November 28, 2022

You are here:
ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១ កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។ ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។ បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ…

Read article