April 2, 2016

You are here:
អ្នកមានមិត្តសំឡាញ់ដ៏ពិត

សព្វថ្ងៃ​នេះ ការប្រើ​​ប្រាស់​បណ្តា​ញ​ស​ង្គ​ម​កំពុ​ងតែ​មា​នកា​រពេញនិ​យម​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គ​ម​ ច្រើន​​តែ​​​មាន​ភាពឯកកោ​កាន់​តែ​ខ្លាំ​ង ដែល​នោះ​ជា​ផល​វិបាក ដែល​ពួក​គេ​ទទួ​ល​បាន​  ដែល​មិន​គួ​រ​ឲ្យ​ជឿ។  មាន​អត្ថ​ប​ទ​មួយ  ដែល​គេបាន​​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺ​ណែត បាន​លើក​ឡើ​ង​ថា “អ្នកដែ​លមិ​ន​យល់​ស្រប​នឹង​ការ​រ​ស់​នៅ ដោយ​ចំណាយ​ពេល​ច្រើន​ពេក​នៅ​លើបណ្តាញអ៊ីនធឺ​ណែ​ត បាន​អះអា​ងថា​ ​មិត្តភ័​ក្រ​នៅ​លើបណ្តាញស​ង្គម មិន​អាច​ជំនួស​មិ​ត្តភ័​ក្រ​ក្នុង​ពិ​ភពពិ​ត ឲ្យបា​នគ្រ​ប់​គ្រាន់​ឡើ​យ ហើយ … បុគ្គ​លណា​ ដែលយ​កមិ​ត្ត​ភ័ក្រ​នៅលើ​បណ្តា​ញស​ង្គម មក​ជំនួ​សមិ​ត្ត​ភ័​ក្រ​​ក្នុង​សង្គម​ពិត​ អាច​ក្លាយ​ជាមនុស្សដែ​លកា​ន់​តែឯកោ ហើយ​ធ្លាក់​ទឹក​ចិ​ត្ត​កាន់​តែ​ខ្លាំ​ង”។​ ក្រៅ​ពី​ភាព​ឯកោ​ដែ​លកើ​ត​មាន ក្នុង​បច្ចេ​ក​វិទ្យា យើង​ម្នាក់​ៗ​សុ​ទ្ធ​​តែ​ត​យុទ្ធ នឹងរ​ដូវ​កាល​នៃ​ភា​ពឯ​កកោ​ ដោយ​មិន​ដឹង​​ថា តើ​មាន​នរណា​ម្នាក់​ដឹង យល់ ឬ​យក​ចិត្ត​ទុក​ដា​ក់ចំ​ពោះ​បន្ទុក​ដែល​យើ​ង​កំពុង​តែ​លីសែង ឬ​ការ​លំបា​កដែ​ល​យើ​ងកំពុង​ជួបប្រ​ទះ​ទេ។ ប៉ុន្តែ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ មាន​ការ​ធា​នា​ថា​ ព្រះ​គ្រីស្ទ​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​អ្នក​ដែ​លនឿ​យព្រួយ។ ព្រះស​ង្រ្គោះបា​នមា​ន​បន្ទូល​សន្យា ​អំពី​ព្រះវ​ត្តមា​ន​ដែល​កម្សាន្ត​ចិត្ត ដែល​មាន​ចែ​ង​ច្បាស់​ក្នុង​​ព្រះ​គម្ពីរ ដែលមិ​នអា​ច​ប្រកែកបា​ន​ឡើ​យ គឺដូ​ច​ដែល​​ស្តេច​ដាវី​ឌ​បាន​តែង​ទំនុកដំកើង​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ទោះ​បី​ជា​ភាព​ឯកកោ​នោះ ​បាន​កើត​ឡើង​ដោ​យសារ​ការ​សម្រេច​ចិ​ត្ត​រប​ស់​យើង ឬ​ដោយ​សារ​ចរន្ត​នៃ​វប្បធម៌ ដែល​នៅជុំ​វិញ​​យើង ឬ​មួយ​ដោ​យ​សារ​បាត់​បង់ម​នុស្សជា​ទីស្រឡាញ់ ដ៏​ឈឺចា​ប់​ក៏​ដោយ…

Read article