April 19, 2017

You are here:
ពិភពលោកជារបស់ព្រះ

ខ្ញុំដឹងថា​ កូន​ប្រុស​ខ្ញុំ​នឹង​សប្បាយចិ​ត្ត ពេល​ខ្ញុំ​ពេល​ទិញ​ផែន​ទីពិភព​លោក​ ឲ្យគាត់​មួយ​ស​ន្លឹក សម្រាប់​ថ្ងៃ​ខួប​កំ​ណើត​រប​ស់​គាត់​។ ខ្ញុំក៏បា​នដើ​រ​រ​កមើ​លក្នុង​ផ្សារ ឃើញ​ផែនទី​ពណ៌​ចម្រុះ ដែល​មាន​រូប​ទ្វីប​ទាំងឡាយ ដែល​លម្អិត​ដោយរូ​ប​ភាពតូច​​ៗ គេបា​នដាក់ចំណាំ​ ក្នុង​តំបន់​នីមួយ​ៗ ក្នុង​ផែនទី​នោះ​។ ឧទាហរណ៍ គេ​ដាក់រូបមេ​អំបៅ ពី​លើប្រ​ទេស​ប៉ាពូ ញូគីនី និង​រូប​ជួរភ្នំ​កាត់ប្រទេស​ឈីលី ហើយ​រូបត្បូ​ង​ពេជ្យ ​ក៏ត្រូ​វ​បានគេដា​ក់លម្អពីលើប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ពេល​នោះខ្ញុំ​មានកា​រសប្បាយចិ​ត្ត តែ​ខ្ញុំច​ង់ដឹងថា​ ហេតុ​អ្វីបា​នជាគេដាក់ផ្លាកសញ្ញា នៅ​ផ្នែកខាងក្រោ​មគេ នៅ​ផែនទីនោះ​ថា “ពិភព​លោក​យើង”។ ជា​ការ​ពិ​ត​ណាស់ ផែន​ដី​នេះ ជាពិ​ភព​របស់​យើង ព្រោះយើ​ងកំពុង​រស់​នៅក្នុ​ងផែនដី។ យើង​អាច​ផឹកទឹ​ក រក​មាស និង​ចាប់​ត្រីក្នុ​ងសមុ​ទ្រ ដែលមាននៅលើ​ផែ​នដី​ តែ​យើង​អាចធ្វើការទាំ​ងអស់​នេះបាន​ គឺ​ដោយ​សារតែព្រះ​ទ្រង់បាន​អ​នុញ្ញាត​ឲ្យយើ​ង​ប៉ុណ្ណោះ(លោកុប្បត្តិ ១:២៨-៣០)។ តាមពិត ពិភព​លោកនេះជារបស់ព្រះ​ ។ គឺ​ដូច​មាន​សេចក្តីចែង​ថា “ផែនដី និង​សារពើ​នៅ​ផែនដី ជា​របស់​ផង​ព្រះយេហូវ៉ា ព្រម​ទាំង​លោកីយ៍ និង​បណ្តា​អ្នក​ដែល​នៅ​លោកីយ៍​ផង”(ទំនុកដំកើង ២៤:១)។ ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្ត​ណាស់ ពេលដែល​ព្រះទ្រង់បា​ន ប្រគល់​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​រប​ស់ទ្រ​ង់ ឲ្យ​មនុស្ស​​ថែរក្សា​ថ្វាយ​ទ្រង់។ ទ្រង់​ជ្រាប​​ថា មានម​នុស្ស​ខ្លះ​បំផ្លាញស្នា​ព្រះហស្ត​ទ្រ​ង់ ហើយ​បដិសេធ​ថា ទ្រង់​មិន​មែ​ន​ជា​អ្នក​បង្កើត​ទេ​ រួច​ថា…

Read article