សក្តិស​ម នៅក្នុ​ងទំនាក់​ទំនង។ យ៉ាង​ណាមិ​ញ ការ​ផ្តោត​ចិត្ត​ទៅ​លើព្រះ​សូរ​សៀងនៃ​ព្រះយេ​ស៊ូវ គឺ​ជា​ការ​បញ្ជា​ក់ថា ទ្រង់​សំខាន់​ចំពោះជី​វិត​​របស់​អ្នក។ ដូច​នេះ ចូរ​លះ​ចោល​ការ​អ្វី​ដែល​រំខាន​ដល់​ជីវិត​អ្នក…

Read article
កំហុសដែលលាក់កំបាំង

មាន​កំហុស​ឆ្គង​មួយ បាន​កើត​ឡើង​ក្នុង​វិស័យ​កីឡា ​តែវា​មិន​មែន​ជាកំ​ហុស ដែល​បាន​កើត​មាន​ជាលើក​ទីមួ​យ ហើយ​ក៏មិ​ន​មែ​នជា​លើក​ចុ​​ង​ក្រោយ​ដែរ។ ប៉ុន្តែ ​ការ​លើក​យក​រឿ​ង​នេះម​ក​និយាយ ប្រហែល​ជា​អាច​ជួយ​យើង​ មិ​ន​ឲ្យមា​ន​កំហុ​ស​ដ៏អា​ម៉ាស់​ដូច​នេះ​ដែរ។​ គេ​បាន​កត់​សំ​គាល់​ឃើញ​ថា​ គ្រូ​បង្វឹក​បាល់​ទាត់​មហាវិទ្យា​ល័យ​ម្នាក់ មាន​បុគ្គ​លិកល​ក្ខណៈ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ល្អ ​ប៉ុន្តែ ក្រោយ​មក គាត់​ក៏​បា​នលា​ឈ​ប់ពី​ការ​ងារ ដោយ​ក្តី​អាម៉ាស់ បន្ទាប់​ពី​គេបា​ន​រ​កឃើ​ញ​ថា ​គាត់បា​នបំ​ពា​ន​ច្បាប់ ដែល​បាន​ចែង​យ៉ា​ងច្បា​ស់ ដោយ​សមាគមន៍​ជាតិ​អត្ត​ពលិក ​នៃម​ហាវិទ្យាល័យ​។ មាន​អត្ថ​បទ​ទស្សនា​វត្តី​មួយ បាន​ធ្វើ​សេច​ក្តីស​ន្និដ្ឋា​នថា​ “ភាព​ស្អាត​ស្អំរ​បស់​គា​ត់ ​ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ដ៏​គួរ​ឲ្យ​ស​ង្ស័យ​​បំផុ​ត ក្នុង​កីឡា​បាល់​ទាត់​មហាវិទ្យា​ល័យ”។ ពេល​នោះ ជា​ពេល​ដ៏​អា​ម៉ាស់​បំផុត សម្រាប់​គ្រូ​បង្វឹក​រូប​នេះ ប៉ុន្តែ យើង​ក៏​ត្រូវ​មាន​កា​រ​ប្រុង​ប្រយ័ត្នផ​ងដែ​រ ព្រោះនរណា​ក៏អា​ច​ជួប​រឿ​ង​ដ៏​អាម៉ាស់​ដូច​នេះដែ​រ។ អារក្ស​តែង​តែ​តា​មល្បួ​ង​យើង​ម្នា​ក់​ៗ ឲ្យ​ធ្វើ​អ្វីមួ​យ​លួច​លាក់ នៅ​ក្នុងជី​វិ​ត​រប​ស់​យើង​ ​ដែល​នាំឲ្យ​ប៉ះពា​ល់ព្រះ​កិត្តិនាមរ​បស់ព្រះ​អម្ចាស់។ ជាកា​រពិ​ត​ណាស់ យើងសុ​ទ្ធ​តែអា​​ចធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្អាត​ស្អំ​ ឬមា​ន​ទីប​ន្ទា​ល់ល្អ​តែ​ស​ម្បក​ក្រៅ។ យើង​សុទ្ធ​តែងា​យរ​ង​គ្រោះ ដោយសា​រ​ការ​ល្បួង​ផ្សេ​ង​ៗ។ ដូច​នេះ តើ​យើ​ង​អាច​ឈ្នះ​ការ​ល្បួង​ដោយ​របៀ​បណា​? ដើម្បី​ឈ្នះកា​រល្បួ​ង យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​ល្បួង​អាច​កើត​មានចំពោះ​មនុស្ស​គ្រប់​គ្នា​(១កូរិនថូស ១០:១៣)។ យើង​ត្រូវ​ដឹ​ងអំ​ពី​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពីកា​រ​ចាញ់​ការ​ល្បួង(យ៉ាកុប ១:១៣-១៥)។ យើង​ត្រូវ​ចេះ​ជួយ​ជ្រោង​គ្នា​ឡើង(សាស្តា ៤:៩-១២)។ ហើយ​យើង​ត្រូ​វ​ទូល​សូម​ឲ្យ​ព្រះជួយយើ​ង ដើម្បី​កុំ​ឲ្យ​ដួល​ចុះ(ម៉ាថាយ ២៦:៤១)។…

