ដំណឹងល្អនៃការផ្សះផ្សា

ដោយសារ​បាប យើង​បាន​ក្លាយជា​ខ្លាំង​សត្រូវ​របស់​ព្រះ អ្នកដទៃ និង​ខ្លួនឯង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ប្រភព​តែមួយ​នៃ​សន្តិភាព សម្រាប់​ការ​ទាស់​ប្រឆាំង​របស់​យើង។

អត្ថ​បទ

ព្រះ​គម្ពីរប៊ីប​បាន​ចែងថា បាប​បាន​ធ្វើឲ្យ​យើង​​ដាច់​ចេញពី​ព្រះ។ យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ។ យើង​បាន​ធ្វើ​សង្គ្រាម​ទាស់​នឹង​ព្រះ ដោយសារ​និស្ស័យ​សាច់ឈាម​របស់​យើង​ដែល​មាន​បាប។ ជាង​នេះ​ទៅទៀត យើង​ក៏បាន​ដាច់​ចេញពី​មនុស្ស​ដែល​មាន​បាប​ដូច​យើង​ដែរ។ ហើយក៏​បែក​ចេញ​ពី​ខ្លួនឯង។ ដូចនេះ យើង​បាន​កើត និង​ចម្រើន​វ័យ​ធំឡើង ក្នុង​បរិយាកាស​នៃ​សង្រ្គាម។ ចិត្ត​របស់​យើង​ទាស់​ប្រឆាំង​ព្រះ ទាស់​ប្រឆាំង​អ្នកដទៃ ទាស់​ប្រឆាំង​នឹង​ខ្លួនឯង។ នេះ​ជា​ការ​ដាច់​ចេញ​ដែល​មាន៣កំរិត ហើយ​​កណ្ឌ​គម្ពីរ​សំបុត្រ​កូល៉ុស​បាន​ចែង​ថា ព្រះគ្រីស្ទ​បាន​យាង​មក ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ។ ឈើឆ្កាង​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប និង​ភាព​សុខដុម​ជាមួយ​ព្រះ។

 

More articles