រូបភាពតាមបង្អូចកញ្ចក់
ក្នុងអំឡុងពេលវិស្សមកាល ក្នុងរដ្ឋអាឡាស្កា ខ្ញុំបានទស្សនាទេសភាពដ៏ស្រស់ត្រកាលជាច្រើន តាមបង្អួចកញ្ចក់ឡាន ដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ។ អាកាសធាតុនៅ រដ្ឋអាឡាស្កា មានសភាពត្រជាក់ ហើយសើម តែខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យកញ្ចក់បង្អូចឡានជួយការពារឲ្យខ្ញុំមានភាពកក់ក្តៅ និងមិនឲ្យសើមខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កញ្ចក់បង្អួចឡាន ក៏បាននាំឲ្យមានការពិបាកខ្លះៗដែរ។ ពេលដែលមានភ្លៀងធ្លាក់នៅតាមផ្លូវម្តងៗ ដំណក់ទឹកភ្លៀងបានហូរចុះតាមកញ្ចក់នោះ ធ្វើឲ្យបាំងទេសភាពដែលនៅខាងក្រៅឡាន។ ម្យ៉ាងទៀត ពេលដែលស៊ីតុណ្ហភាពផ្លាស់ប្តូរ នៅខាងក្រៅ សំណើមនៅខាងក្នុងក៏បានប្រែក្លាយជាអ័ភ នៅក្នុងឡាន។ បញ្ហានេះបានជួយឲ្យខ្ញុំយល់ ពីមូលហេតុដែលយើងមិនអាចមើលឃើញជីវិតខ្លួនឯងឲ្យបានច្បាស់ តាមបំណងព្រះទ័យព្រះ។ អំពើបាបបានធ្វើឲ្យយើងមិនអាចមើលឃើញសម្រស់នៃជីវិត ដែលព្រះសព្វព្រះទ័យនឹងឲ្យយើងមើលឃើញ ដោយអំណរ។ ជួនកាល នៅក្នុងចិត្តយើង មានអំពើបាប ដែលជាភាពអាត្មានិយម ដែលបង្កើតឲ្យមានអ័ភ ដែលធ្វើឲ្យយើងយល់ថា ខ្លួនឯងសំខាន់ហួស ខុសពីការពិត ហើយនាំឲ្យយើងភ្លេចគិតពីប្រយោជន៍របស់អ្នកដទៃ។ ជួនកាល អំពើបាបដែលនៅខាងក្រៅ ដែលមានដូច ជា ភាពអយុត្តិធម៌ជាដើម ដែលអ្នកដទៃបានធ្វើមកលើយើង ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ដូចទឹកភ្លៀង បានជាយើងមិនអាចមើលឃើញសេចក្តីល្អរបស់ព្រះ។ អំពើបាបប្រភេទណាក៏ដោយ គឺសុទ្ធតែរារាំងមិនឲ្យយើងមើលឃើញភាពអស្ចារ្យ និងសិរីល្អនៃជីវិត ដែលព្រះបានរៀបចំមក។ដ្បិតឥឡូវនេះ “យើងមើលឃើញបែបស្រអាប់ ដូចជាការមើលដោយសារកញ្ចក់”(១កូរិនថូស ១៣:១២)…
Read article