February 21, 2022

You are here:
មិនដែលនិយាយថា “មិនអាច”

ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង។ និក្ខមនំ ៤:១២ ជែន(Jen) បាន​កើត​មក​ដោយ​គ្មាន​ជើង ហើយ​ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល​នៅ​មន្ទីរ​ពេទ្យ។ តែ​នាង​បាន​និយាយ​ថា នាង​មាន​ពរ​ណាស់ ដែល​មាន​គេ​​​យក​នាង​ទៅ​ចិញ្ចឹម។ នាង​ថា “ខ្ញុំ​បាន​មក​ដល់​ចំណុច​នេះ គឺ​ដោយសារ​មនុស្ស​ដែល​បាន​ធ្វើ​ការ​លះ​បង់ សម្រាប់​ខ្ញុំ”។ ឪពុក​ម្តាយ​ចិញ្ចឹម​របស់​នាង​បាន​ជួយ​នាង ឲ្យ​មើល​ឃើញ​ថា “ព្រះ​ទ្រង់​មាន​ផែនការ​ដ៏​ល្អ​សម្រាប់​នាង”។ ពួក​គេ​ក៏​បាន​ចិញ្ចឹម និង​បង្រៀន​នាង មិន​ឲ្យ​និយាយ​ថា “មិន​អាច” ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​នាង នៅ​ក្នុង​ការ​ដេញ​តាម​គោលដៅ​របស់​នាង ដែល​រួម​មាន ការ​ក្លាយ​ជា​កីឡាករ​កាយ​សម្ព័ន្ធ​ដ៏​ជោគជ័យ​ម្នាក់! នាង​បាន​ជម្នះ​បញ្ហា​ប្រឈម​របស់​នាង ដោយ​ផ្នត់​គំនិត​ដែល​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​វា​ដោយ​របៀប​ណា?” ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះគម្ពីរ​បាន​ចែង​អំពី​រឿង​ដែល​មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​អសមត្ថ​ភាព ឬ​មិន​សក្ដិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ តែ​ព្រះ​ទ្រង់​នៅ​តែ​ប្រើ​ពួក​គេ។ ឧទាហរណ៍ ពេល​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​លោក​ម៉ូសេ ឲ្យ​ដឹក​នាំ​ពួក​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ គាត់​មិន​ចង់​ធ្វើ​តាម​បង្គាប់​ព្រះ​អង្គ(និក្ខមនំ ៣:១១ ៤:១) ហើយ​បដិសេធ​ថា “ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ”។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(៤:១០-១២)។ ពេល​ដែល​លោក​ម៉ូសេ​នៅ​តែ​បដិសេធ ព្រះ​អង្គ​ក៏​បាន​ឲ្យ​លោក​អើរ៉ុន​ធ្វើ​ជា​អ្នក​និយាយ​ជំនួស​គាត់…

Read article