January 2018

You are here:
តើទ្រង់ជាព្រះដែលមានកំហឹងជានិច្ចឬ?

កាល​ខ្ញុំ​កំពុង​រៀន​រឿង​ទេវកថា​របស់​ជន​ជាតិ​ក្រិក និង​រ៉ូម៉ាំង នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ព្រះ​នៅ​ក្នុង​រឿង​ទេវកថា​ទាំង​នោះ​មាន​អារម្មណ៍​ឆេវ​ឆាវ ដូច​ជា​មនុស្ស​ធម្មតា​ដែរ។ មនុស្ស​ដែល​ធ្វើ​ឲ្យ​ព្រះ​ទាំង​នោះ​ខឹង ក៏​ត្រូវ​អស់​ជីវិត ហើយ​ជួន​កាល គឺ​ត្រូវ​ស្លាប់​តែ​មួយ​ពព្រិច​ភ្នែក។ ភ្លាម​នោះ ខ្ញុំ​ក៏​បាន​អស់​សំណើច ទាំង​ឆ្ងល់​ថា តើ​គេ​អាច​ជឿ​លើ​ព្រះ​ដែល​មាន​លក្ខណៈ​ដូច​នេះ យ៉ាង​ដូច​ម្តេច​កើត? តែ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​ទស្សនៈ​ដូច​នេះ ចំពោះ​ព្រះ​ដ៏​ពិត​ដែរ​ឬទេ? ពេល​ដែល​ខ្ញុំ​មាន​ការ​សង្ស័យ​ចំពោះ​ទ្រង់ តើ​ខ្ញុំ​បាន​គិត​ថា ទ្រង់​ជា​ព្រះ​ដែល​ងាយ​នឹង​ខ្ញាល់​ឬ​ទេ? គួរ​ឲ្យ​ស្តាយ​ណាស់​ ខ្ញុំ​ពិត​ជា​ធ្លាប់​គិត​ដូច្នោះ​មែន។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​កោត​សរសើរ​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ ឲ្យ​គាត់​មើល​ឃើញ​សិរីល្អ​ទ្រង់(និក្ខមនំ ៣៣:១៨)។ ដោយសារ​លោក​ម៉ូសេ​ត្រូវ​ព្រះ​ទ្រង់​ជ្រើស​តាំង ឲ្យ​ដឹក​នាំ​មនុស្ស​មួយ​ហ្វូង​ធំ ដែល​ចេះ​តែ​រអ៊ូ​រទាំ​ទាស់​នឹង​ទ្រង់ នោះ​គាត់​ពិត​ជា​ចង់​ដឹង​ថា តើ​ព្រះ​ទ្រង់​នឹង​ជួយ​គាត់ នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​ដ៏​ធំ​នេះ​ឬ​អត់។ ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ឆ្លើយ​តប​លោក​ម៉ូសេ ដោយ​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ទ្រង់​ក៏​បាន​ប្រកាស​ព្រះ​នាម  និង​បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ ឲ្យ​លោក​ម៉ូសេ​ស្គាល់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា ទ្រង់ “មាន​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ”(៣៤:៦)។ បទ​គម្ពីរ​នេះ បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​មិន​មាន​ព្រះ​ទ័យ​ឆេវឆាវ​នោះ​ឡើយ។ ខ្ញុំ​ក៏​ត្រូវ​រំឭក​ខ្លួន​ឯង​ថា ទ្រង់​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ជា​ពិសេស…

Read article
ការចូលក្នុងចំណោមគេ

លោក​លី(Lee) ជា​បុគ្គលិក​ធនាគា ដែល​ឧស្សាហ៍​ព្យាយាម និង​អាច​ទុក​ចិត្ត​បាន។ ប៉ុន្តែ គាត់​ច្រើន​តែ​មាន​ការ​ពិបាក ក្នុង​ការ​ចូល​ក្នុង​ចំណោម​អ្នក​មិន​ជឿ​ព្រះ នៅ​កន្លែង​ធ្វើ​ការ។ គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់ ដូច​ជា នៅ​ពេល​ដែល​គាត់​ប្រញាប់​ចាក​ចេញ​ពី​បន្ទប់​សម្រាក ដែល​មាន​មនុស្ស​កំពុង​ជជែក​គ្នា  ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ។ នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ គាត់​ក៏​បាន​ចែក​ចាយ​ពី​អារម្មណ៍​របស់​គាត់ ដល់​មិត្ត​ភក្តិ​គាត់​ថា “ខ្ញុំ​ខ្លាច​បាត់​បង់​ឱកាស​ឡើង​ឋានៈ ​ដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ”។ អ្នក​ជឿ​ព្រះ​ នៅ​សម័យ​ហោរា​ម៉ាឡាគី ក៏​បាន​ជួប​ប្រទះ​បញ្ហា​ស្រដៀង​នឹង​លោក​លី​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ពីការ​និរទេស ហើយ​ព្រះ​វិហារ​ក៏​បាន​សាង​សង់​ឡើង​វិញ​ហើយ តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ ចំពោះ​ផែន​ការ​ដែល​ព្រះទ្រង់​មាន​សម្រាប់​ពេល​អនាគត​របស់​ពួក​គេ។ ពួក​អ៊ីស្រាអែល​ខ្លះ​បាន​និយាយ​ថា “ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បងល​ព្រះ ហើយ​ក៏​រួច​ផង”(ម៉ាឡាគី ៣:១៤-១៥)។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ឈរ​ឲ្យ​មាំមួន​ថ្វាយ​ព្រះ ក្នុង​សង្គម ដែល​ប្រាប់​យើង​ថា យើង​នឹង​បាត់​បង់​ឱកាស បើ​សិន​ជា​យើង​មិន​ចូល​ក្នុង​ចំណោម​គេ​ឲ្យ​ចុះ​ទេ​នោះ? យ៉ាង​ណា​មិញ ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អម្ចាស់ នៅ​សម័យ​លោក​ម៉ាឡាគី ក៏​បាន​ឆ្លើយ​តប  ចំពោះ​បញ្ហា​នេះ ដោយ​ជួប​ប្រជុំ​គ្នា ជា​មួយ​អ្នក​ជឿ​ដែល​មាន​ចិត្ត​ដូច​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក។…

Read article
មានអ្វីនៅខាងក្នុង?

មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា “តើ​ឯង​ចង់​ឃើញ​វត្ថុ​ដែល​នៅ​ខាង​ក្នុង​អត់?” មុន​នេះ​បន្តិច ខ្ញុំ​ទើប​តែ​បាន​សរសើរ​តុក្កតា​សម័យ​ចាស់ រហែក​រយ៉េ​រយ៉ៃ ដែល​កូន​ស្រី​នាង​កំពុង​ឱប​ក្នុង​ដៃ​ដ៏​តូច​របស់​ខ្លួន​។ ភ្លាម​នោះ ខ្ញុំ​ចង់​ដឹង​ណាស់ បាន​ជា​ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ចង់​មើល។ នាង​ក៏​បាន​ផ្កាប់​មុខ​តុក្កតា​នោះ ហើយ​ក៏​បាន​បើក​ខ្សែ​រូត ដែល​បង្កប់​នៅ​ខ្នង​តុក្កតា។ អេមីលី(Emily) ក៏​បាន​ទាញ​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​យឺត​ៗ ចេញ​ពី​សាច់​ក្រណាត់​របស់​តុក្កតា​កញ្ចាស់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ដឹង​ថា នៅ​ក្នុង​តុក្កតា​របស់​កូន​នាង គឺ​មាន​បង្កប់​តុក្កតា​ចាស់​មួយ​ ដែល​នាង​បាន​ឱប ហើយ​ស្រឡាញ់ កាល​វ័យ​កុមារ ប្រហែល​ជាង​២​ទសវត្សរ៍​មុន។​ ត្រង់​ចំណុច​នេះ តុក្កតា​ដែល​នៅ​ខាង​ក្រៅ គ្រាន់​តែ​ជា​សម្បក ឬ​ស្រោម​តុក្កតា​ប៉ុណ្ណោះ បើ​សិន​ជា​គ្មាន​តុក្កតា​នៅ​ខាង​ក្នុង​ផ្តល់​កម្លាំង និង​រូប​រាង្គ​ឲ្យ​វា​ទេ​នោះ។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​ថា សេចក្តី​ពិត​នៃ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ នៃ​ព្រះយេស៊ូវ គឺ​ជា​កំណប់​ទ្រព្យ ដែល​បាន​នៅ​ជាប់​ក្នុង​ជីវិត​នៃ​រាស្រ្ត​របស់​ព្រះ។ កំណប់​នោះ ជួយ​ឲ្យ​អ្នក​ដែល​ទុក​ចិត្ត​ទ្រង់ អាច​អត់​ទ្រាំ ​ក្នុង​ទុក្ខ​លំបាក ហើយ​បន្ត​ធ្វើ​ការ​បម្រើ​ទ្រង់។ ពេល​ពួក​គេ​ទុក​ចិត្ត​ទ្រង់ ពន្លឺ  និង​ព្រះ​ជន្ម​ទ្រង់ ក៏​បាន​បញ្ចេញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ពី​ស្នាម​បាក់​បែក នៃ​ជីវិត​របស់​ពួក​គេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា កុំ​ឲ្យ “ណាយ​ចិត្ត” ឡើយ(២កូរិនថូស ៤:១៦) ដ្បិត​ព្រះ​ទ្រង់​ចម្រើន​កម្លាំង…

