June 2, 2015

You are here:
ការបង្ហាញ និងការប្រាប់

បើអ្នក​បាន​រៀន​នៅ​ក្នុង​វគ្គ​សិក្សា​ជំនាញ​សរសេរ ឬ​ចូល​រួម​នៅ​ក្នុង​សន្និ​សិទ​អ្នក​និពន្ធ អ្នក​ប្រហែល​ជា​បាន​ឮ​គេ​បង្រៀន​ថា “ចូរ​កុំគ្រា​ន់តែ​និ​យាយ​ប្រាប់ តែ​ចូរ​បង្ហាញ​ផង”។ បាន​សេចក្តី​ថា​ ចូរ “បង្ហាញ” អ្នកអា​ន​របស់​អ្នក អំពី​សេចក្តី​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេដឹ​ង ចូរ​កុំគ្រា​ន់តែ​និ​យាយ​ប្រាប់ពួ​ក​គេឡើ​យ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀ​ត​ថា ចូរ​កុំ​គ្រាន់​តែ​​ប្រា​ប់​អ្នក​អាន​របស់​អ្នក អំពី​ការ​អ្វី​ដែ​ល​អ្នក​បាន​ធ្វើ​ឡើយ ចូរ​រៀប​រាប់​អំពី​របៀប​ដែល​អ្នក​ធ្វើ​ការ​នោះ​ផង។ មូល​ហេតុ​ដែល​យើង​ច្រើន​តែ​និយាយ​ប្រាប់​អ្នក​ដទៃ ជា​ជាង​បង្ហាញ​ពួក​គេ នោះគឺ​ដោ​យ​សារ​ការ​និយាយ​ប្រាប់​មាន​ភាព​ងាយ​ស្រួល ហើយ​លឿន​ជាង​ការ​បង្ហាញ។ កាល​ណាយើ​ងប​ង្ហាញ​ពី​របៀ​បដែ​ល​យើង​ធ្វើ​អ្វី​មួយ យើង​ត្រូវ​ចំណាយពេ​ល និង​កម្លាំង​។ នៅ​ក្នុង​ការប​ង្រៀន​សិស្ស ការ​និយាយ​ប្រាប់​សិស្ស អំពី​កំហុស​ដែល​ពួក​គេ​មាន​នៅក្នុ​ង​ការធ្វើអ្វីមួ​យ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​បង្ហាញ​ពួក​គេ អំពី​​របៀប​ធ្វើកិច្ច​កា​រនោះ​ឲ្យបា​ន​ត្រឹម​ត្រូវ។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ការ​បង្រៀន​មាន​ប្រសិទ្ធិ​ភាព​ជាង នៅ​ពេល​ដែល​គ្រូប្រាប់​សិស្ស ពី​របៀប​ធ្វើ​កិច្ចកា​រនោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំម​កហើ​យ ដែល​ជន​ជាតិ​យូដាមា​នក្រឹត្យ​វិន័យ ដែ​លប្រា​ប់ពួក​គេអំ​ពីកា​រ​ដែល​ត្រូវ​ធ្វើ និង​ការ​ដែល​មិន​ត្រូ​វ​ធ្វើ នៅ​ក្នុង​ការ​រស់​នៅ។ ប៉ុន្តែ ក្រោយ​មក​ព្រះ​យេស៊ូវ​បាន​យាង​មក ហើយ​បង្ហាញ​ពួក​គេ​ពីរបៀប​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​បាន​ប្រាប់​ពួក​គេ​ឲ្យរ​ស់​នៅ​ទាំង​ពី​យូរម​ក​ហើយ​នោះ។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែមាន​បន្ទូល​ថា “ចូ​រ​បន្ទាប​ខ្លួន”ប៉ុណ្ណោះ​ឡើយ ​តែថែម​ទាំង​បាន​បន្ទាប​ព្រះអ​ង្គទ្រ​ង់ ទុក​ជា​គំរូ​ផង​ដែរ(ភីលីព ២:៨)។ ទ្រង់​មិ​ន​គ្រាន់​តែ​មាន​បន្ទូល​ថា “ចូរ​អត់​ទោស​ឲ្យអ្ន​កដ​ទៃ” ប៉ុណ្ណោះឡើ​យ តែ​ថែម​ទាំង​បាន​អត់​​ទោស​ឲ្យយើ​ង(កូល៉ុស ៣:១៣)។ ម្យ៉ាង​ទៀត ទ្រង់​មិន​គ្រាន់​តែ​បាន​មានប​ន្ទូលថា​ “ចូរ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខា​ងរ​បស់​អ្នក” ​តែប៉ុ​ណ្ណោះឡើ​យ…

Read article