August 21, 2018

You are here:
សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ

កាល​ពី​ក្មេង ខ្ញុំ​បាន​រៀន​អធិស្ឋាន​ជា​លើក​ដំបូង​ថា “ពេល​នេះ ទូល​បង្គំ​ចូល​គេង​ សូម​ព្រះអម្ចាស់​ថែរក្សា​ព្រលឹង​របស់​ទូល​បង្គំ​ . . .”។ ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ដូច​នេះ ហើយ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ​ តាំង​ពី​ពួក​គេ​នៅ​តូច​ផង​ដែរ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​បាន​ទទួល​ នូវ​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្លួន ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​អធិស្ឋាន​យ៉ាង​ដូច​នេះ មុន​ពេល​ចូល​ដំណេក។​ ការ​អធិស្ឋាន​របស់​ខ្ញុំ មាន​លក្ខណៈ​ស្រដៀង នឹង​ការ​អធិស្ឋាន ដែល​បាន​កត់​ទុក​ នៅ​ក្នុង​ “​កណ្ឌ​នៃ​ការ​អធិស្ឋាន” ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​គម្ពីរ​ខ្លះ បាន​លើក​ឡើង​ថា ឃ្លា​ដែល​ថ្លែង​ថា «ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» ​គឺជា​ការ​អធិស្ឋាន ពេល​ចូល​ដំណេក សម្រាប់​ក្មេង​ៗ  ដែល​គេ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះ​យេស៊ូវ។ អ្នក​ប្រហែល​នៅ​ចាំ​ការ​អធិស្ឋាន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បន្ថែម​ពាក្យ​ “ព្រះ​វរបិតា” (លូកា ២៣:៤៦) នៅ​ក្នុង​ការ​អធិស្ឋាន​នេះ។ កាល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន ជា​ពាក្យ​ទាំង​នោះ មុន​ពេល​ដែល​ទ្រង់​សុគត គឺ​ទ្រង់​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ព្រះ​វរបិតា ហើ​យ​ក៏​បាន​បញ្ជាក់​ដល់​ពួក​អ្នក​ជឿ​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ទ្រង់​ដែរ (យ៉ូហាន ១៤:៣)។ ព្រះ​យេស៊ូវ​បាន​សុគត​…

Read article