January 19, 2022

You are here:
ចាំយាម ហើយអធិស្ឋាន

ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្តី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ។ ម៉ាថាយ ២៦:៤១ បុគ្គលិក​ធនាគារ​អាឡឺម៉ង់​ម្នាក់ កំពុង​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ចំនួន ៦២,៤០ អឺរ៉ូ ទៅ​កាន់​គណនី​របស់​អតិថិ​ជន​ម្នាក់ ហើយ​ក៏​ស្រាប់​តែ​ងោក​ងុយ​យ៉ាង​ខ្លាំង បាន​ជា​គាត់​ផ្កាប់​មុខ​គេង​នៅ​លើ​តុ​របស់​គាត់ ដោយ​មិន​ដឹង​ខ្លួន។ គាត់​ក៏​បាន​ដេក​លក់​រលីវ ខណៈ​ពេល​ដែល​ម្រាម​ដៃ​របស់​គាត់​កំពុង​តែ​ចុច​ពី​លើ​ក្តារ​ចុច ចំ​លេខ​២ ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទេរ​ប្រាក់​ចំនួន ២២២​លាន​យូរ៉ូ (៣០០​លាន​ដុល្លា​អាមេរិក) ទៅ​កាន់​គណនី​របស់​អតិថិជន​នោះ។ កំហុស​ធំ​មួយ​នេះ ក៏​បាន​បណ្តាល​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​មិត្ត​រួម​ការងារ​របស់​បុគ្គលិក​រូប​នោះ​ ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ការ​ផ្ទេរ​ប្រាក់​។ កំហុស​នេះ​ត្រូវ​គេ​មើល​ឃើញ​ទាន់ ហើយ​ត្រូវ​បាន​កែ​តម្រូវ ប៉ុន្តែ ដោយសារ​បុគ្គលិក​ដែល​ងោកងុយ​ម្នាក់​នេះ​មិន​បាន​ប្រុង​ប្រយ័ត្ន រឿង​នេះ​ស្ទើរ​តែ​បាន​ក្លាយ​ជា​សុបិន្ដ​អាក្រក់​សម្រាប់​ធនាគារ​អាឡឺម៉ង់​មួយ​នេះ។ ព្រះ​យេស៊ូវ​ក៏​ធ្លាប់​បាន​ដាស់​តឿន​ពួក​សាវ័ក​របស់​ព្រះអង្គ​ផង​ដែរ​ថា បើ​ពួកគេ​មិន​មាន​ការ​ចាំ​យាម​ទេ នោះ​ពួក​គេ​ក៏​អាច​មាន​កំហុស​ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ។ កាល​នោះ ព្រះ​អង្គ​បាន​នាំ​ពួក​គេ​ទៅ​សួន​ច្បារ​កេតសេម៉ានី ដើម្បី​ចំណាយ​ពេល​អធិស្ឋាន។ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​អធិស្ឋាន ព្រះ​អង្គ​តប់​ប្រមល់ និង​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង។ ព្រះ​អង្គ​ក៏​បាន​ប្រាប់​លោក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ឲ្យ​អធិស្ឋាន​ចាំ​យាម ជា​មួយ​ព្រះ​អង្គ​(ម៉ាថាយ ២៦:៣៨) ប៉ុន្តែ ពួក​គេ​ក៏​បាន​ដេក​លក់​អស់​(ខ.៤០-៤១)។ ការ​ដែល​ពួកគេ​ខកខាន​មិន​បាន​ចាំ​យាម និង​អធិស្ឋាន បាន​បណ្តាល​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ល្បួង​ឲ្យ​បដិសេធ​ព្រះ​អង្គ នៅ​ពេល​បន្ទាប់។ ក្នុង​ពេល​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​ការ​ឲ្យ​ពួក​គេ​អធិស្ឋាន​ចាំ​យាម ពួក​សាវ័ក​បាន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ។​ ចូរ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ…

Read article