November 19, 2016

You are here:
ឈប់រអ៊ូទៀត

ពេលលោកមែក លូខាដូ(Max Lucado) ចូលរួមក្នុងការរត់ប្រណាំង ហែលទឹក និងជិះកង់ ដែលមានចម្ងាយសរុប១១៣គីឡូម៉ែត្រ គាត់បានពិសោធនឹងអំណាចអវិជ្ជមាននៃការរអ៊ូរទាំ។ គាត់មានប្រសាសន៍ថា “បន្ទាប់ពីបានហែលទឹកបាន ២គីឡូម៉ែត្រ ហើយជិះកង់បាន៩០គីឡ៉ូម៉ែត្រ គាត់មិនសូវមានកម្លាំង សម្រាប់រត់ប្រណាំងចម្ងាយ២១គីឡ៉ូម៉ែត្រទៀតទេ។ ហើយអ្នកដែលរត់ត្រឹកៗនៅក្បែរគាត់ ក៏គ្មានកម្លាំងច្រើនដែរ។ គាត់គិតថា គាត់ល្ងង់ខ្លាំងណាស់ ដែលបានសម្រេចចិត្ត ចូលរួមការប្រកួតនេះ។ គាត់ចង់បោះបង់ការប្រកួត។ តែលោកមែកដឹងថា បើគាត់នៅតែបន្តស្តាប់សម្លេងរអ៊ូរទាំងនេះទៀត គាត់មុខជាមិនអាចទៅមុខទៀតបានទេ។ ដូចនេះ គាត់ក៏ឈប់ស្តាប់សម្លេងរអ៊ូនោះ ហើយក៏បានបន្តរត់ទៅមុខទៀត។ បន្ទាប់ពីពួកអ៊ីស្រាអែលបានភាសខ្លួន ចេញពីនគរអេស៊ីព្ទហើយ មានអ្នកដែលរអ៊ូរទាំទាស់នឹងព្រះ ហើយក៏មានមនុស្សជាច្រើនបានស្តាប់ការអ៊ូរទាំងនោះ ហើយមិនយូរប៉ុន្មានពួកគេក៏បានរអ៊ូរទំាទាស់នឹងព្រះព្រមគ្នា។ ការនេះបានធ្វើឲ្យព្រះទ្រង់មានសេចក្តីក្រោធ។ ព្រះទ្រង់បានរំដោះពួកអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ នៅនគរអេស៊ីព្ទ ហើយបានសព្វព្រះទ័យនឹងគង់នៅកណ្តាលចំណោមពួកគេ តែពួកគេនៅតែរអ៊ូរទាំ។ ពួកគេបានរអ៊ូអំពីការពិបាក នៅវាលរហោស្ថាន ហើយមិនពេញចិត្តនឹងនំម៉ាណាដែលព្រះប្រទានប្រចាំថ្ងៃ។ ពួកគេបានរអ៊ូរទាំ ទាំងភ្លេចថា នំម៉ាណាជាអំណោយមកពីព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះ(ជនគណនា ១១:៦)។ ដោយសារការរអ៊ូរទាំបានបំពុលចិត្តពួកគេ ឲ្យលែងដឹងគុណព្រះ ហើយអាចឆ្លងរាលដាលក្នុងចំណោមពួកគេ ព្រះទ្រង់ក៏បានសម្រេចព្រះទ័យជំនុំជំរះពួកគេ។ ដើម្បីឲ្យយើងចាកចេញពីការរអ៊ូរទាំ   និងការមិនដឹងគុណព្រះ   ចូរយើងរំឭកខ្លួនឯងជារៀងរាល់ថ្ងៃ អំពីភាពស្មោះត្រង់ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង។-Marvin…

Read article