October 30, 2022

You are here:
រង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់

ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះយេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់។ បរិទេវ ៣:២៤ ខណៈ​ពេល​ដែល​រដូវ​កាល​វិស្សមកាល​កំពុង​ឈាន​ចូល​មកដល់ ទំនិញ​ដែល​យើង​បាន​ទិញ​តាម​អនឡាញ​មាន​ការ​ពន្យារ​ពេល ដោយសារ​មាន​ការ​កម្មុង​ច្រើនពេក​ពី​អតិថិជន។ ខ្ញុំ​នៅចាំ​ថា មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ​សុខចិត្ត​ទៅ​ទិញ​ឥវ៉ាន់ នៅ​ហាងទំនិញ​ដោយ​ផ្ទាល់ ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​ល្បឿន​របស់​អ្នក​ដឹកជញ្ជូន​បាន​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ម្តាយ​ខ្ញុំ​បាន​ចុះឈ្មោះ​បើក​គណនី ដែល​រាប់បញ្ចូល​ការ​ដឹកជញ្ជូន​ឆាប់រហ័ស ដូចនេះ យើង​ក៏​មានការ​រំពឹង​ចង់បាន​ខុសពី​មុន។ សព្វថ្ងៃ​នេះ ដោយសារ​គេ​ធានា​ថា នឹង​ដឹកជញ្ជូន​ឥវ៉ាន់​ដល់​ផ្ទះ ក្នុងរយៈពេល​យ៉ាង​យូរ២ថ្ងៃ នោះ​យើង​ក៏​មានទម្លាប់​ទទួល​សេវាកម្ម​ដឹកជញ្ជូន​ឆាប់រហ័ស ហើយក៏​មានការ​នឿយណាយ ពេល​​ណា​ការ​ដឹកជញ្ជូន​មាន​ការ​ពន្យារ​ពេល។ យើង​កំពុង​រស់នៅ ក្នុង​ពិភពលោក ដែល​មានទម្លាប់​ទទួល​សេវាកម្ម​ឆាប់រហ័ស ហើយ​ការ​រង់ចាំ​អាច​មានការ​ពិបាក។ តែ​ក្នុង​ជីវិត​ខាងវិញ្ញាណ ព្រះ​ទ្រង់​នៅតែ​ប្រទាន​រង្វាន់​ដល់​អ្នកណា​ដែល​មានចិត្ត​អត់ធ្មត់ ក្នុង​ការ​រង់ចាំ។ កាល​ហោរា​យេរេមា​និពន្ធ​កណ្ឌ​គម្ពីរ​បរិទេវ ពួក​អ៊ីស្រាអែល​កំពុងតែ​សោកសង្រេង ដោយសារ​កងទ័ព​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម ហើយ​ពួក​គេ​ប្រឈមមុខ​ដាក់​បញ្ហា​​ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ពេល​ដែល​មាន​ភាព​វឹកវរ​នោះ​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​នេះ​បាន​អះអាង​ដោយចិត្ត​ក្លាហាន​ថា ដោយសារ​គាត់​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវការ​គាត់ នោះ​គាត់​នឹង​រង់ចាំ​ព្រះអង្គ(បរិទេវ ៣:២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​ងាយ​នឹង​មានចិត្ត​ថប់បារម្ភ ពេលណា​ព្រះអង្គ​ក្រ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ដោយ​រំឭក​យើង​ថា យើង​ត្រូវ​រង់ចាំ​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ឡើយ ព្រោះ “សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ មិន​ចេះ​ផុត​ឡើយ”(ខ.២២)។ ផ្ទុយទៅវិញ ដោយ​ជំនួយ​មក​ពី​ព្រះ…

Read article