ព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង

ដោយសារ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង ហេតុអ្វី​គ្រីស្ទបរិស័ទ​នៅតែ​រងទុក្ខ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បញ្ជាក់​ឡើងវិញ​ថា សូម្បីតែ​សោកនាដកម្ម​ដែល​បាន​កើតឡើង ក៏​ព្រះ​ទ្រង់​បាន​ប្រើ​ដើម្បី​សម្រេច​បំណង​ដ៏​ល្អ ដែល​ទ្រង់​មាន​សម្រាប់​រាស្រ្ត​ព្រះអង្គ។

អត្ថបទ

អធិបតេយ្យ​ភាព​ឬ​អំណាច​គ្រប់គ្រង​ទាំងស្រុង​របស់​ព្រះ គឺ​បាន​គ្រប់គ្រង​ពីលើ និង​នៅ​ពីក្រោយ​រឿង​នី​មួយៗ​ដែល​បាន​កើតឡើង។ យើង​ពិបាក​យល់​ទទួល​យក​ការពិត​នេះ ព្រោះ​មានរឿង​ជាច្រើន​បាន​កើតឡើង ចំពោះ​យើង ដែល​ពិតជា​សោកសៅ ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេលណា​យើង​ដឹង​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​គ្រប់គ្រង​ពីលើ ​នៅ​ពីក្រោយ​សោកនាដកម្ម​នីមួយ​នៃ​ជីវិត​យើង នោះ​បញ្ហា​នេះ​មិន​មែន​ជាហេតុ​ផល សម្រាប់​ឲ្យ​យើង​ដាក់​បណ្តាសា​មក​លើ​ភាព​ងងឹត ឬ​គិត​ថា បញ្ហា​នេះ​បាន​បិទបាំង​ពីលើ​សេចក្តីល្អ​របស់​ព្រះ​នោះ​ឡើយ។ ប៉ុន្តែ តាមពិត យើង​ត្រូវ​មាន​ក្តី​សង្ឃឹម និង​ការកម្សាន្ត​ចិត្ត​ដ៏​ធំ​បំផុត ព្រោះ​យើង​ដឹង​ថា ពេលណា​ព្រះ​ទ្រង់​ធ្វើការ​គ្រប់គ្រង​មក​លើ​ចក្រវាល នោះ​នៅ​ចំពោះ​ព្រះនេត្រព្រះ​អង្គ គឺ​គ្មាន​សោកនាដកម្ម​អ្វី​ឡើយ។ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព​គ្រប់គ្រង​មក​លើ​កាលៈទេសៈ​ទាំងអស់​របស់​មនុស្ស បាន​ជា​ព្រះគម្ពីរ​អាច​ចែងថា “គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់”(រ៉ូម ៨:២៨)។ ពេលណា​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង តាម​ព្រះតម្រិះ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ធ្វើជា​កូន​ព្រះអង្គ នោះ​ទោះ​សោកនាដកម្ម​ដែល​យើង​បាន​ជួប​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ នៅ​លើ​ផែនដី ក៏​វា​សុទ្ធតែ​ដើម្បី​ជា​ប្រយោជន៍​យើង ដើម្បី​ជា​ក្តី​អំណរ​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។

More articles