Read article
ព្រះជាម្ចាស់ស្វាគមន៍

ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។ ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល…

Read article
បង្កើតចិត្តដែលបម្រើអ្នកដទៃ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ “មួយទៀត” គឺ ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប។ មិន​យូរ​ប៉ុន្មាន ការ​ស្វាគមន៍​ពី​ភរិយា និង​កូន​ៗ​របស់​ខ្ញុំ មាន​ដូច​ជា “ប៉ា យើង​បាន​ម្ហូបអី​ញាំ​ល្ងាច​នេះ?” “សូម​ប៉ា​ដង​ទឹក​ឲ្យ​ខ្ញុំ​បន្តិច​មក?” “ប៉ា យើង​លេង​បាល់​ទាត់​បាន​អត់?” ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ចង់​អង្គុយ​ចុះ​ប៉ុណ្ណោះ។ ហើយ​ទោះ​បី​ជា ក្នុង​ខ្លួន​ខ្ញុំ មាន​ផ្នែក​ដែល​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ ធ្វើជា​ឪពុក​ដ៏​ល្អ​ម្នាក់​ក៏​ដោយ  ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ចង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ មិន​ចេះ​ឈប់​នោះដែរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​កាត​ថ្លែង​អំណរ​គុណ ដែល​ភរិយា​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​ម្នាក់ នៅ​ព្រះ​វិហារ។ នៅ​ក្នុង​កាត​នោះ មាន​រូប​ទឹក​មួយ​ផើង កន្សែង​ពោះ​គោ​មួយ និង​ស្បែក​ជើក​សង្រែក​ដែល​ប្រឡាក់។ នៅ​ខាង​ក្រោម មាន​ខ​គម្ពីរ លូកា ២២:២៧ ដែល​ចែង​ថា “ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”។ ខ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់ បាន​ជា​ខ្ញុំ​នឹក​ចាំ អំពី​ខគម្ពីរ​មួយ​ទៀត ដែល​ចែង​ថា ទ្រង់​បាន​យាង​មក  ដើម្បី​ស្វែង​រក និង​បម្រើ​គេ(លូកា ១៩:១០)។ បើ​សិន​ជា​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​កិច្ច​ការ​ដ៏​កខ្វក់​សម្រាប់​ពួក​សាវ័ក​របស់​ទ្រង់ ដូច​ជា​ការ​លាង​ជម្រះ​ជើង​ដ៏​គគ្រិច​របស់​ពួក​គេ(យ៉ូហាន ១៣:១-១៧) នោះ​ខ្ញុំ​ក៏​អាច​ដង​ទឹក​មួយ​កែវ​ឲ្យ​កូន​ខ្ញុំ ដោយ​គ្មាន​ការ​ត្អូញ​ត្អែរ។ គឺ​នៅ​ពេល​នោះ​ហើយ…