Read article
ការរៀបចំខ្លួនបានល្អ

ខ្ញុំបាន​ទទួល​ការ​បង្រៀន​ឲ្យ​ចេះត្រៀម​ខ្លួន​ជា​និច្ច។ ពេល​ខ្ញុំគិត​អំពី​ការ​នេះ ខ្ញុំក៏​បាន​នឹក​ឃើញ​​លោក នេនហួស(Nienhuis) ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ កាល​ខ្ញុំ​កំពុង​ធំ​ធាត់​។ ខ្ញុំ​ចាំ​ថា ពេល​គាត់​ត្រឡប់​មក​ផ្ទះវិ​ញ គាត់​មិន​ដែល​ខាន​បើក​ឡាន​ថយ​​ក្រោយ ចូល​​ក្នុ​ង​​ប​ន្ទ​​ប់​ដាក់​ឡាន​​ឡើយ។ ការ​នេះ​ហាក់​ដូច​ជាច​ម្លែក​សម្រាប់​ខ្ញុំ ប៉ុន្តែ ក្រោយ​មក ម្តាយ​របស់ខ្ញុំ​ ក៏បា​នព​ន្យ​ល់ថា​ លោក​នេល(Nels) គឺ​ជា​អ្នក​ពន្លត់​អគ្គីភ័​យ​ស្ម័គ្រ​ចិត្ត។ ដូចនេះ​គាត់​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រញាប់​ទៅស្ថានីយ​ពន្លត់​អគ្គី​ភ័យ កាល​ណា​​គេទូរ​ស័ព្ទ​មក​គាត់។ គាត់បា​ន​បើក​ឡាន​ថយ​ក្រោយ ចូ​លទៅ​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បី​ឲ្យគា​ត់អា​ច​បើក​ឡាន​ចេញ​បាន​ឆាប់​រហ័ស ពេល​​គាត់​ត្រូវ​ទៅ​បំពេញ​តួរ​នាទី​​ពន្លត់​អគ្គី​ភ័យ។ ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ គឺ​ពិ​ត​ជាមា​ន​សារៈ​សំខាន់ នៅ​ក្នុង​ការ​រស់​នៅ​រ​ប​ស់យើ​ង។ ហេតុ​នេះ​ហើយ​បាន​ជា លោក​អាប្រាហាំ លីនខិន(Abraham Lincoln) បាន​មាន​ប្រសាស​ន៍ថា​ “បើ​ខ្ញុំមា​នពេ​ល​តែ​៨​ម៉ោង​សម្រាប់​កាប់​ដើម​ឈើមួ​យ​ដើម ខ្ញុំ​នឹង​ចំណា​យ​ពេល​៦ម៉ោ​ង ដើម្បី​សំលៀង​ពូថៅ​របស់​ខ្ញុំ​”។ ក្នុង​ការ​រស់​នៅ យើងត្រូ​វ​ត្រៀម​ខ្លួន​សម្រា​ប់កា​រ​ជាច្រើ​ន។ យើង​ត្រៀម​ខ្លួន​សម្រាប់​អាជីព​ណា​មួយ ដោយខិ​តខំ​រៀ​ន​សូត្រ។ យើង​ទិញ​ប័ណ្ណ​ធានា​រ៉ា​ប់រ​ង សម្រាប់​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ អគ្គី​ភ័យ ដែល​អាច​កើត​ឡើ​ងនៅ​ពេ​លខា​ង​មុខ។ ជាង​នេះទៅ​ទៀ​ត យើង​ថែម​ទាំង​បាន​ត្រៀម​ខ្លួន​សម្រាប់​ចុង​បញ្ចប់​នៃជី​វិត ដោយ​សរ​សេរ​ពាក្យ​បណ្តាំ​ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​​។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បាន​ប្រាប់​យើ​ងថា​ យើង​ត្រូវ​តែ​មាន​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​ផង​ដែរ។ យើងត្រៀ​ម​ខ្លួន​ខាង​វិញ្ញាណ ដោយ​ពាក់​គ្រឿងសឹ​ក​របស់​ព្រះ ដើម្បី​ធ្វើស​ង្រ្គាម​ខាង​វិញ្ញាណ​(អេភេសូរ ៦:១0-២០)…

