May 27, 2022

You are here:
ការផ្លាស់ប្តូរទស្សនៈ ចំពោះមនុស្សអាក្រក់

តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ? យ៉ូណាស ៤:១១ កាលពីឆ្នាំ១៨៥៤ មេ​បញ្ជាការ​កង​កាំភ្លើង​ធំ​រុស្ស៊ី​ដ៏​ក្មេង​វ័យ​ម្នាក់ បាន​មើល​ការ​ប្រយុទ្ធ​គ្នា​ពី​ចម្ងាយ ពី​ទីតាំង​កាំភ្លើង​ធំ​របស់​គាត់ នៅ​លើ​កំពូល​ភ្នំ។ លោក​ឡេអូ ថូលស្តយ(Leo Tolstoy) ក៏​បាន​សរសេរ​ក្នុង​កំណត់​ហេតុ​របស់​គាត់​ថា “ការ​មើល​មនុស្ស​កាប់​សម្លាប់​គ្នា គឺ​ជា​ការ​សប្បាយ​ម្យ៉ាង​ដែរ តែ​រៀង​រាល់​ពេល​ព្រឹក និង​ពេល​ល្ងាច ខ្ញុំ​តែង​តែ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ​មើល​គេ​ប្រយុទ្ធ​គ្នា ពី​ចម្ងាយ”។ មិន​យូរ​ប៉ុន្មាន​ទស្សនៈ​របស់​លោក​ថូលស្តយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ។ បន្ទាប់​ពី​គាត់​បាន​ចូល​ទៅ​ដល់​ទីក្រុង​សេវ៉ាស្តូប៉ូល​ដោយ​ផ្ទាល់ ឃើញ​ភាព​ហិន​វិនាស និង​ទុក្ខវេទនា​នៅ​ទីនោះ គាត់​ក៏​បាន​សរសេរ​ថា “ពេល​អ្នក​បាន​ទៅ​ដល់​កន្លែង​នោះ​ដោយ​ផ្ទាល់ អ្នក​នឹង​បាន​យល់ ហើយ​ផ្លាស់​ប្តូរ​ការ​គិត​ខុស​ពី​មុន អំពី​សម្លេង​បាញ់​គ្នា​ក្នុង​ទីក្រុង ដែល​អ្នក​បាន​ឮ​ពី​ចម្ងាយ”។ ហោរា​យ៉ូណាស​ធ្លាប់​ឡើង​ភ្នំ ដើម្បី​រង់​ចាំ​មើល​សេចក្តី​ហិនវិនាស​ធ្លាក់​មក​លើ​ទីក្រុង​នីនីវេ(យ៉ូណាស ៤:៥)។ គាត់​ទើប​តែ​បាន​ព្រមាន​ទីក្រុង​ដ៏​កាច​សាហាវ​នេះ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ ដែល​ជិត​មក​ដល់។ តែ​ពួក​អ្នក​ក្រុង​នីនីវេ​បាន​ប្រែ​ចិត្ត ហើយ​លោក​យ៉ូណាស​មិន​បាន​ឃើញ​សេចក្តី​ហិនវិនាស​ធ្លាក់​មក​លើ​ទីក្រុង​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីក្រុង​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​អាក្រក់​ជា​ថ្មី មួយ​សតវត្សរ៍​ក្រោយ​មក ហោរា​ណាហ៊ុម​ក៏​បាន​ពិពណ៌នា អំពី​សេចក្តី​ហិនវិនាស​របស់​ទីក្រុង​នេះ​ថា “ឯ​ខែល​របស់​មនុស្ស​ខ្លាំង​ពូកែ​បាន​ប្រឡាក់​ក្រហម ពួក​មនុស្ស​ក្លាហាន​ស្លៀកពាក់​ក្រហម​ឆ្អៅ ឯ​រទេះ​ចំបាំង ក៏​ភ្លឺផ្លេកៗ​នៅ​ថ្ងៃ​រៀបចំ ហើយ​គេ​ងា​លំពែង​ដង​កកោះ​យ៉ាង​គួរ​ស្ញែង”(ណាហ៊ុម ២:៣)។ ដោយសារ​ទីក្រុង​នីនីវេ​នៅ​តែ​បន្ត​ធ្វើ​អំពើ​បាប​នៅ​ពេល​ក្រោយ​ៗ​ទៀត ព្រះ​ទ្រង់​ក៏​បាន​ដាក់​ទោស​ទីក្រុង​នេះ។ តែ​ព្រះអង្គ​បាន​ប្រាប់​លោក​យ៉ូណាស​ថា “តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់…

Read article