December 2015

You are here:
ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។ លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា…

Read article
ការ​ចូល​ជ្រក

ក្នុង​មជ្ឈិម​សម័យ កសិក​រ​ទាំង​ឡាយ​មើល​ថែរស្រែ​ចំា​ការ​របស់​ខ្លួន តែ​ពេល​ដែល​ពួក​គេ​ឃើញ​​ខ្មាំង​សត្រូ​វលើ​ក​ទ័ព​មក​ឈ្លាន​ពាន​ពី​ចម្ងាយ ពួក​គេ​ក៏​ទុក​ការ​ងារ​ស្រែ​ចំការ​ចោល ដើម្បីនាំ​ក្រុ​មគ្រួសារ​រត់​គេច​ចូល ក្នុង​ទីក្រុង​ដែល​មាន​កំផែង​ការ​ពារ​ព័ទ​ជុំវិញ   ដើម្បី​ទទួល​ការកា​រពារ​ឲ្យ​រួច​ផុត​ពីពួ​ក​ខ្មាំងសត្រូវ ដ៏​គ្រោះ​ថ្នាក់​នោះ។ យ៉ាង​ណាមិ​ញ ក្រុង​ខាខាសសូន​បាន​ធ្វើ​ជាក​ន្លែង​ជ្រក​កោន ​ក្នុង​ពេល​សឹក​សង្រ្គាម សម្រាប់​ប្រជាជន​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។ គេបា​ន​សាង​សង់​វា ​ក្នុងស​តវត្សរ៍​ទី​៥ មុន​គ្រីស្ទស​គ​រាជ ហើយ​កំផែង​រប​ស់វា​   ដែល​គេ​បាន​សង់​ពីថ្ម​ បាន​ផ្តល់​ការ​ការ​ពារ​ដ​ល់ជន​ជាតិ​រ៉ូម៉ាំង ​ហ្គួល ​វីស៊ីហ្គូ ​ហ្វ្រង់ និង​បារាំង។ ដោយ​សារ​ក្រុង​នេះត្រូ​វបា​នហ៊ំ​ព័ទ្ធ​ដោយ​កំផែង​ដ៏​វែង ដែល​មាន​ប៉ម​យាម​ធំ​ៗ នោះអ្ន​ក​ដែល​ជ្រក នៅ​ខាង​ក្នុង​មាន​ទំនុក​ចិត្ត​ចំពោះ​កំផែង​ក្រុង​នេះ​ណាស់។ យ៉ាង​ណាមិ​ញ សម្រាប់​យើង​ដែល​​ជាអ្នក​ជឿព្រះ​ យើង​អាច​ជ្រក​កោន ក្នុង​ព្រះវ​ត្ត​មាន​នៃ​ព្រះដ៏​​រស់។ ព្រះ​គម្ពីរ​សុភាសិត​ចែង​ឲ្យយើ​ង​ដឹង​ថា “ព្រះ​នាម​​ព្រះ​យេហូវ៉ា ជា​ប៉ម​​មាំ​មួន មនុស្ស​​សុចរិត​​រ​ត់​​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ក្នុងប​ទ​គម្ពី​រនេះ​ “ព្រះ​នាម​ព្រះយេ​ហូវ៉ា” គឺ​សំដៅទៅ​លើល​ក្ខណៈ​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា ភាព​ស្មោះត្រង់ មាន​អំណាច​ចេស្តា និង​មាន​ក្តី​មេត្តា។ ចំណែក​ឯ​ពាក្យសុខ​សាន្ត វិញ គឺ​មាន​ន័យ​ថា “ដាក់​នៅកន្លែង​ខ្ពស់​រួច​ផុត​ពីគ្រោះ​ថ្នាក់”។ ពេល​ដែល​យើង​ជួប​ការ​គំរាម​កំហែង នៅពេ​ល​ណាមួ​យ យើង​ចង់​រត់ទៅ​រក​កន្លែង​ការពា​រ​ខ្លួន​ឲ្យរួ​ចពីគ្រោះថ្នា​ក់នោះ​។ អ្ន​ក​ខ្លះស្វែ​ង​រក​ការកា​រពារ​ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ឬ​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុងនា​ម​យើង…

