ទៅណាមិនរួច

ការ​ធ្វើដំ​ណើ​រដោយ​ឡា​ន​ក្រុ​ង ពី​ក្រុង​មេ​មភីស រដ្ឋ​ថេនេស៊ី ទៅ​ក្រុងសេ​ន លូវីស រដ្ឋ​មីសសូរី តាម​ធម្មតា ​ចំណាយ​ពេល​ប្រ​ហែ​ល៦​ម៉ោ​ង បើសិ​ន​ជា​​អ្នក​បើ​ក​ប​រ​ឡានក្រុង មិន​បាន​ទុ​ក​អ្ន​កចោ​ល នៅ​ស្ថានីយ​ប្រេ​ងឥន្ធនៈ​ទេនោះ។ ការនេះ​បាន​កើ​ត​ឡើ​ង ចំពោះ​អ្ន​ក​ដំណើ​រ​៤៥​នាក់ ដែល​បាន​ធ្វើ​ដំណើ​រ​តា​ម​ឡានក្រុងមួ​យ​គ្រឿ​ង ហើយ​ត្រូ​វអ្នក​បើកប​រឡាន​ក្រុង​នោះ ទុក​ពួ​ក​គេចោ​ល​ បាន​ជា​ពួក​​គេ​ត្រូវ​រង់​ចាំ​ពេញ​មួ​យ​យប់​ អស់ពេល៨​ម៉ោង ទំរាំតែ​មា​ន​អ្ន​ក​បើក​បរម្នាក់​ទៀ​ត​មក​ជំ​នួស​អ្ន​ក​បើក​បរ​ចា​ស់។ ពេល​នោះ ពួក​គេ​ប្រាក​ដជាមា​ន​អារ​ម្មណ៍​ធុ​ញ​ថ​ប់ ដោយ​សារ​កា​រ​ព​ន្យាពេ​លធ្វើដំ​ណើរ និង​ថប់​បា​រ​ម្ភអំ​ពីល​ទ្ធ​ផ​ល ដែ​ល​នឹ​ងចេ​ញ​ម​ក ហើយ​ក៏មា​នចិ​ត្ត​អ​ន្ទះសា​រ​ក្នុង​ការ​រ​ង់ចាំជំនួយ​ផ​ង​ដែរ។

លោក​យ៉ូសែប ​ប្រ​ហែល​​ជា​មាន​អារម្មណ៍ដូចនេះ​ផងដែរ ពេលដែ​ល​គេយ​ក​គាត់​ទៅដា​ក់​គុ​ក ដោយសារប​ទ​ឧក្រឹដ្ឋ​ដែល​គា​ត់មិ​ន​បា​ន​ប្រ​ព្រឹត្ត (លោកុប្បត្តិ ៣៩)។​ គាត់​ត្រូវ​គេ​បោះប​ង់​ចោ​ល ហើយ​លែង​នឹ​ក​នា ដូច​នេះ​គាត់​ត្រូវ​គាំង​ដំណើ​រ​ក្នុងគុក មិ​ន​អា​ចទៅ​ណា​រួ​ច​ឡើយ។ ប៉ុន្តែ “​ព្រះអ​ម្ចា​ស់​​ទ្រ​ង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង”(ខ.២១)។

ក្រោយ​មក មេ​ភូឃុំ​នោះ​​ក៏​​​ប្រ​គល់​​ពួ​ក​​អ្ន​ក​​ទោស​​​ដែ​ល​​នៅ​​​ក្នុ​ង​​គុក ទៅ​​ក្នុ​ង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ “នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះ​បីជា​ព្រះ​អម្ចាស់បាន​គង់​នៅ​ជាមួ​យ ហើយប្រ​ទាន​ពរ​គាត់​ក្តី​ ក៏​គាត់​នៅតែ​ជា​ប់​គុ​កអស់​ជាច្រើនឆ្នាំ​។ អ្នក​ប្រហែ​ល​ជា​កំពុ​ង​ស​ម្រា​ក​ព្យាបា​ល ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​​ ទៅណា​មិ​ន​រួច នៅក្នុ​ងម​ន្ទី​ឃុំឃាំង ឬ​នៅក្នុ​ង​ប្រទេ​ស​ដែ​ល​ឆ្ងាយ​ពី​ផ្ទះរប​ស់​អ្ន​ក ឬមួយ​ជា​ប់​ឃុំនៅ​ក្នុង​គុ​ក​ដែល​មា​ន​ក្នុង​ចិត្តរបស់ខ្លួ​នឯ​ង​ជា​ដើ​ម។ តែទោះ​បី​ជា​អ្នក​កំពុ​ង​នៅទី​ណា​ ឬជា​ប់​នៅ​ទីនោះមា​នរ​យៈពេ​លយូរប៉ុណ្ណា​ហើយក៏​ដោ​យ ក៏សេ​ច​ក្តីមេ​ត្តា និ​ង​ក្តី​សប្បុរសរ​បស់​ព្រះ​ នៅតែ​អាច​ឈោង​មក​ដល់​អ្នក​​។ ដោយសារ​ទ្រ​ង់ជា​ព្រះ​ដ៏​មាន​ចេ​ស្តា​ (និក្ខមនំ ៦:៣) ហើយគ​ង់នៅ​គ្រ​ប់​ទី​ក​ន្លែង (យេរេមា ២៣:២៣-២៤) នោះទ្រ​ង់​អាចកា​រ​ពារ លើក​អ្ន​ក​ខ្ពស់​ឡើ​ង ហើយផ្គ​ត់​ផ្គ​ង់​ដល់​អ្ន​ក នៅ​ពេល​ដែល​ហាក់​ដូ​ច​ជា​គ្មាន​នរណា​ម្នាក់អា​ចជួ​យ​អ្ន​ក​បាន​​។–Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles