September 9, 2022

You are here:
ការជួបជុំជាថ្មី នៅនគរស្ថានសួគ៌

យើង​នឹង​នៅជា​មួយ​នឹង​ព្រះអម្ចាស់​ជាដរាប​ទៅ។ ១ថែ​ស្សា​ឡូ​និច ៤:១៧ កាល​ខ្ញុំ​សរសេរ​ដំណឹង​មរណភាព​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ប្រើ​ពាក្យ មរណៈ​ភាព ដោយសារ​ខ្ញុំ​មាន​សង្ឃឹមថា ខ្ញុំ​នឹង​បាន​ជួបជុំ​ជាមួយ​គាត់​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌។ ដូចនេះ ខ្ញុំ​ក៏បាន​សរសេរ​ដូចនេះ​វិញ​ថា “ព្រះយេស៊ូវ​​បាន​ស្វាគមន៍​គាត់ ចូល​ទៅ​នៅក្នុង​ព្រះហស្ត​ព្រះអង្គ”។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​ខ្លះ ខ្ញុំ​នៅ​មាន​អារម្មណ៍​សោកសង្រេង ពេល​ដែល​ខ្ញុំ​មើលរូប​ថត​គ្រូ​សារ ដែល​ថត​ជុំគ្នា​នៅ​ពេល​ថ្មីៗនេះ ដោយ​គ្មាន​រូប​គាត់​ថត​ជាមួយ។ ខ្ញុំ​រកបាន​ជាងគំនូរ​ម្នាក់ ដែល​អាច​គូ​រូប​គ្រួសារ​ជុំគ្នា ដោយ​រាប់បញ្ចូល​ទាំង​អ្នក​ដែល​បាន​លាចាក​លោក​ផង​ដែរ។ វិចិត្រករ​រូប​នោះ​ក៏បាន​ប្រើ​រូបថត​របស់​ម្តាយ​ខ្ញុំ ដើម្បី​គូ​រូប​គាត់​ឈរ​នៅ​ក្បែរ​រូប​របស់​យើង ក្នុង​ផ្ទាំងគំនូរ​គ្រួសារ ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំគ្នា​ឡើងវិញ ក្នុង​នគរ​ស្ថានសួគ៌។ ខ្ញុំ​ក៏បាន​ស្រក់​ទឹកភ្នែក ដោយ​ការ​ដឹងគុណ​ព្រះ ខណៈ​ពេល​ដែល​ខ្ញុំ​នឹកស្រមៃ​ថា ខ្ញុំ​នឹង​បានឃើញ​ម្តាយ​ខ្ញុំ​ញញឹម​នៅ​ក្បែរ​ខ្ញុំ​ម្តង​ទៀត។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា អ្នកជឿ​ព្រះយេស៊ូវ​​ មិន​ចាំបាច់​ត្រូវ​សោកសង្រេង “ដូច​អ្នកឯទៀត ដែល​គ្មាន​សង្ឃឹម​ឡើយ”(១ថែ​ស្សា​ឡូ​និច ៤:១៣)។ “ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​​បាន​សុគត ព្រមទាំង​រស់​ឡើងវិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់អ្នក ដែល​ដេកលក់​ទៅ​ក្នុង​ព្រះយេស៊ូវ​​ ឲ្យបាន​មក​ជាមួយនឹង​ទ្រង់​ដែរ”(ខ.១៤)។ សាវ័ក​ប៉ុល​បាន​ប្រកាស​អំពី​ការ​យាង​ត្រឡប់មកវិញ​របស់​ព្រះយេស៊ូវ​​ ហើយ​ប្រកាស​ថា អ្នកជឿ​ទាំងអស់​នឹង​បាន​ជួបជុំ​ជាមួយ​ព្រះយេស៊ូវ​​ (ខ.១៧)។ ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ជួបជុំ​ឡើងវិញ នៅ​នគរ​ស្ថានសួគ៌ អាច​កម្សាន្ត​ចិត្ត​យើង…

Read article