Read article
មូលហេតុដែលយើងធ្វើការ

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៦៦០ គេ​បាន​ឲ្យលោ​ក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើ​ការ​រចនា​ប្លង់​ព្រះ​វិហារ​ធំ​របស់​​សេន​ប៉ុល(St. Paul’s Cathedral) នៅ​ទី​ក្រុង​ឡុង ​ឡើងវិ​ញ។ យោង​តាម​រឿង​ព្រេង បាន​ឲ្យដឹ​ង​ថា ថ្ងៃ​មួយ ​គាត់​បាន​ទៅ​ពិនិត្យ​ការ​ដ្ឋាន​នៃ​សំណង់​ដ៏​អស្ចារ្យ​នេះ ហើយ​ពួក​កម្ម​ករ​មិន​បាន​ស្គាល់គា​ត់​ទេ។ លោក​រេន បានដើ​រ​មើល​ការ​ដ្ឋាន ហើយ​ក៏​បាន​សួរ​កម្មករ​ពីរ​បី​នាក់​ថា “អ្នក​កំពុង​ធ្វើ​អ្វី?” កម្ម​ករ​ទីមួយ​បាន​ឆ្លើយ​ថា “ខ្ញុំ​កំពុ​ងកា​ត់ថ្ម​​មួយ​ដុំ”។ រី​ឯ​កម្ម​ករ​ទីពីរ​វិញ ក៏បា​នឆ្លើ​យថា​ “ខ្ញុំ​កំពុង​ធ្វើ​ការ ដើម្បី​ប្រាក់​ឈ្នួល ៥​ស៊ីលីង ២​ភែន ក្នុង​មួយ​ថ្ងៃ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ម​ករ​ទីបី​​បាន​ឆ្លើយ តាម​ការ​យល់ឃើ​ញខុ​ស​ពីអ្ន​ក​មុន​​ៗថា “ខ្ញុំ​កំពុង​ជួយ​លោក​គ្រីស្ទូ​ហ្វ័រ រេន សាង​សង់​ព្រះ​វិហារ​ដ៏ធំ​អស្ចារ្យ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ”។ ដូច​នេះ កម្មករ​រូប​នេះ ពិត​ជា​មាន​អា​កប្ប​កិរិយ៉ា និង​បំណង​ចិត្ត​ខុស​ពី​កម្ម​ករ​ផ្សេង​មែន! យើង​ត្រូវ​ដឹង​អំពីមូ​ល​ហេតុ ដែល​យើង​ធ្វើ​កិច្ច​ការ​នី​មួយ​ៗ ព្រោះវា​ពិ​តជា​មា​នសា​រៈសំ​ខាន់​ខ្លាំង​ណាស់ ជា​ពិសេស ពេល​ដែល​យើង​កំពុង​ធ្វើ​ការ ឬមា​ន​អាជីព​អ្វី​មួយ ​នៅក្នុង​ការ​រស់​នៅ។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័​កប៉ុ​ល ​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“ចូរកុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង…

