ចុះតាមជណ្តើរ

មាន​វីដេ​អូ​មួ​យ និយាយ​អំ​ពីកូ​ន​ឆ្កែ​មួ​យ​ក្បា​លឈ្មោះ​ ដេស៊ី(Daisy) ដែល​នៅជា​ន់​ខា​ង​លើ មិនហ៊ា​នចុះ​ម​ក​ក្រោ​ម តាម​កាំ​ជណ្តើរ។ ទោះ​បី​ជា​ម​នុស្ស​នៅ​ខាង​ក្រោ​ម​បាន​​ព្យាយាម​ស្រែក​លើក​ទឹ​កចិ​ត្ត​វា​​ឲ្យ​ចុះជណ្តើរ​យ៉ា​ងណា​ក៏​ដោ​យ ក៏ដេ​ស៊ីនៅ​តែ​មិ​ន​អា​ចចុះ​ក្រោ​មបាន​។ វា​ចង់​ចុះទៅរ​ក​ម​នុស្ស​ដែ​ល​នៅ​ខា​ង​ក្រោមខ្លាំ​ងណា​ស់ ​តែកា​រភ័​យខ្លា​ច​បា​ន​រារាំង​វា​មិ​ន​ឲ្យចុះ​ម​ក​ក្រោមកើត​។ បន្ទាប់​មក មាន​ឆ្កែមួយ​ក្បា​ល​​ឈ្មោះ​សាយមិន(Simon) ដែ​លជា​ឆ្កែធំ បាន​មក​​ជួយ។ សាយមិនក៏​បា​នរ​ត់ឡើ​ង​តា​មជ​ណ្តើ​រ​ទៅលើ​ ​ហើយចុះ​ម​កក្រោ​មវិ​ញ​ឲ្យដេ​ស៊ីមើល​ថា វា​ងា​យ​ស្រួលយ៉ាង​ណា។ ​តែដេ​ស៊ីនៅ​តែ​គ្មា​នកា​រ​ជឿ​ជា​ក់។ សាយ​មិនក៏​​​បាន​ព្យាយា​ម​ធ្វើ​ឲ្យ​មើ​លម្ត​ង​ទៀ​ត តែលើ​ក​នេះ​វាធ្វើ​យឺ​ត​ៗ​។​ បន្ទាប់​មកវា​ក៏បា​ន​មើល​ដេ​ស៊ីព្យា​យា​មចុះ​មកក្រោម​។ តែ​ដេស៊ីនៅ​តែ​មា​ន​​ការភ័យ​ខ្លាច​ពេ​ក។ សាយមិន​ក៏​បា​នឡើ​ង​ទៅ​លើ​ម្ត​ង​ទៀត​ ដើម្បី​បង្ហាញ​ពី​វិ​ធី​ចុះជ​ណ្តើ​រ។ ទី​បំ​ផុត​ដេស៊ី​ក៏​ហ៊ា​នឈា​ន​ជើ​ង​ក្រោយ តាម​ជំហា​នជើ​ង​មុខ​រប​ស់​វា ដោយ​មាន​​សាយមិន​នៅ​ក្បែរ​​វា។ វា​ក៏​អាច​ចុះ​មក​ក្រោ​ម ដោ​យជោ​គ​ជ័​យ។  មនុ​ស្សទាំ​ង​អ​ស់​ដែ​ល​នៅ​ចាំ​ខាងក្រោ​ម​ ក៏​បា​នស្រែ​ក​អប​អរសាទ​រ​ឲ្យ​វា!

រឿង​នេះ​ពិ​ត​ជាមា​ន​ន័យ​មែ​ន ហើយ​អាច​ឆ្លុះ​ប​ញ្ចាំង ​អំ​ពី​ការបង្កើត​សិស្ស​ថ្វា​យ​ព្រះ។ យើង​បា​នចំ​ណាយ​ពេ​ល​ជា​ច្រើ​ន ដើម្បី​ព្យាយាម​ប​ង្រៀន​អ្ន​ក​ដ​ទៃ ឲ្យ​ឡើង​ទៅ​លើ​ តែ​ការ​ដែ​ល​សំខាន់ ហើយ​ពិបាក​ជា​ង​នោះ​ទៀ​ត​នោះ គឺ​ការប​ង្រៀនពួ​ក​គេ​ ពី​របៀប “ចុះ​ក្រោម​”។ ក្នុង​ព្រះ​គ​ម្ពីរ​ទាំ​ងមូ​ល យើងឃើញ​ថា​ ព្រះស​ព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​មា​ន​ការ​បន្ទាប​​ខ្លួន។ ដោយសា​រជ​ន​ជា​តិ​យូដា​បា​ន​ប​ន្ទាប​ខ្លួ​ន នោះ​ព្រះ​អម្ចា​ស់​បាន​មា​ន​ប​ន្ទូល​ថា “ព្រះអ​ង្គនឹ​ង​មិន​បំផ្លាញពួកគេ​ទេ”​​(២របាក្សត្រ ១២:៧)។

មាន​ពេល​ជា​ច្រើ​ន​ដ​ង ដែ​លព្រះ​ទ្រ​ង់​បា​នប​ង្ហា​ញ​កា​រប​ន្ទា​បខ្លួន ដោយ​យាង​ចុះ​​មក(និក្ខមនំ ៣:៧-៨ ១៩:១០-១២ មីកា ១:៣)។ ទីបំ​ផុ​ត​ព្រះ​អ​ង្គក៏​បា​ន​ចា​ត់​ព្រះយេស៊ូវ​ឲ្យ​យាង​ចុះ​ម​ក ហើយព្រះអង្គ​ក៏​បា​នចំ​ណាយ​ពេលបង្រៀ​នយើ​ង ​ពីរ​បៀបប​ន្ទាប​ខ្លួ​ន​តា​ម​ព្រះ​អ​ង្គ(ភីលីព ២:៥-១១)។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles