November 24, 2016

You are here:
ក្តីសង្ឃឹម ក្នុងពេលឈឺចាប់

ពេលខ្ញុំបើកព្រះគម្ពីរ មើលបទគម្ពីរយេរេមា ជំពូក១ ដល់ជំពូក៤ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទគម្ពីរទាំងនោះ ដែលនិយាយអំពី “សេចក្តីសង្ឃឹម ក្នុងពេលទួញយំ”។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ខ្ញុំបានអានបទគម្ពីរនេះចំពេលល្អណាស់ គឺនៅពេលដែលខ្ញុំកំពុងឆ្លងកាត់រដូវកាលនៃការទួញយំ ដោយសារម្តាយរបស់ខ្ញុំបានលាចាកលោក។ កាលពីថ្ងៃអាទិត្យ ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ បន្ទាប់ពីបានស្តាប់ឮលោកគ្រូគង្វាលរបស់ខ្ញុំ អធិប្បាយព្រះបន្ទូល អំពី “ក្តីអំណរ ក្នុងពេលរងទុក្ខ” ដែលផ្អែកទៅលើបទគម្ពីរ ១ពេត្រុស ១:៣-៩។ គាត់បានលើកឡើង អំពីការស្លាប់របស់ឪពុកគាត់ ដែលមានរយៈពេលមួយឆ្នាំហើយ។ ការអធិប្បាយរបស់គាត់ គឺមានន័យសម្រាប់មនុស្សជាច្រើន តែក៏ជាអំណោយ ដែលព្រះបានប្រទានដល់ខ្ញុំផងដែរ។ ព្រះទ្រង់បានប្រើការប៉ះពាល់ចិត្តពេលនោះ និងនៅពេលក្រោយៗទៀត អមដោយបទគម្ពីរ ដើម្បីបង្ហាញថា ព្រះអង្គនឹងមិនទុកឲ្យខ្ញុំ នៅទួញយំតែម្នាក់ឯងទេ។ ទោះបីជាទុក្ខព្រួយធ្វើឲ្យយើងពិបាកទ្រាំក៏ដោយ ក៏ព្រះទ្រង់នៅតែមានវិធីរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ពេលដែលពួកអ៊ីស្រាអែលត្រូវបានគេនិរទេស ចេញពីទឹកដីសន្យា ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គមានវត្តមាននៅជាមួយពួកគេជានិច្ច ដោយព្រះអង្គបានចាត់ពួកហោរា ដែលមានដូចជាលោកយេរេមាជាដើម ដើម្បីនាំឲ្យពួកគេមានក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងមានការផ្សៈផ្សាជាមួយព្រះអង្គឡើងវិញ ដោយសារការប្រែចិត្តចេញពីបាប។ ពេលពួកជំនុំកំពុងឆ្លងកាត់ការល្បងល ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គគង់នៅជាមួយពួកគេ គឺបង្ហាញតាមរយៈសហគមន៍នៃអ្នកជឿព្រះ ដែល…

Read article