April 4, 2018

You are here:
ជំនួយនៅមុខផ្ទះ

នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ក្តៅ ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់​ឲ្យ​អ្នក​រត់​សំបុត្រ ក្នុង​តំបន់​ដែល​វា​រស់​នៅ មាន​ភាព​ត្រជាក់​ស្រួល និង​មិន​ខ្វះ​ជាតិ​ទឹក។ ដូច​នេះ វា​ក៏​បាន​យក​ដប​ទឹក​ដាក់​ភេសជ្ជៈ​កីឡា និង​ដប​ទឹក​ពីរបី​ដប នៅ​លើ​កាំ​ជណ្តើរ​ខាង​មុខ។ កាំមីរ៉ា​សុវត្ថិភាព​របស់​គ្រួសារ​នេះ ក៏​ថត​បាន​សកម្ម​ភាព​របស់​អ្នក​រត់​សំបុត្រ ដែល​បាន​ឆ្លើយ​តប ដោយ​ពាក្យ​ថា “អូហ៍ ពិត​ជា​ប្រសើរ​ណាស់ មាន​ទឹក ហើយ​មាន​ភេសជ្ជៈ​កាតូរ៉ាដ​ទៀត សូម​អរ​ព្រះ​គុណ​ព្រះ​ និង​សូម​អរ​គុណ​អ្នក​ដែល​បាន​ដាក់​ឲ្យ!” ម្តាយ​របស់​ខា​មិន​ក៏​បាន​និយាយ​ថា “ខាមិន​យល់​ថា កិច្ច​ការ​របស់​វា គឺ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ភេសជ្ជៈ​ត្រជាក់​ៗ ដល់​អ្នក​រត់​សំបុត្រ ទោះ​ឪពុក​ម្តាយ​របស់​វា មិន​នៅ​ផ្ទះ​ក៏​ដោយ”។ រឿង​នេះ​ស្តាប់​ទៅ ធ្វើ​ឲ្យ​ចិត្ត​យើង​រីក​រាយ ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ថា មាន​ព្រះ​មួយ​អង្គ ដែល “បំពេញ​តម្រូវ​ការ​របស់​យើង” គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ស្រាប់។ ទោះ​សាវ័ក​ប៉ុល​កំពុង​ជាប់​ក្នុង​គុក ហើយ​មិន​ដឹង​ច្បាស់​ថា អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​បាន​បង្ហាញ​ចេញនូវ​ក្តី​អំណរ ចំពោះ​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដ្បិត​ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់​ តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​ពួក​គេ។ ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​មិន​សំបូរ​អ្នក​មាន​ទ្រព្យ​ច្រើនទេ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​សប្បុរស ដោយ​ជួយ​ផ្គត់​ផ្គង់​សា​វ័ក​ប៉ុល និង​អ្នក​ដទៃ​ទៀត ដែល​មាន​ការ​ខ្វះ​ខាត​(២កូរិនថូស ៨:១-៤)។ ដែល​ពួក​ជំនុំ​ក្រុង​ភីលីព​បាន​បំពេញ​សេចក្តី​ត្រូវការ​របស់​សាវ័ក​ប៉ុល​ជា​យ៉ាង​ណា…

Read article