May 20, 2022

You are here:
មានចិត្តលំហើយ នៅផ្ទះរបស់លោកសាយមិន

គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ។ ១កូរិនថូស ១៦:១៨ មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​លោក​សាយមិន(Simon)។ វា​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ។ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ដ៏​តូច​ទាប​របស់​គាត់ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច នៅ​ក្រោម​ស្បៃ​រាត្រី​ដែល​មាន​ផ្កាយ​រះ​ពេញ​មេឃ នៅ​តំបន់​យ៉ាហ៊ូរូរូ ប្រទេស​កេនយ៉ា។ ផ្ទះ​គាត់​មាន​ដី​ជា​កម្រាល​ឥដ្ឋ ហើយ​ពន្លឺ​ភ្លើង​ចង្កៀង​បាន​ឆ្លុះ​បញ្ចាំង អំពី​លទ្ធភាព​របស់​លោក​សាយមិន ដែល​មាន​កំណត់។ ខ្ញុំ​មិន​បាន​ចាំ​ថា យើង​ញាំ​អាហារ​អ្វី​ជា​មួយ​គ្នា នៅ​យប់​នោះ​ទេ តែ​ខ្ញុំ​មិន​អាច​បំភ្លេច​ក្តី​អំណរ​ដែល​លោក​សាយ​ម៉ុន​មាន ដោយសារ​យើង​បាន​ទៅ​លេង​ផ្ទះ​គាត់។ គាត់​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ តាម​គំរូ​ព្រះយេស៊ូវ ដោយ​គ្មាន​ចិត្ត​អាត្មា​និយម នាំ​ឲ្យ​ប៉ះ​ពាល់​ជីវិត និង​នាំ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា។​ ក្នុង​បទ​គម្ពីរ១កូរិនថូស ១៦:១៥-១៨ សាវ័ក​ប៉ុល​បាន​និយាយ អំពី​គ្រួសារ​របស់​លោក​ស្ទេផានាស(ខ.១៥) ដែល​មាន​ឈ្មោះ​ល្បី​ខាង​ផ្នែក​មើល​ថែ​អ្នក​ដទៃ។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​បម្រើ​រាស្រ្ត​របស់​ព្រះ​អម្ចាស់(ខ.១៥)។ ការ​បម្រើ​របស់​ពួក​គេ​ទំនង​ជា​រាប់​បញ្ចូល​កិច្ចការ​ជាក់​ស្តែង ដែល​ពួក​គេ​បាន​ធ្វើ(ខ.១៧) តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​អ្នក​ដទៃ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​ថា “គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង”(ខ.១៨)។ ពេល​ដែល​យើង​មាន​ឱកាស​បម្រើ​អ្នក​ដទៃ វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​យើង​គិត​ដល់​រឿង​អាហារ ការ​រៀប​ចំ និង​រឿង​ផ្សេង​ទៀត ដែល​មាន​ភាព​សមរម្យ​សម្រាប់​ពេល​ដូច​នោះ។ តែ​ជួន​កាល យើង​ភ្លេច​ថា អ្វី​ដែល​យើង​អាច​ប្រើ និង​ទីកន្លែង​ដែល​យើង​មាន គឺ​ជា​រឿង​សំខាន់ តែ​មិន​សំខាន់​បំផុត​នោះ​ទេ។ អាហារ​ដែល​មិន​អាច​បំភ្លេច​បាន និង​ការ​រៀប​ចំ​ដ៏​សោមនស្ស មាន​ភាព​ចាំបាច់…

Read article