October 27, 2021

You are here:
គោលបំណង ក្នុងការឈឺចាប់

ខ្ញុំ​ធ្លាប់​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល នៅ​ព្រះ​វិហារ​មួយ ហើយ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​ស្រ្តី​ម្នាក់ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែក​ចាយ កាល​ព្រឹក​នោះ។ គាត់​ក៏​បាន​ចែក​ចាយ​ថា គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ។ គាត់​បាន​ទូល​អង្វរ អធិស្ឋាន​តម សារភាព​អំពើ​បាប​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត ដែល​គេ​បាន​ប្រាប់​គាត់ ដើម្បី​ឲ្យ​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ គាត់​នៅ​តែ​ឈឺ ដូច​នេះ គាត់​ក៏​បាន​គិត​ថា គាត់​បាន​ធ្វើ​អ្វី​មួយ​ខុស​ហើយ បាន​ជា​នៅ​តែ​ឈឺ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា វា​មិន​មែន​ជា​កំហុស​របស់​គាត់​ទេ។ ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ ពេល​ដែល​បាន​ស្តាប់​គាត់​ចែក​ចាយ។ គេ​បាន​បង្រៀន​គាត់ ឲ្យ​អនុវត្ត​តាម “រូប​មន្ត” ខាង​វិញ្ញាណ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​បន្ទោស​ខ្លួន​ឯង ពេល​ដែល​រូប​មន្ត​នោះ មិន​ដំណើរ​ការ។ ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ​ គេ​បាន​បង្ហាញ​ថា វា​មិន​មែន​ជា​រូប​មន្ត​ត្រឹម​ត្រូវ តាំង​ពី​ប៉ុន្មាន​ជំនាន់​មុន។ និយាយ​ឲ្យ​ងាយ​យល់ រូប​មន្ត​ចាស់​នេះ បាន​បង្រៀន​ថា បើ​អ្នក​មាន​ទុក្ខ​លំបាក នោះ​គឺ​បណ្តាល​មក​ពី​អ្នក​បាន​ធ្វើ​អំពើ​បាប។ ពេល​ដែល​លោក​យ៉ូប​បាត់​បង់​ហ្វូង​សត្វ កូន​ទាំង​អស់ ហើយ​ធ្លាក់​ខ្លួន​ឈឺ មិត្ត​ភក្តិ​គាត់​បាន​យក​រូប​មន្ត​នេះ​មក​ឲ្យ​គាត់​ប្រើ។ លោក​អេលីផា​សង្ស័យ​ថា លោក​យ៉ូប​បាន​ធ្វើ​អំពើ​បាប បាន​ជា​គាត់​ប្រាប់​លោក​យ៉ូប​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។…

Read article