October 17, 2021

You are here:
ការយល់ដឹង មកពីព្រះវិញ្ញាណបរិសុទ្ធ

ពេល​ដែល​ទាហាន​បារាំង​ម្នាក់​បាន​ជីក​ដី​ខ្សាច់ នៅ​វាល​ខ្សាច់ ដើម្បី​ធ្វើ​ឲ្យ​បន្ទាយ​ទ័ព​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រឹង​មាំ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​កំពុង​ធ្វើ​ការ​រុក​រក​ឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​។ ពេល​ដែល​គាត់​ជីក​ដី​បាន​មួយ​ប៉ែល​ទៀត គាត់​ក៏​បាន​ឃើញ​ថ្ម​មួយ​ផ្ទាំង។ នោះ​មិន​មែន​ជា​ថ្ម​ធម្មតា​ឡើយ។ វា​ជា​ថ្ម​រ៉ូសេតា និង​ជា​សិលា​ចារិក ដែល​កត់​ទុក​នូវ​ច្បាប់ និង​ការ​ដឹកនាំ​របស់​ស្តេច ផ្តូឡូមី ទី៤ ដែល​បាន​ចារិក​ជា​បី​ភាសា។ ផ្ទាំង​ថ្ម​នោះ​(សព្វថ្ងៃ រក្សា​ទុក​ក្នុង​សារៈ​មន្ទីរ​អង់គ្លេស) ស្ថិត​ក្នុង​ចំណោម​ការ​រុក​រក​ឃើញ ដ៏​សំខាន់​បំផុត ក្នុង​វិស័យ​បុរាណ​វត្ថុ​វិទ្យា នៃ​សតវត្សរ៍​ទី​១៩ ដោយ​គេ​សង្ឃឹម​ថា នឹង​បាន​យល់​អាថ៌​កំបាំង នៃ​អក្សរ​បុរាណ​របស់​ជនជាតិ​អេស៊ីព្ទ។ ព្រះគម្ពីរ​ប៊ីប​ក៏​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ផង​ដែរ។ ប៉ុន្តែ នៅ​ពេល​យប់ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​សន្យា​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​យាង​ចុះ​មក។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក”(យ៉ូហាន ១៦:១៣)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​យើង​យល់​សេចក្តី​ពិត ដែល​រាប់​បញ្ចូល​ទាំង​ការ​អាថ៌​កំបាំង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ផង​ដែរ។​ ព្រះ​អង្គ​មិន​បាន​សន្យា​ថា​ យើង​នឹង​យល់​អំពី​អ្វី​ៗ​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ តែ​យើង​អាច​ទុក​ចិត្ត​ថា ដោយ​ពឹង​អាង​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យល់​អំពី​សេចក្តី​អ្វី​ដែល​ចាំ​បាច់ ដើម្បី​ឲ្យ​យើង​អាច​ដើរ​តាម​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ដ៏​សំខាន់​នេះ។​—Bill Crowder

Read article