Read article
ថ្មនៃការរំឭក

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ប្រើ​អ៊ីន​ធើ​ណេត ហ្វេសប៊ុក(Facebook) ក៏​បាន​បង្ហាញ “អនុស្សាវរីយ៍” ដែល​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​ទាំង​នោះ​មាន​ដូច​ជា រូប​ថត​អាពាហ៍​ពិពាហ៍​របស់​បង​ប្រុស​ខ្ញុំ​ ឬ​វីដេអូ​កូន​ស្រីខ្ញុំ​កំពុង​លេង​ជា​មួយ​ជីដូន​របស់​នាង ដែល​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម។ ប៉ុន្តែ ជួន​កាល​ រូប​ថត និង​វីដេអូ​ទាំង​នោះ បាន​ប៉ះ​ពាល់​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្មោះ​ត្រង់​របស់ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពិបាក ពេល​ខ្ញុំ​បាន​ឃើញ​ហ្វេសប៊ុក​រំឭក​អំពី​សារ ដែល​ខ្ញុំ​បាន​បង្ហោះ អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ចាក់​គីមី​ដើម្បី​ព្យាបាល​ជម្ងឺ​មហារីក ឬ​រូប​ភាព​ថ្នេរ​នៅ​លើ​ក្បាល​ម្តាយ​ខ្ញុំ ដែល​មាន​រាង​ដូច​ឈើ​ឆ្កាង បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​វៈ​កាត់​ខួរ​ក្បាល កាល​ពី​បី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​នៅ​លើ​ហ្វេស​ប៊ុក បាន​នាំ​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន ហើយ​អរ​ព្រះ​គុណ​ព្រះ។ យើង​រាល់​គ្នា​ងាយ​នឹង​ភ្លេច​ការ​ល្អ ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជួយ​រំឭក​យើង។ ពេលលោក​យ៉ូស្វេរ​ដឹក​នាំ​រាស្រ្ត​របស់​ព្រះ ទៅ​រក​ទីលំ​នៅ​ថ្មី​របស់​ពួក​គេ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​(យ៉ូស្វេ ៣:១៥-១៦)។ ព្រះ​ទ្រង់​បាន​ញែក​ទឹក​ទន្លេរ​យ័រដាន់ ហើយ​រាស្រ្ត​របស់​ទ្រង់​ក៏​បាន​ដើរ​នៅ​លើ​ដី​បាត​ទន្លេ(ខ.១៧)។ ដើម្បី​រំឭក​អំពី​ការ​អស្ចារ្យ​នេះ ពួក​គេ​បាន​រើស​ថ្ម​១២​ដុំ ពី​កណ្តាល​បាត​ទន្លេ ហើយ​តម្រៀង​ជា​គំនរ​ថ្ម នៅ​ត្រើយ​ម្ខាង(៤:៣,៦-7)។ ពេលគេ​សួរ​ថា គំនរ​ថ្ម​នោះ​មាន​ន័យ​ដូច​ម្តេច រាស្រ្ត​របស់​ព្រះ​អាច​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​នៅថ្ងៃ​នោះ។ វត្ថុ​អ្វី​ក៏​ដោយ ដែល​រំឭក​យើង​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ កាល​ពី​អតីត​កាល អាច​ដាស់​តឿន​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់​ ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។-AMY…

