February 2, 2022

You are here:
ឥរិយាបថនៃការបន្ទាបខ្លួន

ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”។ ទំនុកដំកើង​១៦:២ មុន​ពេល​អ្នក​ស្រី​ជែន(Jan) ចេញ​ទៅ​ចែក​ចាយ​ក្នុង​ក្រុម ស្វាមី​គាត់​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​ដោយ​ក្តី​ស្រឡាញ់ ឲ្យ​ក្រពាត់​ដៃ​ទៅ​ក្រោយ។ ពេល​ដែល​គាត់​ចែក​ចាយ អំពី​រឿង​ដែល​សំខាន់ ឬ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍ គាត់​ក៏​បាន​ប្រើ​ឥរិយាបថ​នេះ ព្រោះ​វា​បាន​ជួយ​ឲ្យ​គាត់​បើក​ចិត្ត ទទួល​ការ​បង្រៀន និង​ស្តាប់​យោបល់​អ្នក​ដទៃ។ គាត់​បាន​ប្រើ​ឥរិយាបថ​នេះ ដើម្បី​រំឭក​ខ្លួន​គាត់ ឲ្យ​ស្រឡាញ់​មនុស្ស​នៅ​មុខ​គាត់ និង​បន្ទាប​ខ្លួន ព្រម​ទាំង​បើក​ចិត្ត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធដឹកនាំ។ ការ​យល់​ដឹង​របស់​អ្នក​ស្រី​ជែន អំពី​ការ​បន្ទាប​ខ្លួន បាន​ចាក់​ឫស​នៅ​ក្នុង​ការ​សង្កេត​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​ស្គាល់​ថា សេចក្តី​ល្អ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ដល់​ព្រះ​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ ទ្រង់​បាន​រៀន​ទុក​ចិត្ត​ព្រះ ហើយ​ស្វែង​រក​យោបល់​របស់​ព្រះ​អង្គ បាន​ជា​ទ្រង់​អធិស្ឋាន​ថា “ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ”(ខ.៧)។ ទ្រង់​ជ្រាប​ថា ដោយសារ​ព្រះ​គង់​នៅ​ក្បែរ​ទ្រង់ នោះ​ទ្រង់​នឹង​មិន​រង្គោះរង្គើ​ឡើយ(ខ.៨)។ ទ្រង់​មិន​ចាំ​បាច់​ត្រូវ​អួត​បំប៉ោង​នោះ​ឡើយ​ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​ព្រះ​ដ៏​មាន​ចេស្តា ដែល​ស្រឡាញ់​ទ្រង់។ ខណៈ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ រៀង​រាល់​ថ្ងៃ ដោយ​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​យើង ពេល​ណា​យើង​មាន​អារម្មណ៍​នឿយ​ណាយ ឬ​ប្រទាន​យើង​នូវ​ពាក្យ​សម្តី​សម្រាប់​និយាយ ពេលណា​យើង​ពិបាក​និយាយ នោះ​យើង​នឹង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើការ​ក្នុង​ជីវិត​យើង។ យើង​នឹង​បាន​ធ្វើ​ជា​ដៃ​គូ​របស់​ព្រះ ហើយ​យើង​នឹង​បាន​ដឹង​ថា បើ​យើង​ធ្វើ​បាន​ល្អ នោះ​គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​រីក​ចម្រើន។ យើង​អាច​មើល​ទៅ​អ្នក​ដទៃ​ដោយ​ក្តី​ស្រឡាញ់ នៅ​សង្គម​លោក​ខាង​លិច ការ​ក្រពាត់​ដៃ​ទៅ​ក្រោយ…

Read article