December 30, 2022

You are here:
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article