February 9, 2022

You are here:
ភាពផុយស្រួលនៃជីវិត និងការបន្ទាបខ្លួន

ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ។ យ៉ាកុប ៤:១៤ លោក​យេរ៉ូម(Jerome) និង​លោក​ទ័រទូលាន(Tertullian) ដែល​ជា​អ្នក​ប្រាជ្ញ​នៅ​សម័យ​បុរាណ បាន​លើក​ឡើង អំពី​រឿង​មួយ​ចំនួន ដែល​ដំណាល​ថា ក្នុង​ចក្រភព​រ៉ូម៉ាំង នៅ​សម័យ​បុរាណ បន្ទាប់​ពី​មេទ័ព​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង គាត់​ក៏​បាន​ជិះ​ពីលើ​រទេះសេះ​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ ដោយ​មាន​គេ​ដង្ហែ​គាត់ កាត់​តាម​មហាវិថី​នៅ​កណ្តាល​ទីក្រុង ចាប់​តាំង​ពី​ពេល​ព្រឹក​ដល់​ពេល​ល្ងាច។ ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ។ មេទ័ព​នោះ​ក៏​មាន​ចិត្ត​សប្បាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​គោរព​ស្រឡាញ់​ពី​ប្រជាជន ដោយ​ទទួល​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ជីវិត​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​រឿង​ព្រេង​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បម្រើ​ម្នាក់​ឈរ​ពីក្រោយ​មេទ័ព​នោះ ពេញ​មួយ​ថ្ងៃ ដោយ​ខ្សឹប​ដាក់​ត្រចៀក​គាត់​ថា Memento mori  (ប្រែ​ថា “សូម​លោក​កុំ​ភ្លេច​ថា លោក​មិន​មែន​ជា​មនុស្ស​អមតៈ​ទេ”)។ ក្នុង​ពេល​ដែល​មាន​ការ​សរសើរ​ដ៏​លើស​លប់ មេទ័ព​នោះ​ស្រេក​ឃ្លាន​ការ​បន្ទាប​ខ្លួន ដោយ​នឹក​ចាំ​ថា គាត់​មិនមែន​ជា​មនុស្ស​អមតៈ​ទេ។ លោក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​សហគមន៍​មួយ ដែល​មាន​អំនួត និង​ចូល​ចិត្ត​សរសើរ​ខ្លួន​ឯង។ គាត់​ក៏​បាន​ប្រឈម​មុខ​ដាក់​ភាព​ក្រអឺតក្រទម​របស់​ពួក​គេ ដោយ​ពាក្យ​សម្តី​ដ៏​មុត​ស្រួច​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ»(យ៉ាកុប ៤:៦)។ អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​អម្ចាស់”(ខ.១០)។ តើ​ពួកគេ​អាច​ឱប​ក្រសោប​យក​ការ​បន្ទាប​ខ្លួន​នេះ ដោយ​របៀប​ណា? ពួកគេ​ចាំ​បាច់​ត្រូវ​ចង​ចាំ​ ដូច​មេទ័ព​រ៉ូម៉ាំង​ថា ពួក​គេ​នឹង​ស្លាប់​នៅ​ពេល​ណា​មួយ។…

Read article