Read article
អ្នកលប់បំណុល

មាន​ពេល​មួយ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក ពេល​បាន​មើល​វិក័យ​ប័ត្រ​ពេទ្យ​របស់​ខ្ញុំ។ ស្វាមី​របស់​ខ្ញុំ​ ត្រូវគេ​កាត់​ប្រាក់​ខែ មួយ​ភាគ​ធំ បន្ទាប់​ពី​គាត់​បាន​សុំ​ច្បាប់​គេ​ទៅ​មើល​ថែរ​ជម្ងឺ​ខ្ញុំ ហើយ​គ្រាន់​តែ​ថ្លៃ​ព្យាបាល​តែ​ពាក់​កណ្តាល ក៏​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង់​រំលោះ​បន្តិច​ម្តង​ៗ ជា​រៀង​រាល់​ខែ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន មុន​ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​ការិយ៉ា​ល័យ​វេជ្ជបណ្ឌិត ដើម្បី​ពន្យល់​អំពី​ស្ថានភាព​ដ៏​ពិបាក​របស់​យើង ហើយ​ស្នើ​សុំ​ការ​បង់​រំលោះ​ថ្លៃ​ព្យា​បាល។ អ្នក​ទទួល​ភ្ញៀវ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​រង់​ចាំ។ បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ឲ្យ​ដំណឹង​ខ្ញុំ​ថា លោក​វេជ្ជបណ្ឌិត​បាន​លប់​បំណុល​ដែល​យើង​បាន​ជំពាក់​មន្ទីរ​ពេទ្យ​អស់​ហើយ។ ខ្ញុំ​ក៏​បាន​និយាយ​អរគុណ ទាំង​អួល​ដើម​ករ។ ខ្ញុំ​មិន​អាច​បំភ្លេច​អំណោយ​ដ៏​សប្បុរស​នេះ​បាន​ឡើយ។ ខ្ញុំ​ក៏​ទម្លាក់​ទូរស័ព្ទ​ចុះ ហើយ​ក៏​បាន​សរសើរ​ដំកើង​ព្រះ។ ខ្ញុំ​ក៏​បាន​រក្សា​ទុក​វិក័យ​ប័ត្រ​ពេទ្យ​នោះ មិន​មែន​ដើម្បី​ទុក​រំឭក​ខ្លួនឯង​អំពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជំពាក់​គេ​នោះ​ទេ​ តែ​ដើម្បី​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះទ្រង់​បាន​ធ្វើ។ ការ​ដែល​គ្រូ​ពេទ្យ​របស់​ខ្ញុំ បាន​សម្រេច​ចិត្ត​លប់​បំណុល​ខ្ញុំ​ចោល បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​បាន​សម្រេច​ព្រះ​ទ័យ​លប់​បំណុល​ដែល​ច្រើន​រាប់​មិន​អស់ នៃ​អំពើ​បាប​របស់​ខ្ញុំ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ទ្រង់ “​មាន​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង ឲ្យសម​នឹង​អំពើ​បាប​របស់​យើង​ទេ(ខ.១០) ពេល​យើង​ប្រែ​ចិត្ត ហើយ​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ជា​ព្រះ​សង្រ្គោះ​នៃ​យើង។ ការ​លះ​បង់​របស់​ទ្រង់ បាន​លប់​ចោល​នូវ​បំណុល ដែល​យើង​ធ្លាប់​ជំពាក់​ទ្រង់។ គឺ​បាន​លប់​ចោល​ទាំង​ស្រុង។ កាល​ណា​យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល ឬ​ការ​កំណត់​របស់​បំណុល​ពីអតីត​កាល​របស់​យើង​ទៀត​ទេ។ យើង​ត្រូវ​ឆ្លើយ​តប​ចំពោះ​អំណោយ​ដ៏​ច្រើន​លើស​លប់​របស់​ព្រះ​អម្ចាស់  ដោយ​ទទួល​ស្គាល់​ការ​ទាំង​អស់  ដែល​ទ្រង់​បាន​ធ្វើ។ ពេល​យើង​ថ្វាយ​បង្គំ​ទ្រង់​អស់​ពី​ចិត្ត…