Read article
ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ…

Read article
មិនមានអារម្មណ៍ទទេ

មាន​ពេល​មួយ ជូលា ចៅ​ស្រីរ​បស់​ខ្ញុំ បាន​ចំណាយពេ​ល​ក្នុង​រដូ​វ​ក្តៅ ទៅធ្វើ​​ការ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ក្រុង​ប៊ូសៃ ប្រទេស​យូហ្កាន់​ដា។ ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ការ​ចុះក​ម្ម​សិក្សា​របស់​នាង នៅ​ទីនោះ នាង​បាន​ទៅ​លាក្មេង​ៗ ក្នុង​មណ្ឌល​កុមារ​កំព្រានោះ​។ មានក្មេ​ងស្រី​​តូច​ម្នាក់ ឈ្មោះ​ស៊ូម៉ាយ៉ា មានទឹ​កមុ​ខ​ក្រៀម​ក្រំណាស់ ហើយ​ក៏បា​ន​និយាយ​ប្រាប់​នាង​ថា “ថ្ងៃ​ស្អែក អ្នក​មីង​ទៅ​ចោល​ពួកខ្ញុំ​ហើយ ហើយ​អាទិត្យ​ក្រោយ អ្នក​មីង​ផ្សេង​ទៀត(ដែល​មក​ចុះក​ម្មសិ​ក្សា) ក៏ទៅ​ចោល​ពួក​ខ្ញុំដែ​រ”។ ពេល​នោះ ជូលា​ក៏បា​ន​តបថា​ នាង​ពិត​ជា​ត្រូវ​ចាក​ចេញ​មែន។ ស៊ូម៉ាយ៉ា​ក៏បា​ន​ឈរ​គិតមួ​យ​សន្ទុះ ហើយ​ក៏​លាន់​ម៉ាត់ថា​ “ប៉ុន្តែ អ្នក​មីង​ក៏ទៅ អ្នក​មីង​ផ្សេង​ទៀត​ក៏ទៅ​ ចឹង​ទៅចោ​ល​ពួក​ខ្ញុំអ​ស់ហើ​យ”។ ជូលា​ក៏បា​ន​តបថា នេះជា​ការពិ​ត​មែន។ ប៉ុន្តែ ក្មេង​ស្រីតូ​ច​ម្នាក់​នេះក៏​បាន​គិត​មួយ​សន្ទុះ ហើយ​និយាយ​ទៀត​ថា “តែ​ព្រះអ​ង្គ​នឹង​នៅតែគ​ង់នៅ​​ជាមួ​យ​យើង​ជា​និច្ច ដូ​ចនេះ​ យើង​មិន​មាន​អារម្មណ៍​ទទេ​ឡើយ”។ ត្រង់​ចំណុច​នេះ យើង​រាល់​គ្នាសុ​ទ្ធតែ​អាច​យ​ល់អំ​ពី​អារម្មណ៍​​ទទេ។ ទោះ​បី​ជា​មនុស្ស​មាន​ទំនាក់​ទំនង មាន​ស្នេហា ទំនាក់​ទំនង​ផ្លូវ​ភេទ លុយ អំណាច​​ ប្រជាប្រិ​យភា​ព ឬ​មាន​ជ័យ​ជម្នះ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏នៅ​តែមិ​នអា​ចជ​ម្នះ​អារម្មណ៍​ទទេ​នេះបា​ន​ឡើយ ព្រោះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្វី​មួយដែលយើ​ងគិ​ត​ថា មាន​តម្លៃ ដែល​មិន​អាច​បរិយ៉ាយ និង​កាត់​ថ្លៃ​បាន ប៉ុន្តែ របស់​នោះមិ​នស្ថិ​តស្ថេរ​សោះឡើ​យ។…

Read article
សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​ ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។ ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង…

Read article
ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។ យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ…

