October 10, 2022

You are here:
ការអរព្រះគុណដោយអំណរ

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ក្នុង​ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង​ដោយ​លោក​រ៉ូបឺ​ត អេម​មុន(Robert Emmons) គាត់​បាន​បែងចែក​អ្នក​ស្ម័គ្រចិត្ត​ជា​បី​ក្រុម ដែល​ក្រុម​នី​មួយៗ ត្រូវ​សរសេរ​ក្នុង​សៀវភៅកំណត់​ហេតុ​រៀងរាល់​សប្តាហ៍។ ក្រុម​មួយ​បាន​សរសេរ​អំពី​រឿង​ប្រាំ​យ៉ាង ដែល​ពួក​គេ​បាន​លើកយក​មក​អរព្រះគុណ​ព្រះ។ ក្រុម​មួយទៀត ក៏បាន​រៀបរាប់​ការ​លំបាក៥យ៉ាង ដែល​ពួក​គេ​ជួបប្រទះ​រាល់ថ្ងៃ។ ហើយ​ក្រុម​ផ្សេងទៀត ក៏បាន​លើកឡើង អំពី​ព្រឹត្តិ​ការណ៍៥យ៉ាង ដែល​មាន​ឥទ្ធិពល​តិចតួច​មក​លើ​ពួក​គេ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បង្ហាញថា ក្រុម​ដែល​និយាយ​អំពី​ការ​ដឹងគុណ​ព្រះ មាន​អារម្មណ៍ល្អ​ជាង​ក្រុម​ផ្សេង អំពី​ជីវិត​របស់​ខ្លួន​ជា​សរុប មានគំនិត​វិជ្ជមាន​ជាង អំពី​ពេល​អនាគត ហើយក៏​បាន​លើកឡើង​តិច​ជាង អំពី​បញ្ហា​សុខភាព។ ការ​អរព្រះគុណ​ព្រះ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ការ​គិត​របស់​យើង អំពី​ជីវិត ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​យើង មាន​អំណរ​កាន់តែ​ច្រើនឡើង។ ព្រះគម្ពីរ​បាន​ចែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​អរព្រះគុណ​ព្រះ តាំងពី​យូរ​មក​ហើយ ព្រោះ​ការ​អរព្រះគុណ​ព្រះ​ជួយ​រំឭក​យើង អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ។ កណ្ឌ​គម្ពីរ​ទំនុកដំកើង​បាន​អំពាវនាវ ម្តង​ហើយ​ម្តង​ទៀត ដល់​រាស្រ្ត​ព្រះ ឲ្យ​ថ្វាយ​ការ​អរព្រះគុណ​ដល់​ព្រះ “ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅជា​និច្ច ហើយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់ ក៏​នៅ​អស់ទាំង​ដំណ​មនុស្ស​តទៅ”(ទំនុកដំកើង ១០០:៥) ហើយ​ឲ្យ​ពួក​គេ​អរព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ(១០៧:៨,១៥,២១,៣១)។ នៅ​ចុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​ភីលីព…

Read article