Read article
ឈ្មោះរបស់អង្គបុគ្គលម្នាក់

ក្សត្រី​ក្លេអូផ៉ាត្រា(Cleopatra) លោក​កាលីលេ(Galileo) លោក​សេកស្ពៀរ(Shakespeare) លោក​អែលវីស(Elvis) និង​លោក​ពេលេ(Pelé) សុទ្ធ​តែ​ជា​បុគ្គល​មាន​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។ ពួក​គេ​នៅ​តែ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្រ្ត ដោយ​សារ​គេ​ដឹង​ថា ពួក​គេ​ជា​នរណា ហើយ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ។ តែ​មាន​ឈ្មោះ​មួយ​ទៀត ដែល​ល្បីល្បាញ និង​សំខាន់​លើស​ឈ្មោះ​ណា​ទាំង​អស់! មុន​ពេល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ប្រសូត្រ​ក្នុង​លោកិយ​នេះ ទេវតា​បាន​ប្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប ឲ្យ​ដាក់​ព្រះ​នាម​ឲ្យ​ទ្រង់​ថា យេស៊ូវ  ព្រោះ “ទ្រង់​នឹង​ជួយ​សង្រ្គោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១) ហើយ “គេ​នឹង​ហៅ​ទ្រង់ថា “​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(លូកា ១:៣២)។ ព្រះ​យេស៊ូវ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​ជា​ជន​ល្បី​ល្បាញ​ឡើយ តែ​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ ដែល​បាន​បន្ទាប​ព្រះ​កាយ​ទ្រង់ ហើយ​សុគត  នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទួល​ជឿ​ទ្រង់  អាច​ទទួល​ការ​អត់​ទោស ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។ សាវ័ក​ប៉ុល​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ថា “ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា”(ភីលីព ២:៩-១១)។ យើង​ត្រូវ​តោង​ឲ្យ​ជាប់​ព្រះ​នាម ព្រះយេស៊ូវ ទាំង​នៅ​ពេល​ដែល​មាន​អំណរ​បំផុត ក៏​ដូច​ជា​នៅ​ពេល​ដែល​មាន​តម្រូវ​ការឬ​ខ្វះ​ខាត​ខ្លាំង​បំផុត។ ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ក៏​មិន​ដែល​ប្រែ​ប្រួល​ឡើយ។-DAVID MACCASLAND

Read article
អំណោយរបស់ពួកអ្នកប្រាជ្ញ

មាន​ប្តី​ប្រពន្ធ​មួយ​គូ មាន​សេចក្តី​ស្រឡាញ់ ច្រើន​ជាង​មាន​លុយ។ ពេល​ដែល​បុណ្យ​ណូអែល​កាន់​តែ​រំគិល​មក​ដល់  អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​អំណោយ​មួយ ដើម្បី​បង្ហាញ​ថា ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ខ្លាំង​ប៉ុណ្ណា។ ទីបំផុត នៅ​ថ្ងៃ​មុន​ពេល​បុណ្យ​ណូអែល​មក​ដល់ អ្នកស្រីដេឡា(Della) ក៏​បាន​លក់​សក់​ដ៏​វែង​របស់​គាត់ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ធ្វើ​ពី​ផ្លាក​ទីន សម្រាប់​ដាក់​នាឡិកា ជា​មរតក​ដែល​លោក​ជីម​បាន​ទទួល​ពី​ឪពុក​គាត់ ហើយ​ឪពុក​គាត់ ទទួល​ពី​ជីតា​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ជីម ទើប​តែ​បាន​លក់​នាឡិការ​នោះ ដើម្បី​យក​លុយ​ទិញ​ក្រាស​សឹត​សក់​ដ៏​មាន​តម្លៃ​មួយ ឲ្យ​អ្នក​ស្រីដេឡា។ លោកអូ ហេនរី(O. Henry)  ដែល​ជា​អ្នក​និពន្ធ បាន​ហៅ​រឿង​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ថា “អំណោយ​របស់​អ្នក​ប្រាជ្ញ”។ រឿង​នេះ បាន​បង្ហាញ​ថា ទោះ​បី​ជា​អំណោយ​របស់​អ្នក​ទាំង​ពីរ​អាច​ប្រើ​ឲ្យ​មាន​ប្រយោជន៍ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិតថា អ្នក​ទាំង​ពីរ​ល្ងង់​ក៏​ដោយ ក៏​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យពួក​គេ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត នៅ​ក្នុង​ការ​ឲ្យ​អំណោយ។ យ៉ាង​ណា​មិញ ពួក​អ្នក​ប្រាជ្ញ ដែល​មក​គាល់​ព្រះ​យេស៊ូវ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ក៏​អាច​ត្រូវ​អ្នក​ខ្លះ​គិត​ថា ពួក​គេ​ជា​មនុស្ស​ល្ងង់​ផង​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ ភូមិ​បេថ្លេហិម ដោយ​នាំ​អំណោយ​ជា​មាស កំញាន និងជ័រ​ល្វីង​ទេស​(ម៉ាថាយ ២:១១)។ ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ។ ពួក​គេ​ជា​សាសន៍​ដទៃ ដែល​មិន​បាន​ដឹងទេ​​ថា ពួកគេ​​អាច​ធ្វើ​ឲ្យ​មាន​ភាព​វឹក​វរ​ប៉ុណ្ណា ពេល​ដែល​ខ្លួន​​សួរ​រក​ស្តេច​នៃ​សាសន៍​យូដា ដែល​ទើប​តែ​ប្រសូត្រ​នោះ(ខ.២។ តែ​ផែន​ការ​របស់​ពួក​អ្នក​ប្រាជ្ញ​មិន​ប្រែ​ជា​អសា​ឥត​ការ​ឡើយ។…

