January 11, 2022

You are here:
គេចចេញ ឬទទួលសន្តិភាព?

ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។ យ៉ូហាន ១៦:៣៣ មាន​ពេល​មួយ​ខ្ញុំ​បាន​ឃើញ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​សរសេរ​ថា “សូម​គេច​ចេញ​ពី​ការ​ហត់​នឿយ” ហើយ​ងាក​មក​រក​អាង​ទឹក​ក្តៅ​វិញ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ក៏​បាន​នឹក​គិត​ម្នាក់​ឯង។ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ជជែក​គ្នា អំពី​ការ​ទិញ​អាង​ទឹក​ក្តៅ​នៅ​ថ្ងៃ​ណា​មួយ។ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​មាន​ពេល​សម្រាក​វិស្សម​កាល ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​យើង។ ទាស់​តែ​ម្យ៉ាង គឺ​យើង​នឹង​ត្រូវ​ចំណាយ​ពេល​សម្អាត ហើយ​បង់​ថ្លៃ​ទឹក​ភ្លើង​កាន់​តែ​ច្រើន​ជាង​មុន។ ហើយ​ភ្លាម​ៗ​នោះ ការ​សង្ឃឹម​ថា នឹង​បាន​ចាក​ចេញ​ពី​ភាព​ហត់​នឿយ ក៏​បាន​ក្លាយ​ជា​អ្វី​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​គេច​ចេញ​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពាក្យ​ផ្សាយ​ពាណិជ្ជកម្ម​នោះ បាន​ចង​ចិត្ត​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធ​ភាព ដោយ​វា​បាន​សន្យា​ថា យើង​នឹង​មាន​ភាព​ធូរ​ស្រាល ភាព​ស្រណុក​ស្រួល និង​សុវត្ថិភាព។ ពាក្យ ជៀស​ចេញ ឬ​គេច​ចេញ  ត្រូវ​បាន​វប្បធម៌​របស់​យើង​ប្រើ​ប្រាស់ ដើម្បី​ល្បួង និង​ជន្ល​យើង តាម​រូប​ភាព​ជា​ច្រើន។ ជា​ការ​ពិត​ណាស់ ការ​សម្រាក ឬ​ការ​ចេញ​ទៅ​រក​កន្លែង​សម្រាក​ដ៏​ស្រស់​ស្អាត គឺ​គ្មាន​អ្វី​ខុស​នោះ​ទេ។ ប៉ុន្តែ ការ​គេច​ចេញ ពី​ទុក្ខ​លំបាក និង​ការ​ទុក​ចិត្ត​ថា​ព្រះ​នឹង​នាំ​យើង​ឆ្លង​ផុត ទុក្ខ​លំបាក គឺ​មិន​ដូច​គ្នា​ទេ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១៦…

Read article