Read article
ការ​ខក​ខាន​ក្នុ​ង​ពិធីបុណ្យណូ​អែល

កាល​ពីឆ្នាំ​ទៅ​ យើង​ស្មាន​ថា កម្ម​វិធី​បុណ្យណូ​អែ​ល​របស់​យើង​ត្រូវ​បាន​លប់​ចោល​ទៅហើ​យ។ ជាកា​រ​ពិត​ណាស់ កាល​នោះ​យើង​បានគ្រោង​ធ្វើ​ដំណើរ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យើង ក្នុង​រដ្ឋមី​សូរី តែ​ជើង​ហោះហើររ​បស់​យើង​ត្រូវ​បាន​លប់​ចោល ដោយសារ​មាន​ព្រឹលធ្លា​ក់។ គ្រួសារ​ខ្ញុំ​​មាន​ប្រពៃណី​ទៅជួ​បជុំ​គ្នា​ ដើម្បីប្រា​រព្ធពិធី​បុ​ណ្យ​ណូអែល​ប្រចាំគ្រួ​សារ រៀង​រាល់​ពីរ​បី​ឆ្នាំម្ត​ង ប៉ុន្តែ ឆ្នាំមុ​ន ពេល​យើង​រ​ង់ចាំ​ធ្វើ​ដំណើរ​បន្ត​ពីរដ្ឋ​មិន​នេសូតា ទៅរ​ដ្ឋ​មីសូរី​ ជើង​ហោះហើរ​រ​បស់យើ​ងត្រូ​វ​លប់​ចោល ដូចនេះ យើងត្រូ​វ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ពេល​នោះយើង​មាន​ការ​ខក​ចិ​ត្តខ្លាំ​ង​ណាស់។ កាល​ពី​ថ្ងៃអា​ទិត្យ​មុន លោក​គ្រូ​គង្វា​លរ​បស់​យើង​បា​ន​អ​ធិ​ប្បាយ អំពី​ការ​រំពឹ​ងច​ង់បា​ន​ពី​ពិធីបុ​ណ្យណូ​អែល។ ខ្ញុំ​មា​ន​​ការ​ប៉ះពា​លចិ​ត្ត​ណាស់ ពេល​ដែល​គាត់​មាន​ប្រសាស​ន៍​ថា “បើសិ​ន​ជា ក្នុង​ពិធី​បុណ្យ​ណូអែល យើង​រំពឹង​ចង់​បាន​អំណោយ​ពីញា​តិ​មិត្ត និង​ការ​ជួប​ជុំគ្នាក្នុ​ង​ក្រុម​គ្រួសារ នោះមា​នន័យ​ថា យើង​មានការរំ​ពឹង​ចង់​បាន​តិច​ពេក​ហើយ។ ការ​ទទួ​លអំ​ណោយពីញា​តិមិ​ត្ត និងកា​រជួ​ប​ជុំគ្នា នាំ​មក​​នូ​វ​ក្តីអំ​ណរ និង​ជា​ការ​ដែលយើ​ង​គួរ​អរ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​ការ​យាង​មក​នៃ​ព្រះគ្រី​ស្ទ និង​អប​អរ​ការ​ប្រោសលោះ​របស់​ព្រះ​អង្គ”។ លោក​ស៊ីម្មាន និង​អ្នក​ស្រីអា​ន បានអ​ប​អរ​ការ​យាងម​កចា​ប់កំ​ណើត​នៃអ​ង្គ​ព្រះ​យេស៊ូវ និងអ​បអ​រ​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា នាំព្រះ​ឱរស​យេស៊ូវ ចូល​​ក្នុង​ព្រះវិហារ(លូកា ២:២៥-៣៨)។ លោក​ស៊ីម្មានបានទ​ទួល​កា​របើកស​ម្តែង ​ពី​ព្រះ​វិញ្ញាណប​រិសុទ្ធ​ថា គាត់​នឹង​មិនស្លាប់ឡើ​យ ទាល់​តែគា​ត់​បាន​​ឃើញព្រះ​មែស៊ីជា​មុ​ន​សិន បាន​ជាគា​ត់​ប្រកាស់​​ថា “​ភ្នែក​​ទូល​បង្គំ​​បាន​​ឃើញ​​សេចក្តី​​សង្គ្រោះ​​របស់​​ផង​​ទ្រង់”(ខ.៣០)។ ចំណែក​ឯអ្ន​ក​ស្រីអាណ…

