April 13, 2023

You are here:
សរសើរដំកើងព្រះ ទាំងទឹកភ្នែក

ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ចូរ​អរព្រះគុណ ដោយ​នឹក​ចាំ​ពី​សេចក្តី​បរិសុទ្ធ​នៃ​ទ្រង់។ ទំនុកដំកើង ៣០:៤ កាល​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​ថែទាំ​​ម្តាយ​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះអង្គ ដែល​ក្នុង​រយៈពេល​៤​ខែ​នេះ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើការ​បម្រើ ជា​អ្នក​ថែ​ទាំ និង​បាន​សូម​ព្រះអង្គ​ជួយ​ខ្ញុំ ឆ្លងកាត់​ដំណាក់​កាល​នៃ​ការ​សោកសង្រេង។ ជា​ញឹក​ញាប់ ខ្ញុំ​ពិបាក​សរសើរ​ដំកើង​ព្រះ ពេល​ដែល​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​អារម្មណ៍​ច្របូកច្របល់។ តែ​ខណៈ​ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​ផុតដង្ហើម ខ្ញុំ​បាន​យំ​យ៉ាង​ខ្លាំង ដោយ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន។ ខ្ញុំ​ក៏បាន​អធិស្ឋាន​ខ្សិប​ៗ​ថា “ហា​លេ​លូ​យ៉ា”។ ខ្ញុំ​មាន​អារម្មណ៍​ប្រកាន់ទោស​ខ្លួនឯង ក្នុង​ពេល​ដ៏​សោកសៅ​នោះ រហូតដល់​ប៉ុន្មាន​ឆ្នាំក្រោយ​មក ខ្ញុំ​ក៏បាន​សិក្សា​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៣០ ស៊ីជម្រៅ​ជាង​មុន។ ក្នុង​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ សម្រាប់​ពិធី​សម្ភោទ​ព្រះវិហារ ទ្រង់​បាន​ថ្វាយបង្គំ​ព្រះអម្ចាស់ ដោយសារ​សេចក្តី​មេត្តា និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ(ខ.១-៣)។ ទ្រង់​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ “សរសើរ​ដំកើង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់”(ខ.៤)។ បន្ទាប់មក ស្តេច​ដាវីឌ​ក៏បាន​ស្វែងយល់​អំពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ រវាង​ទុក្ខ​លំបាក និង​ក្តី​សង្ឃឹម(ខ.៥)។ ទ្រង់​ទទួលស្គាល់​ពេល​សោកសង្រេង និង​ពេល​អរ​សប្បាយ ពេល​សុខសប្បាយ និង​ពេល​ដ៏​តក់ស្លុត(ខ.៦-៧)។ ទ្រង់​បាន​ស្រែក​រក​ជំនួយ​ពី​ព្រះអម្ចាស់ ដោយ​មានទំនុក​ចិត្ត​លើ​ព្រះអង្គ(ខ.៧-១០)។ ការ​សរសើរ​ដំកើង​របស់​ស្តេច​ដាវីឌ បាន​កើតមាន នៅពេល​ដែល​ការ​សោកសង្រេង​បាន​ប្រែក្លាយ​ជា​ការ​ត្រេកអរ(ខ.១១)។ ស្តេច​ដាវីឌ​ក៏បាន​ប្រកាស អំពី​ការ​ប្ដេជ្ញា​ចិត្ត​គ្មាន​ទី​បញ្ចប់ ចំពោះ​ព្រះអម្ចាស់ ដោយ​ទទួលស្គាល់​អាថ៌កំបាំង និង​ភាព​ស្មុគស្មាញ នៃ​ការ​អត់ទ្រាំ​…

Read article