November 30, 2018

You are here:
ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ

គ្រូ​ពេទ្យ​មិន​បាន​ចង​ចញ្ចើម​ទេ ពេល​ដែល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​ស្វាមី​ខ្ញុំ អំពី​ការ​ពិនិត្យ​មើល​ជម្ងឺ​មហារីក​របស់​គាត់។ គាត់​បាន​ញញឹម ហើយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​នីមួយ​ៗ ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យ៉ាង​ហោច​ណាស់ យើង​គួរ​តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បី​យ៉ាង។ ស្វាមី​ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​យោបល់​របស់​គាត់ ដោយ​ដឹង​ថា ការ​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​ចិត្ត​យើង​បើក​ចំហរ ដើម្បី​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ។ ដូច​នេះ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ថ្ងៃ​នី​មួយ​ៗ ដោយ​ការ​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់​ថា ព្រះអង្គ​អើយ សូម​អរ​ព្រះ​គុណ សម្រាប់​ការ​គេង​លក់ស្រួល កាល​ពី​យប់​មិញ។ សូម​អរ​ព្រះ​គុណ សម្រាប់​គ្រែ​គេង​ដែល​សម្អាត​បាន​ស្អាត។ សូម​អរ​ព្រះ​គុណ សម្រាប់​ថ្ងៃ​រះ។ សូម​អរ​ព្រះ​គុណ សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​លើ​តុ។ សូម​អរ​ព្រះ​គុណ សម្រាប់​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់​ទូល​បង្គំ។ ពាក្យ​នីមួយ​ៗ គឺ​បាន​និយាយ​ចេញ​ពី​ចិត្ត។ ប៉ុន្តែ តើ​ពាក្យ​ទាំង​នោះ អាច​ក្លាយ​ជា​អសារ​ឥត​ការ​ដែរ​ទេ? តើ​ការ​សរសើរ​ដំកើង ​សម្រាប់​រឿង​លម្អិត​ដ៏​តូច សំខាន់​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​មាន​គ្រប់​ចេស្តា​ឬ​ទេ? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៥០ លោក ​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ភ្លេង​របស់​ស្តេច​ដាវីឌ បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ច្បាស់​លាស់​មួយ សម្រាប់​សំណួរ​នេះ។ គាត់​ថា ព្រះ​ជា​ម្ចាស់ “អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ”(ខ.៩)។ កាល​ពី​សម័យ​មុន ​គោឈ្មោល និង​ពពែ​ឈ្មោល គឺ​ជា​ដង្វាយ​អរ​ព្រះ​គុណ ដែល​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់។…

Read article