Read article
ការទំនាក់ទំនង ទៅវិញទៅមក

តើអ្នកធ្លាប់​កប់​យោបល់ នៅក្នុ​ង​ការ​សន្ទ​នា ជា​មួយ​​មនុស្ស​​ដែល​និយាយ​តែ​អំពី​ខ្លួន​ឯង​ឬ​ទេ? ដើម្បី​​ជា​​ការ​​គួ​​រ​​សម អ្នក​​​ក៏បានចាប់​ផ្តើម​ការ​សន្ទនានោះ​ ដោយ​សួរ​សំណួរ​ទៅ​កាន់​គាត់។ តែ​គាត់​ក៏ប​ន្ត​និយាយ​អំពី​ខ្លួន​ឯង​មិន​ចេះឈ​ប់ ហើយ​គាត់​ក៏​មិន​ដែល​បាន​សួរ​អ្នក​វិញ​សោះ។ ដូច​នេះ ការ​សន្ទនា​នោះ ជា​ការ​និយាយ​តែ​អំ​ពី​ខ្លួន​គាត់ គឺ​មិន​បាន​និយាយ​អំពី​ខ្លួន​អ្នក​សូម្បី​តែ​បន្តិច។ សូម​ស្រមៃ​អំពី​ការ​ដែល​ព្រះ​វរបិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួគ៌ កំពុង​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង ក្នុង​អំឡុង​ពេលយើ​ង​ចំណាយ​ពេល​ស្ងប់​ស្ងាត់​ជា​មួយ​ទ្រង់។ យើង​ប្រហែល​ជា​បាន​អាន​ព្រះ​បន្ទូល​ទ្រង់​ខ្លះ​ៗ ប៉ុន្តែ បន្ទាប់​មក ក្នុង​ការអ​ធិស្ឋាន យើង​ក៏​​ប្រែ​ជា​ទូល​ទ្រង់ ដោយ​ផ្តោត​​ទៅលើសេ​ចក្តី​ត្រូវ​ការ​របស់​យើង​តែប៉ុ​ណ្ណោះ។ យើង​ទូលសូម​ឲ្យ​ទ្រង់ជួ​យ​ដោះ​ស្រាយ​បញ្ហា​យើង ជួយ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​ហរិញ្ញ​វត្ថុ ឬ​ប្រោស​ជម្ងឺ​ខាង​សាច់​ឈាម​របស់យើង ប៉ុន្តែ យើង​មិន​បាន​អនុញ្ញាត​​ឲ្យ​បទ​គម្ពីរ​ដែល​យើង​បាន​អាន​នោះ ចូល​ក្នុង​សេចក្តី​អធិ​ស្ឋាន​របស់​យើង​ទេ។ បាន​សេច​ក្តីថា យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះអ្វី​ដែល​ព្រះបា​ន​មាន​បន្ទូ​លម​ក​កាន់​យើង​ទេ។ យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពួក ១១៩ មិន​មាន​អាកប្ប​កិរិយ៉ា​ដូច​នេះទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ស្វែង​រក​ជំនួយរ​បស់​ព្រះ ដើម្បី​ឲ្យ​គាត់​អាច​យល់​ព្រះ​បន្ទូល​ទ្រង់ បាន​ជាគាត់​មានប្រ​សាសន៍​ថា “សូម​​បំភ្លឺ​​ភ្នែក​​​ទូល​បង្គំ ឲ្យ​​បា​ន​​ឃើញ​​សេចក្តី​អស្ចារ្យ នៅ​​ក្នុង​​ក្រឹត្យ​វិន័យ​​របស់​​ទ្រង់”(ខ.១៨)។​ ហើយខណៈពេ​លដែ​ល​គាត់​អ​ធិស្ឋាន គាត់​បាន​បង្ហាញ​ឲ្យយើ​ង​ដឹងថា​ គាត់​បាន​ឲ្យត​ម្លៃ​ព្រះបន្ទូល​ព្រះ​យ៉ាង​ខ្លាំង បាន​ជាគា​ត់រាប់ព្រះ​ប​ន្ទូល​ទ្រង់ ជា“សេចក្តី​អំណរ” ​របស់​គាត់(ខ.២៤)។ ចូរ​យើង​រៀន​អធិ​ស្ឋាន ដោយ​ឆ្លើយ​តប​ ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ។ ការ​ធ្វើដូ​ច​នេះ នឹង​នាំ​ឲ្យយើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួ​យ​ព្រះ…

