ការគិតដែលត្រឹមត្រូវ
ថ្ងៃមួយ អ្នកស្រីរេជីណា(Regina)បានបើកឡានត្រឡប់មកផ្ទះវិញ ដោយការបាក់ទឹកចិត្ត និងអស់កម្លាំង។ នៅថ្ងៃនោះ ពីដំបូងនាងបានទទួលដំណឹងដ៏ក្រៀមក្រំ ពីមិត្តភក្តិម្នាក់ ដែលបានផ្ញើសារ មកកាន់ទូរស័ព្ទនាង បន្ទាប់មក នាងក៏បានមានការប្រជុំដ៏តឹងតែងជាមួយមិត្តរួមការងារ ដែលបានបដិសេធមិនព្រមអនុវត្តតាមគំនិតរបស់នាង។ ពេលអ្នកស្រីរេជីណាកំពុងអធិស្ឋានទៅកាន់ព្រះអម្ចាស់ នាងក៏បានគិតថា នាងគួរតែទុកភាពតប់ប្រមល់របស់នាងមួយឡែក ទើបជាការប្រសើរ ហើយទៅសួរសុខទុក្ខមនុស្សចាស់ម្នាក់ នៅមណ្ឌលចាស់ជរា ដោយនាំផ្កាយកទៅជាមួយផង ឲ្យគាត់ភ្ញាក់ផ្អើល។ វិញ្ញាណរបស់នាងក៏មានអំណរឡើងវិញ ពេលអ្នកស្រីម៉ារាបានទទួលផ្កាដោយអំណរ ទំាងពោលសរសើរថា ព្រះអម្ចាស់ពិតជាល្អចំពោះគាត់ណាស់។ គាត់មានប្រសាសន៍ថា “ខ្ញុំមានគ្រែគេង មានកៅអីអង្គុយ មានអាហារមួយថ្ងៃបីពេល ហើយមានគិលានុបដ្ឋាយិកាមើលថែរ។ ហើយយូរៗម្តង ព្រះបានចាត់អ្នកបម្រើរបស់ទ្រង់ម្នាក់ ឲ្យសួរសុខទុក្ខស្រ្តីមេម៉ាយចាស់ជរាដូចខ្ញុំ ទ្រង់ជ្រាបថា ខ្ញុំស្រឡាញ់ពួកគេ ហើយទ្រង់ស្រឡាញ់ខ្ញុំ”។ របៀបនៃការគិតគឺសំខាន់ណាស់។ គឺដូចមានពាក្យមួយពោលថា “១០ភាគរយនៃជីវិតមនុស្ស គឺជាការអ្វីដែលបានកើតឡើងចំពោះយើង ហើយ៩០ភាគរយទៀត គឺជារបៀបដែលយើងឆ្លើយតបចំពោះការអ្វីដែលបានកើតឡើង”។ ពួកអ្នកដែលសាវ័កយ៉ាកុបបានសរសេរសំបុត្រផ្ញើរទៅ បានបែកខ្ញែកគ្នា ដោយសារការបៀតបៀន ហើយគាត់ក៏បានប្រាប់ពួកគេ ឲ្យរៀបចំការគិត អំពីទុក្ខលំបាកផ្សេងៗ ឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានលើកទឹកចិត្តពួកគេថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(យ៉ាកុប ១:២)។ យើងម្នាក់ៗ សុទ្ធតែមានការធ្វើដំណើរ…
Read article