May 15, 2022

You are here:
ព្រះដែលបានរចនា ចក្រវាលមក

ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់។ កូល៉ុស ១:១៧ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៨០ អវកាសយានិក ដ៏​ល្បី​ល្បាញ​ដែល​មិន​ជឿ​ព្រះ បាន​សរសេរ​ថា “មតិ​រួម​មួយ នៅ​ក្នុង​ការ​បក​ស្រាយ អំពី​ការ​ពិត បាន​លើក​ឡើង​ថា អង្គ​បុគ្គល​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត​មួយ​អង្គ បាន​លេង​ជា​មួយ​រូប​វិទ្យា ក៏​ដូច​ជាជីវ​វិទ្យា និង​គីមី​វិទ្យា”។ ក្នុង​ការ​សង្កេត​របស់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ ភស្តុតាង​បាន​បង្ហាញ​ថា មាន​អ្វី​មួយ បាន​រចនា​អ្វី​ៗ​ទាំង​អស់ ដែល​យើង​សង្កេត​ឃើញ​មាន ក្នុង​ចក្រ​វាល។ គាត់​ក៏​បាន​សរសេរ​ទៀត​ថា “នៅ​ក្នុង​ធម្មជាតិ គឺ​គ្មាន​អ្វី​កើត​មាន ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ”។ បាន​សេចក្តី​ថា អ្វីៗ​ដែល​យើង​ឃើញ គឺ​ហាក់​ដូចជា​មាន​នរណា​ម្នាក់​បាន​រៀប​ផែនការ​ឲ្យ​កើត​មាន។ តែ​អ្នក​អវកាស​រូប​នេះ នៅ​តែ​មិន​ជឿ​ព្រះ។ ៣​ពាន់​ឆ្នាំ​មុន ស្តេច​ដាវីឌ ​មាន​មនុស្ស​ដែល​មាន​ប្រាជ្ញា​ម្នាក់​ទៀត បាន​មើល​ទៅ​មេឃ ហើយ​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​ពី​នេះ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ តែ​ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង។ ចក្រ​វាល​បាន​ថ្លែង​ប្រាប់ អំពី​រឿង​នៃ​ព្រះ​ដែល​បាន​រចនា​វា​មក ដោយ​ប្រាជ្ញា គឺ “អង្គ​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត” ដែល​បាន​បង្កើត​យើង​ឲ្យ​មាន​ការ​គិត​ពិចារណា ហើយ​ដាក់​យើង​នៅ​លើ​ផែន​ដី​នេះ…

Read article