May 25, 2023

You are here:
ធ្វើអ្វីៗគ្រប់យ៉ាងថ្វាយព្រះយេស៊ូវ

ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ កាល​ចេហ្វ(Jeff) មាន​អាយុ១៤ឆ្នាំ ម្តាយ​គាត់ បាន​នាំ​គាត់​ទៅ​មើល​អ្នក​ចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់។ លោក ប៊ី ចេ ថូម៉ាស(B. J. Thomas) បាន​ជាប់​ខ្លួន នៅក្នុង​ការរស់នៅ​ដែល​បំផ្លាញ​ខ្លួនឯង ក្នុង​ការ​ធ្វើដំណើរ​ប្រគំ​តន្ត្រី គឺ​មិន​ខុសពី​អ្នកចម្រៀង​ជាច្រើន នៅ​សម័យ​នោះ។ តែ​នេះ​ជា​បញ្ហា​ដែល​គាត់​មាន មុន​ពេល​គាត់ និង​ភរិយា​គាត់ បានឮ​អំពី​ព្រះយេស៊ូវ​។ ជីវិត​របស់​ពួក​គេ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​គេ​ទទួល​ជឿ​ព្រះគ្រីស្ទ។ នៅពេល​យប់​នៃ​ការ​ប្រគំ​តន្រ្តី អ្នកចម្រៀង​រូប​នេះ​បាន​ចាប់ផ្តើម​ផ្តល់​ឲ្យ​នូវ​ការកម្សាន្ត​សប្បាយ​ដល់​ហ្វូង​មនុស្ស​ដែល​កំពុង​មានចិត្ត​ក្លៀវក្លា។ តែ​បន្ទាប់ពី​បាន​ច្រៀង​បទចម្រៀង​ដ៏​ល្បីល្បាញ​របស់​គាត់​បាន​ពីរបី​បទ មាន​បុរស​ម្នាក់​បាន​ស្រែក​ពី​ក្នុងចំណោម​ហ្វូង​មនុស្ស ឲ្យ​គាត់​ច្រៀង​បទចម្រៀង​មួយ​បទ​ថ្វាយ​ព្រះយេស៊ូវ​។ លោក​ប៊ី ចេ ក៏បាន​ឆ្លើយតប​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ថា គាត់ទើប​តែ​បាន​ច្រៀង​បទចម្រៀង​បួន​បទ​ថ្វាយ​ព្រះយេស៊ូវ​ហើយ។ រឿង​នេះ​បាន​កន្លង​ផុត​ទៅ៤ទសវត្សរ៍​ហើយ តែ​លោក​ចេហ្វ នៅតែ​នឹក​ចាំ​ពេល​ដែល​គាត់​ដឹង​ថា អ្វីៗ​ដែល​យើង​ធ្វើ​ក៏ដោយ គឺ​គួរតែ​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​ គឺ​សូម្បីតែ​កិច្ចការ​ដែល​មិន​ទាក់ទង​នឹង​ជំនឿ​ក៏ដោយ។ ជួនកាល ក្នុង​ជីវិត​យើង យើង​មិនដឹង​ថា មាន​កិច្ចការ​អ្វីខ្លះ​ដែល​ពិតជា​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នោះ​ទេ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្បួនខ្នាត​ដើម្បី​វាស់​ឲ្យដឹង​ថា មាន​កិច្ចការ​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​ថ្វាយព្រះ។ តើ​យើង​កំពុងតែ​បង្ហាញ​ចេញ​នូវ​ការ​បន្ទាបខ្លួន និង​សេចក្តី​ស្រឡាញ់ ហើយ​បាន​ធ្វើជា​គំរូ​ល្អ ក្នុង​កិច្ចការ​ដែល​យើង​ធ្វើ ដែល​មាន​ដូចជា​ការ​ច្រៀង ការ​ធ្វើ​កិច្ចការ​ផ្ទះ…

Read article