Read article
ចង់មានលក្ខណៈដូចឪពុកខ្ញុំ

ឪពុក​របស់​ខ្ញុំ​មាន​ស្បែក​ជើង​កវែង បែប​ខៅប៊យ​មួយ​គូរ ដែល​ប្រឡាក់​ដី ដែល​គាត់​ចូល​ចិត្ត​ទុក​នៅ​លើ​កម្រាល​ឥដ្ឋ ក្នុង​បន្ទប់​រៀន​របស់​ខ្ញុំ។ ស្បែក​ជើង​នោះ​បាន​រំឭក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ថា គាត់​ជា​មនុស្ស​ប្រភេទ​ណា។ កាល​ពី​មុន គាត់​បាន​ធ្វើកិច្ច​ការ​ជា​ច្រើន ក្នុង​នាម​ជា​កសិករ​ម្នាក់ ហើយ​ក្នុង​នោះ គាត់​បាន​ចិញ្ចឹម  និង​បង្វឹក​សត្វ​សេះ​ ដែល​ផ្លាស់​ទី​លឿន​ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​ធ្វើ​ការ ដោយ​ស្ងើច​សរសើរ​គាត់ ដែល​នៅ​តែ​អាច​ជិះ​សេះ ក្នុង​វ័យ​ចំណាស់។ កាល​នៅ​ពី​ក្មេង ខ្ញុំ​ចង់​ធំ​ឡើង​ដូច​គាត់។ ឥឡូវ​នេះ ខ្ញុំ​ស្ថិត​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ តែ​ស្បែក​ជើង​ក​វែង​របស់​គាត់ នៅ​តែ​មាន​ទំហំ​ធំ​ពេក សម្រាប់​ឲ្យ​ខ្ញុំ​ពាក់​ដដែល។ សព្វ​ថ្ងៃ​នេះ  ឪពុក​របស់​ខ្ញុំ​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ហើយ តែ​ខ្ញុំ​មាន​ព្រះ​ ដែល​ជា​ឪពុក​សម្រាប់​យក​តម្រាប់​តាម។ ខ្ញុំ​ចង់​មាន​លក្ខណៈ​ដូច​ទ្រង់ មាន​ពេញ​ដោយ​សេចក្តី​ល្អ​របស់​ទ្រង់ ហើយ​បញ្ចេញ​ក្លឹន​ដ៏​ក្រអូប នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ខ្ញុំ​នឹង​មិន​អាច​មាន​លក្ខណៈ​ដែល​ល្អ​ដូច​ទ្រង់​ទាំង​ស្រុង​ឡើយ  ហើយ​មាន​ការ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទ្រង់។ ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “រីឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។ យើង​ដឹង​ហើយ​ថា ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា និង​អំណាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន(ខ.១១)។ យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា១០០​ភាគ​រយ​ ក្នុងពេល​បច្ចុប្បន្ន​មែន តែ​​យើង​​នឹង​​មិន​​មាន​បញ្ហា​នេះ​ជា​រៀង​រហូត​ឡើយ​។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នៃ​ចរិយា​សម្បតិ្ត​…

Read article