Read article
ក្រុមចម្រៀងដ៏ពិសេស

ពេល​ដែល​លោក មីជ មីលល័រ(Mitch Miller) បាន​ទទួល​មរណៈ​ភាព ក្នុង​ខែ​កក្កដា ឆ្នាំ២០១០ មនុស្ស​ភាគ​ច្រើន​ដែល​ស្គាល់​គាត់ បាន​នឹក​ចាំ​ថា គាត់​ជា​អ្នក​ដែល​អញ្ជើញ​គេ​រាល់​គ្នា ឲ្យ​ច្រៀង​ជា​មួយ​គាត់។ កម្មវិ​ធី ច្រៀង​ជា​មួយលោកមីជ គឺ​ជា​កម្ម​វិធី​ទូរទស្សន៍​ដ៏​មានប្រ​ជាប្រិយ​ភាព​របស់​គាត់ នៅ​​ទសវត្សរ៍​ឆ្នាំ ១៩៦០។ នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​នេះ ក្រុម​បុរស​បាន​ច្រៀង​ប​ទ​ខ្លី ដែល​កំពុង​ពេញ​និយម ហើយ​គេ​ក៏​បាន​ដាក់​អក្សរ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សម្រាប់​ឲ្យ​អ្នក​ទស្សនា​ច្រៀង​ជា​មួយ​ដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​គាត់ ដោយ​ដក​ស្រង់​សម្តី​​របស់​លោក​មីល​ល័រ ដែល​ក្នុង​នោះ គាត់បា​ន​ជឿ​ថា មូល​ហេតុ​ដែ​ល​នាំ​ឲ្យ​កម្ម​វិធី​របស់​គាត់​ទទួល​ជោគ​ជ័យ គឺ​ដោយ​សារ​បទ​ខ្លី​របស់​គាត់ ដែល​ច្រៀង​ថា “ខ្ញុំ​តែង​តែ​មាន​គម្រោងជួល​អ្នក​ចម្រៀងដែ​លមាន​​សណ្ឋាន​ខុស​ៗ​គ្នា គឺ​មាន​ខ្លះ​ខ្ពស់ ខ្លះ​ទាប​ ខ្លះ​ក្បាល​ទំ​ពែក ខ្លះ​ស្គម ខ្លះ​ធាត់ មនុស្ស​មាន​សណ្ឋានខុស​ៗ​គ្នា​អញ្ចឹង”។ តាម​រយៈ​ការ​បង្រួប​បង្រួម​អ្នក​ចម្រៀង​ដែល​មាន​រូប​រាង្គ​ខុស​ៗ​ដូ​ច​នេះ បទ​ចម្រៀង​ដ៏​ពិរស​ក៏បា​ន​បន្លឺ​ឡើង ហើយ​គេ​ក៏បាន​អញ្ជើញ​ទស្ស​និក​ជនទាំង​​អស់​ ឲ្យ​​ម​ក​​ចូល​​រួម។ ក្នុង​បទ​គម្ពីរ​រ៉ូម​ ជំពូក​១៥ សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​មាន​ការ​រួប​រួម​គ្នា គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដើម្បី​​​ឲ្យ​​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា”​(ខ.៦)។ គាត់​ក៏បា​ន​ដក​ស្រង់​បទ​គម្ពីរ​សញ្ញា​ចាស់​មួយ​ចំនួន ដែល​ចែង​អំពី​ការ​ដែល​សាសន៍​ដទៃ…

Read article