មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ

គ្រីស្ទបរិស័ទ​ច្រើនតែ​ច្រៀង​បទ “ព្រះគុណ​អស្ចារ្យ” ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ។ ប៉ុន្តែ តើ​យើង​ពិតជា​ជឿ​ពាក្យ​ពេចន៍ ក្នុង​ទំនុក​បរិសុទ្ធ​នេះ​ទេ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​យើង​ថា តើ​ការ​ដែល​ព្រះ​ទ្រង់​សង្រ្គោះ​មនុស្ស​យ៉ាងដូច​ខ្ញុំ ដោយ​ព្រះគុណ​ព្រះអង្គ មានន័យ​ដូចម្តេច?

អត្ថបទ

“ព្រះគុណ​អស្ចារ្យ​ជា​ស័ព្ទ​ពីរោះ ដែល​ប្រោស​មនុស្ស​យ៉ាងដូច​ខ្ញុំ”។ យើង​ច្រៀង​ទំនុក​មួយ​នេះ ដោយ​អំណរ​ដ៏​អស្ចារ្យ និង​ជំនឿ​ដ៏​តិចតួច។ តើ​យើង​ពិតជា​ជឿ​ថា ព្រះគុណ​ព្រះ​ពិតជា​បាន​សង្គ្រោះ​មនុស្ស​យ៉ាងដូច​យើង​មែន​ឬ? តើ​យើង​ពិតជា​ជឿ​ថា ការ​សង្រ្គោះ​ដែល​យើង​បាន​ទទួល​ពី​ព្រះហស្ត​ព្រះអង្គ ពិត​ជា​អ្វី​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ មិនមែន​ដោយសារ​ការប្រព្រឹត្ត​របស់​យើង ហើយ​ជា​អ្វី​ដែល​យើង​មិន​សម​ទទួល​ឬ? ពេល​យើង​ច្រៀង​ទំនុក​សកល​មួយ​នេះ យើង​គួរតែ​សួរ​ខ្លួនឯង​ថា “តើ​ហេតុអ្វី​ព្រះ​ដែល​ជា​ព្រះ​ដ៏​ល្អ​ អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​មនុស្ស​មាន​បាប បន្ត​អរ​សប្បាយ​នឹង​ព្រះពរ​ទាំងអស់​នេះ?”

 

More articles