ពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក

ដោយសារ​សេចក្តី​ជំនឿ នោះ​​អ័ប្រា​ហាំ​បាន​ថ្វាយ​អ៊ីសាក។ ហេព្រើរ ១១:១៧

ក្នុង​ពេល​សព្វ​ថ្ងៃនេះ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​ស្តាប់​បង្គាប់​ព្រះ​ប្រៀប​ដូចជា​ការបំផ្លាញ​ក្តី​ស្រមៃ​ខ្លួនឯង។ អ្នក​ផ្សេងទៀត ក៏​នឹង​មាន​អារម្មណ៍​ដូចនេះ​ផង​ដែរ។ អ្នកមាន​អារម្មណ៍​ថា បើ​អ្នកធ្វើ​អ្វី​ដែល​ព្រះបន្ទូល​ព្រះ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នកធ្វើ អ្នក​នឹង​វេទនា ហើយ​មិន​ជឿ​ថា ព្រះ​ទ្រង់​អាច​ប្រើការ​នេះ ជា​ប្រយោជន៍​ដល់​អ្នក​ទេ។

ពេលនេះ អ្នក​ប្រហែលជា​ឮ​ព្រះ​ទ្រង់​បង្គាប់ ឬ​ត្រាស់​ហៅ​អ្នក ឲ្យ​បន្ត​រស់នៅ​ជា​អ្នកមាន​គ្រួសារ ឬនៅ​លីវ ឲ្យ​បន្ត​ធ្វើការងារ​នោះ​ទៀត ឬ​ឲ្យ​ទៅ​រក​ការងារ​ផ្សេង ឬ​ឲ្យ​ផ្សាយដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ នៅកន្លែង​ធ្វើការ ឲ្យ​រក្សា​ភាព​ស្មោះត្រង់ ឲ្យ​នាំ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប ឲ្យ​ប្រែចិត្ត ឲ្យ​ស្វែងរក​ការងារ​ថ្មី ឬ​ឲ្យ​ធ្វើការ​ជា​បេសកជន​ជាដើម។ ហើយ​តាម​គំនិត​របស់​អ្នក​ដែល​មាន​ដែន​កំណត់ អ្នក​មិន​ចង់​ធ្វើតាម​បង្គាប់​នេះ​ទេ ព្រោះ​អ្នក​ប្រហែល​មាន​អារម្មណ៍​ថា ពិបាក​ដូច​លោ​ក​អ័​ប្រា​ហាំ​លះបង់​អ៊ីសាក ដែល​ជា​កូន​តែមួយ​ដែល​ត្រូវ​ទទួលមរតក​ ។

អ្នក​បាន​ពិចារណា​គ្រប់ជ្រុងជ្រោយ​តាម​គំនិត​មនុស្ស ហើយ​យល់ឃើញ​ថា អ្នក​នឹង​មិន​អាច​ទទួលលទ្ធផល​ល្អ​ឡើយ។

តែ​ឥឡូវនេះ អ្នក​បានដឹង​ហើយ​ថា លោ​ក​អ័​ប្រា​ហាំ​បាន​ទទួលលទ្ធផល​ដូចម្តេច។ គឺ​ដូចដែល​ព្រះគម្ពីរ​បាន​ចែង​អំពី​រឿង​គាត់​ស្រាប់។

តើ​អ្នក​ប្រាថ្នា​ចង់​បាន​​ព្រះ និង​ផ្លូវ​របស់​ព្រះអង្គ ព្រមទាំង​ព្រះបន្ទូល​សន្យា លើស​អ្វី​ទាំងអស់​ឬទេ ហើយ​តើ​អ្នកជឿ​ថា ព្រះអង្គ​អាច ហើយនឹង​ឲ្យ​តម្លៃ​មក​លើ​ជំនឿ និង​ការ​ស្តាប់​បង្គាប់​របស់​អ្នក ដោយ​អ្នក​មិន​មាន​ការ​ខ្មាស​អៀន នៅក្នុង​ការ​ហៅ​ព្រះអង្គ​ថា ព្រះ​របស់​អ្នក ហើយ​ប្រើ​ប្រាជ្ញា អំណាច និង​សេចក្តី​ស្រឡាញ់​ទាំងអស់​របស់​ព្រះអង្គ ដើម្បី​កែប្រែ​ផ្លូវ​នៃ​ការ​ស្តាប់​បង្គាប់ ទៅជា​ផ្លូវ​នៃ​ជីវិត និង​ក្តី​អំណរ​ឬទេ?

តើ​អ្នក​កំពុង​ជួប​រឿង​វិបត្តិ​អ្វីខ្លះ នៅពេល​នេះ? តើ​អ្នក​ប្រាថ្នា​ចង់បាន​ព្រះអង្គ​ទេ? តើ​អ្នក​ទុកចិត្ត​ព្រះអង្គ​ទេ? ព្រះបន្ទូល​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​អ្នក​នៅពេល​នេះ​គឺ ៖ ព្រះ​ទ្រង់​សក្តិ​សម ហើយ​ព្រះ​ទ្រង់​អាច​ធ្វើ​បាន។

 

More articles