April 6, 2016

You are here:
ជ្រើសរើសយកជីវិត

ពេល​ខ្ញុំ​កំ​ពុ​ងច​ម្រើន​វ័យ​ធំ​ឡើ​ង ខ្ញុំឧ​ស្សាហ៍សួ​រ​ខ្លួន​ឯង​ថា “តើព្រះ​មាន​បំណង​ព្រះ​ទ័យ​យ៉ាងណា​ សម្រាប់​ជីវិ​ត​ខ្ញុំ”។ ចុះបើ​សិ​ន​ជា​ខ្ញុំ​មិ​ន​អាច​រ​​កឃើញ ឬ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ? កាលនោះ​ ខ្ញុំយ​ល់ថា​ ការ​ស្វែង​រក​​បំណ​ង​ព្រះទ័យ​ព្រះ ​ហាក់​ដូច​ជា​មិ​ន​ខុស​ពី​ការ​ស្វែង​រក​ម្ជុល​ក្នុង​បា​តស​មុ​ទ្រ​ទេ។ គឺ​ហាក់​ដូ​ច​​ជា​បាន​លាក់​ទុក​មិ​ន​ឲ្យ​ខ្ញុំដឹ​ងអ​ញ្ចឹ​ង។​ ខ្ញុំ​ពិបា​ក​យ​ល់​ណា​ស់ គឺ​បាន​ត្រឹម​តែ​ស្មា​ន ហើយ​មាន​ការ​យល់​ច្រឡំ​រាប់​មិន​អ​ស់។​ ប៉ុន្តែ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ខ្ញុំ​មាន​ទស្សនៈយ​ល់​ខុស អំពី​បំណង​ព្រះទ័​យ​ព្រះ។ ព្រះមិ​ន​សព្វ​​ព្រះទ័យ​​ឲ្យយើ​ងរ​ស់​នៅ​ជា​ម​នុស្ស​បាត់ប​ង់ និង​វង្វេង ហើយ​ចេះតែ​ស្វែ​ង​រក​ទាំ​ងងងឹត​ងងល់​ឡើយ​។​ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ឲ្យ​យើ​ងស្គា​ល់បំ​ណង​ព្រះទ័​យ​ព្រះ​អ​ង្គ។ ព្រះ​អ​ង្គ​បានបង្ហាញ​ព្រះ​ទ័យ​ដ៏​សាមញ្ញ​រប​ស់​ព្រះអ​ង្គ ឲ្យ​យើង​ស្គាល់​ច្បា​ស់។ ព្រះ​អង្គមិ​ន​បាន​ប្រ​ទាន​ឲ្យ​យើង​មាន​ជម្រើ​ស​ច្រើនពេ​ក​ឡើ​យ គឺ​បាន​ប្រទាន​ជម្រើស​តែ​ពី​រ​ប៉ុណ្ណោះ។ តើ​យើង​ជ្រើស​រើ​ស​យក “ជីវិត និងការ​ល្អ” ឬ​រើស​យក “សេចក្តី​ស្លាប់ និង​ការ​អាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុង​ករណី ដែល​យើង​មិ​ន​ដឹ​ង​ច្បា​ស់ថា​ ត្រូវ​រើស​យកមួយ​ណា​ ព្រះអ​ង្គ​ថែម​ទាំង​បា​ន​ប្រា​ប់ថា យើង​ត្រូវ​រើស​យក ​“ជីវិត”(ខ.១៩)។ ការ​ជ្រើស​រើស​ជី​វិ​ត ជាកា​រ​ជ្រើស​រើស​ព្រះ និង​ស្តាប់​បង្គាប់ព្រះ​បន្ទូល​ព្រះអ​ង្គ។ ពេល​លោក​ម៉ូសេមាន​ប្រសាសន៍​ផ្តាំ​ផ្ញើពួក​អ៊ីស្រាអែល គាត់​បាន​ប្រាប់ពួកគេ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ឲ្យបាន​ត្រឹ​មត្រូវ ដោយ​​យក​​​ចិត្ត​​​ទុក​ដាក់​  ហើយ​​ប្រយ័ត្ន​​នឹ​ង​​ប្រព្រឹត្ត​​តាម​ ​ អស់​​ទាំ​ង​​ពាក្យ​​​ក្នុង​​​ក្រឹត្យ​វិន័យ…​ដោយសារ​សេចក្តី​​នោះ​ ជា​ជីវិត​របស់​ពួក​គេ​រាល់​គ្នា”​(៣២:៤៦​-៤៧)។ ព្រះមាន​បំណ​ង​ព្រះទ័យ​ឲ្យ​យើង​មា​នជី​វិត។ ព្រះប​ន្ទូល​ព្រះ​អង្គ​ជា​ជី​វិត។ ហើយព្រះ​យេ​ស៊ូវ​ជា​ព្រះប​ន្ទូល​​ព្រះ។ មាន​ពេល​ខ្លះ ព្រះអ​ង្គប្រា​ប់​យើ​ងថា​…

Read article