February 22, 2022

You are here:
ការផ្សះផ្សា និងការបង្ហាញក្តីស្រឡាញ់

បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ។ កូល៉ុស ៤:១០ លោក​អេម៉ុស(Amos) ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ខ្លាំង។ ចំណែក​ឯ​លោក​ដេននី​វិញ​(Danny) ជា​ជន​ឯកោ ដែល​មិន​ទុក​ចិត្ត​សមត្ថភាព​ខ្លួន​ឯង។ ប៉ុន្តែ អ្នក​ប្រាជ្ញ​ទាំង​ពីរ​នាក់​នេះ ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត​ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​ក៏​បាន​សើច​សប្បាយ និង​រៀន​សូត្រ​ជា​មួយ​គ្នា អស់​ជា​ច្រើន​ទសវត្សរ៍។ ថ្ងៃ​មួយ ការងារ​របស់​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​នូវ​ពាន​រង្វាន់​ណូបែល​សន្តិភាព។ ប៉ុន្តែ លោក​ដេននី​មាន​ការ​នឿយ​ណាយ ចំពោះ​ភាព​អាត្មា​និយម​របស់​លោក​អេម៉ុស ហើយ​ក៏​បាន​ប្រាប់​គាត់​ថា ពួក​គេ​មិន​មែន​ជា​មិត្ត​ភក្តិ​ទៀត​ឡើយ។ ៣​ថ្ងៃ​ក្រោយ​មក លោក​អេម៉ុស​ក៏​បាន​ទូរស័ព្ទ​មក​លោក​ដេននី ដើម្បី​ប្រាប់​ដំណឹង​អាក្រក់​មួយ។ វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​គាត់ រក​ឃើញ​ជំងឺ​មហារីក ហើយ​ប្រាប់​គាត់​ថា គាត់​អាច​រស់​នៅ​បាន​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ។ លោក​ដេននី​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​និយាយ​ថា “យើង​នៅ​តែ​ជា​មិត្ត​ភក្តិ ទោះ​អ្នក​គិត​យ៉ាង​ណា​ក៏​ដោយ”។ សាវ័ក​ប៉ុល​ជា​អ្នក​មាន​ចក្ខុវិស័យ​ដ៏​ម៉ឺង​ម៉ាត់ ហើយ​លោក​បាណាបាស​ជា​អ្នក​លើក​ទឹក​ចិត្ត​ដែល​មាន​ចិត្ត​ទន់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​ក៏​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ដំណើរ​បេសកកម្ម​ជា​មួយ​គ្នា​(កិច្ចការ ១៣:២-៣)។ ពួកគេ​ក៏​បាន​ចែក​ចាយ​ព្រះ​បន្ទូល ហើយ​បង្កើត​ពួក​ជំនុំ ទាល់​តែ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា នៅ​ក្នុង​រឿង​ដែល​លោក​ម៉ាកុស​បាន​រត់​ចោល​ពួក​គេ។ លោក​បាណាបាស​ចង់​ផ្តល់​ឱកាស​ជា​លើក​ទីពីរ​ដល់​លោក​ម៉ាកុស។ តែ​លោក​ប៉ុល​និយាយ​ថា គាត់​មិន​អាច​ទុក​ចិត្ត​លោក​ម៉ាកុស​ទៀត​ឡើយ។ ដូចនេះ ពួក​គេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​(១៥:៣៦-៤១)។ ទីបំផុត សាវ័ក​ប៉ុល​ក៏​បាន​អត់​ទោស​ឲ្យ​លោក​ម៉ាកុស។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សំបុត្រ​បី​ច្បាប់ ដែល​គាត់​បាន​និពន្ធ គាត់​ក៏​បាន​និយាយ​សរសើរ​លោក​ម៉ាកុស ឬ​នាំ​ពាក្យ​សួរ​សុខ​ទុក្ខ​ពី​លោក​ម៉ាកុស (កូល៉ុស…

Read article