Read article
កម្លាំងថ្មី

ពេល​ដែល​លោក​ម៉ាតេអូ រិកគី(Matteo Ricci) ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន កាល​ពី​សតវត្សរ៍​ទី​១៦ គាត់​បាន​យក​រូប​គំនូរបស់​គ្រីស្ទ​បរិស័ទ ជាគំ​រូ​សម្រាប់​និទាន​រឿង​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ ទៅដល់​អ្នក​ដែល​មិន​ធ្លាប់​បាន​ស្តាប់​​ឮពីមុ​នម​ក។ ពេល​ដែល​ពួ​កគេ​ឃើ​ញរូ​ប​គំនូនា​ង​ម៉ារាព​រ​ព្រះ​​ឱរស​យេស៊ូវ ពួក​គេមាន​ការ​ចាប់អារម្មណ៍​នឹង​រូប​នោះណា​ស់ ប៉ុន្តែ ពេល​ដែ​លគាត់​គូ​រូបព្រះ​យេស៊ូវ​ជាប់ឆ្កា​ង ហើយ​ពន្យ​ល់ប្រា​ប់​គេ​ថា ព្រះ​រាជ​បុត្រា​នៃព្រះ​​បាន​យាង​មក ដើម្បី​សុគត​នៅលើ​​ឈើឆ្កាង ពួ​ក​គេក៏​បា​នឆ្លើយ​តប ដោយ​ការ​ស្អប់​ខ្ពើម និង​ខឹង​សម្បា​ជាខ្លាំ​ង ព្រោះ​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​ព្រះ​ដែល​ជាប់​ឆ្កាង​ឡើយ។ រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹក​ចាំ អំពី​អារម្មណ៍ដែ​ល​ខ្ញុំមា​ន ពេល​ដែល​ខ្ញុំយ​ក​កាត​ប៉ូស្តាល់​បុណ្យណូ​អែ​ល ​មកមើ​ល​ម្តង​មួយ​សន្លឹក​ៗ។ ពេល​នោះ​ខ្ញុំ​ក៏​បានដឹង​ថា យើងក៏​មា​ន ចំណង់​ចំណូល​ចិត្ត​មិន​សូវ​ខុស​ពីជ​នជា​តិ​ចិន នៅស​ម័យ​នោះប៉ុន្មា​ន​ទេ។ ក្នុង​ការ​អប​អរ និង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល យើង​ច្រើន​តែ​គិតអំពី​រឿង​នៃ​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​នៅបេ​ថ្លេហិម​តែប៉ុ​ណ្ណោះ ហើយប្រ​ហែល​ជា​មិន​សូវ​គិត​ដល់​ចុង​បញ្ចប់នៃ​រឿង​នេះ ដែល​និយាយ​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅកាល់វ៉ារី​ឡើយ។ ក្នុង​រឿង​បុណ្យណូអែល ដែល​បាន​ចែង​ក្នុង​កណ្ឌ​លូកា លោក​ស៊ីម្មាន ជា​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បានយ​ល់អំ​ពីអា​ថ៌​កំបាំ​ង​នៃផែនការ   ដែល​ព្រះបា​ន​រៀប​ចំ​ទុក​ជាមុ​ន សម្រាប់​ព្រះយេ​ស៊ូវ។ បាន​ជាគា​ត់​និយា​យ​ប្រា​ប់​នាង​ម៉ារា ជា​មាតាទ្រ​ង់​ថា “មើល បុត្រ​នេះ​បាន​តាំង​ឡើង សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង(២:៣៤-៣៥)។ លោក​ស៊ីម្មាន​ដឹង​ថា សភាព​ការស​ង្គម​មាន​ការ​ប្រែប្រួល​តែប​ន្តិ​ចប​ន្តួចទេ ព្រោះ​ស្តេច​ហេរ៉ូដ នៅតែ​ប​ន្ត​ដឹកនាំ​ស្រុកយូ​ដា ហើយ​កង​ទ័ព​រ៉ូម៉ាំង​ក៏នៅ​តែ​បន្ត​គ្រប់​គ្រង​សាសន៍អ៊ី​ស្រាអែល​ដដែល ប៉ុន្តែ…

Read article
រង្វាន់ដ៏ស្ថិតស្ថេរ

មាន​កីឡា​ករផ្នែក​​កាយ​សម្ព័ន្ធ​ ​ជន​ជាតិ​អ៊ុយក្រែ​ន​ម្នា​ក់ ឈ្មោះឡា​រីសា ឡាទីនីណា(Larisa Latynina) បានបំ​បែក​ឯក​ត្ត​កម្ម ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិ ដោយ​ទទួល​បាន​មេដាយ ចំនួន​១៨។ គាត់ឈ្នះ​​បា​នមេដាយ​ទំាង​នោះ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ក្នុង​ឆ្នំា ១៩៥៦ ១៩៦០ និង​ឆ្នាំ១៩៦៤។ គាត់​បាន​ធ្វើ​ជា​ម្ចាស់​ឯកត្ត​កម្ម​នេះអ​ស់រ​យៈ​ពេល​៤៨​ឆ្នាំ រហូតដ​ល់​ពេល​ដែល​លោក​ម៉ៃឃល ភែពស៍(Michael Phelps) បាន​​ជំនួស​តំណែង​របស់​គាត់ ដោយ​បំបែក​ឯក​ត្ត​កម្ម​ថ្មីមួយទៀ​ត ដោយ​ប្រកួត​បាន​មេដាយ​មាស​ទី​១៩ ក្នុង​​ការ​ប្រកួ​តហែល​ទឹ​ក​សេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់​ចុះឡើ​ង៤​ដង ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងប្រទេស​អង់​គ្លេស។ ក្រោយ​មកទស្សនា​វដ្តីកា​យ​​​សម្ព័ន្ធ​អន្ត​រ​ជាតិ បាន​ចេញ​ផ្សាយ​ថា “គេហា​ក់ដូ​ច​ជា​បាន​ភ្លេច​អ្នក​ស្រី​ឡាទីនីណា​ហើយ គេ​ស្គាល់​ឈ្មោះគា​ត់ ​តែនៅ​ក្នុ​ង​ប្រវត្តិ​នៃកា​រប្រ​កួត​ប៉ុណ្ណោះ”។ ពេល​ដែល​សហភាព​សូវៀត​​​ដួល​រំលំ “គេក៏​បាន​ឈ​ប់នឹក​ចាំអំ​ពីគា​ត់តែ​​ម្តង​”។ យ៉ាងណា​មិញ​ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ជួនកាល គេ​មិន​នឹក​ចាំ​អំពី​កិច្ច​ការដែល​យើង​បាន​ខិត​ខំ​ធ្វើ​ឡើយ។ កីឡាក​រ​​ដែល​ប្រកួត​គ្នា គេ​​​ខំ​​​អត់​​សង្កត់​​ចិត្ត​​គ្រ​ប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែមេដាយ​ដែល​ត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេ​ដាយ​នោះមិ​ន​គ្រាន់​តែ​សាប​សូន្យ​ប៉ុណ្ណោះទេ​ តែយូ​រ​ៗ​ទៅ ​គេក៏នឹ​ង​លែង​នឹក​ចាំអំ​ពីស្នាដៃ​ដែល​កីឡាក​រនោះ​​បានសម្រេច​ផង​ដែរ។ បើសិ​ន​ជាកី​ឡាករ​អាច​លះ​បង់​​​ខ្លាំងយ៉ាងនេះ​ ដើម្បី​ឲ្យ​បាន​រង្វាន់​ក្នុង​លោកិយ ដែល​មិន​ស្ថិត​ស្ថេរ​ទៅហើ​យ ចុះទំ​រំា​តែ​យើង​ដែល​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ​វិញ តើ​គួរតែ​​មា​នការខិត​ខំ​ខ្លាំង​ជាង​អម្បាល​ម្មាន​ទៀត ដើម្បី​ឲ្យ​បាន​មកុដ​ដែល​មិន​ចេះពុ​ក​ផុយ?(១ធីម៉ូថេ ៤:៨) ការ​លះប​ង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡាករ…

Read article
សំលៀកបំពាក់ ឬឯកសណ្ឋាន?

ខ្ញុំមា​ន​ការ​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំ​ង ពេលបា​នស្តា​ប់​អ្នក​ស្រី​យូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មាន​ប្រសាសន៍​អំពី​ភាព​ជា​អ្នកដឹក​នាំនៃ​គ្រីស្ទ​បរិស័ទ​ យ៉ាង​ដូច​នេះ​ថា “សំលៀក​បំពាក់​សម្រាប់ពា​ក់ស​ម្តែងរឿង គឺ​សម្រាប់​ឲ្យ​យើង​ពាក់​ដើរ​តួ​រស​ម្តែង​ជា​តួរអ​ង្គណា​មួយ​ ដែល​មិន​មែន​​ជាធាតុ​ពិតរ​បស់​យើង តែចំណែកឯ​ឯក​សណ្ឋាន​វិញ​ គឺរំ​ឭក​យើងថា​ យើងកំ​ពុងមា​ន​តួនាទី​អ្វី”។ ប្រ​សាសន៍​របស់​គាត់ ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ អំពីថ្ងៃ​ទី​មួយ ដែ​​ល​ខ្ញុំចូល​ហ្វឹក​ហាត់​ ក្នុង​ថ្នាក់មូលដ្ឋាន ក្នុង​ជួរទ័​ព​សហ​រដ្ឋ​អាមេរិក ដែល​ពេ​ល​​នោះ គេ​បាន​ឲ្យ​ប្រអប់​យើង​ម្នាក់​មួយ​ៗ ហើយ​​បានប​ញ្ជាយើ​ង ឲ្យ​ដា​ក់ខោ​អាវ​ស៊ីវិល​ចូលក្នុ​ង​ប្រអប់​នោះ។ បន្ទាប់​មក   គេក៏​បាន​ផ្ញើ​ប្រអប់​នោះ ទៅផ្ទះ​​យើ​ង។ ចាប់​តាំង​ពី​ថ្ងៃនោះ​ម​ក យើងបា​ន​ពាក់​ឯកស​ណ្ឋាន​យោធា​​​រាល់​ថ្ងៃ​   ដែល​ឯក​សណ្ឋាន​នោះ​បាន​រំឭកយើង​ថា   យើង​កំពុ​ងស្ថិតនៅ​ក្នុ​ង​វគ្គ​ហ្វឹកហា​ត់ក​ងទ័​ព ដែល​គេបា​នរៀ​បចំ​​ម​កដើម្បីកែ​ប្រែ​អាកប្ប​កិរិយ៉ា និង​សកម្ម​ភាព​របស់​យើង ។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​បាន​ប្រាប់ពួ​កជំ​នុំ នៅក្រុ​ង​រ៉ូ​ម​ថា “យើង​​ត្រូវ​​​ដោះ​​ចោល​​អស់​​ទាំង​​ការ​​របស់​​សេចក្តី​ងងឹតចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ” (រ៉ូម ១៣:១២)។ ហើយគា​ត់មា​នប្រ​សាសន៍ទៀ​តថា​ “គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេ​ស៊ូវ​គ្រីស្ទ​​វិ​ញ ហើយ​​កុំ​​ឲ្យ​​ផ្គត់ផ្គ​ង់ ដើម្បី​​នឹង​បំពេញ​​សេចក្តី​ប៉ងប្រាថ្នា ខាង​​ឯ​​សាច់​ឈាម​​ឡើយ”(ខ.១៤)។ គោល​ដៅនៃ​កា​រ “ដោះចោល​សេចក្តីង​ងឹត” ហើយ “ពាក់គ្រឿងសឹ​ក​របស់​ពន្លឺ” គឺ​ដើម្បី​ឲ្យ​យើង​មាន​អត្តសញ្ញាណ​ថ្មី ដោយ​រស់​នៅដោ​យមា​ន​ការ​ផ្លាស់​ប្រែ(ខ.១៣)។ កាល​ណា​យើង​ស​ម្រេច​ចិត្ត​ដើរ​តាម​ព្រះគ្រីស្ទ ជា​ព្រះអ​ម្ចាស់ នោះព្រះ​អ​ង្គក៏ចា​ប់​ផ្តើម​ធ្វើ​ឲ្យយើ​ងមា​នល​ក្ខណៈ​កាន់​តែ​ដូច​ព្រះអង្គ…

Read article