ស្វែងរកកន្លែងស្ងប់ស្ងាត់

តែ​ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។ លូកា ៥:១៦

ក្រុង​គ្រី​ន ប៊ែង ក្នុង​ភាគ​ខាងលិច​នៃ​រដ្ឋ​វើ​ជី​នា ជា​សហគមន៍​តូច​មួយ ក្នុង​តំបន់​ជួរភ្នំ​អាផាឡាជាន ដែល​មាន​ថ្ម​ធំៗ​ច្រើន។ ក្រុង​មួយ​នេះ​មាន​លក្ខណៈ​ដូច​ក្រុង​តូចៗ​រាប់​សិប​ទៀត ក្នុង​តំបន់​នោះ តែ​ខុសប្លែក​ខ្លាំង​បំផុត នៅត្រង់​ចំណុច​ដែល​ថា ប្រជាជន​ទាំង១៤២នាក់ ក្នុង​ទីក្រុង​នេះ មិន​មាន​អ៊ីនធឺណិត​ប្រើ​ទេ។ មូលហេតុ​គឺ​ដោយសារ​សេ​វា​អ៊ីនធឺណិត​វ៉ាយហ្វា​យ ឬ​អង់តែន​ទូរស័ព្ទ អាច​នាំឲ្យមាន​ការ​រំខាន​ដល់​មន្ទីរ​សង្កេត​មើល​ផ្កាយ​គ្រីនប៊ែង ដែល​មាន​កែវ​យឺត​មើល​ផ្កាយ ដែល​តែងតែ​ពិនិត្យមើល​ផ្ទៃមេឃ​ជានិច្ច។ ហេតុនេះ​ហើយ ក្រុង​គ្រីន​ប៊ែង​ស្ថិត​ក្នុងចំណោម​ទីកន្លែង​ដែល​មាន​ភាព​ស្ងប់ស្ងាត់​បំផុត​ខាង​ផ្នែក​បច្ចេកវិទ្យា ក្នុង​តំបន់​អាមេរិក​ខាងជើង។

ជួនកាល ភាព​ស្ងប់ស្ងាត់​ជា​បរិ​យា​កាល​ដែល​អំណោយផល​បំផុត ដល់​ការ​រីក​ចម្រើន​ឈាន​ទៅ​មុខ ជាពិសេស ក្នុង​ការ​ប្រកប​ទាក់ទង​របស់​យើង​ជាមួយ​ព្រះអង្គ។ ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ​នៃ​ការ​ប្រកប​ជាមួយ​ព្រះវរបិតា ដោយ​យាង​ទៅ​កន្លែង​ស្ងប់ស្ងាត់​តែ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ ក្នុង​បទ​គម្ពីរ លូកា ៥:១៦ យើង​ឃើញថា “ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន”។ ព្រះយេស៊ូវ​បាន​អនុវត្ត​ដូចនេះ​ជា​ញឹកញាប់ ធ្វើជា​គំរូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​យើង។ បើ​ព្រះ​អាទិករ​នៃ​ចក្រវាល បាន​ជ្រាប​ច្បាស់​ថា ព្រះអង្គ​ត្រូវ​ប្រកប​ជាមួយ​ព្រះវរបិតា នោះ​យើង​ត្រូវ​ចំណាយពេល​ជាមួយ​ព្រះ​អង្គ​ច្រើន​ជាង​អម្បាលម៉ាន​ទៀត។

ការ​ទៅ​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​មាន​ភាព​ស្រស់ថ្លា​ឡើងវិញ ក្នុង​ព្រះ​វត្ត​មាន​ព្រះ ជួយ​ឲ្យ​យើង​អាច​បន្តដំណើរ​ទៅមុខ​ទៀត ដោយ​កម្លាំង​ដែល​ព្រះអង្គ​ប្រទាន​ជាថ្មី។ តើ​អ្នក​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអម្ចាស់ នៅកន្លែង​ណាខ្លះ ក្នុង​ពេល​សព្វថ្ងៃ​នេះ?—BILL CROWDER

តើ​មាន​កត្តា​អ្វីខ្លះ ដែល​អាច​រំខាន​ការ​ចំណាយពេល​អធិស្ឋាន​របស់​អ្នក? តើ​ការ​ជ្រើសរើស​កន្លែង​ស្ងប់ស្ងាត់​ឲ្យ​បាន​ច្បាស់លាស់ មាន​ប្រយោជន៍​យ៉ាងណា​ខ្លះ ចំពោះ​ការ​ផ្ដោត​ចិត្ត ក្នុង​ការអធិស្ឋាន?

ឱ​ព្រះ​វរបិតា ជួនកាល សម្លេង​រំខាន​ក្នុង​ការរស់នៅ ក្នុង​លោកិយ​នេះ បាន​រារាំង និង​បង្វែរ​ចិត្ត​ទូលបង្គំ មិន​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ និង​មិន​ឲ្យ​ចំណាយពេល​ជាមួយ​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រក​ឃើញ​កន្លែង ដែល​ទូលបង្គំ​អាច​ចំណាយ​ពេល​ស្ងាត់ស្ងៀម​ផ្ទាល់ខ្លួន ជា​មួយ​ព្រះ​វត្ត​មាន​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។

For further study, see Talking with My Father: Jesus Teaches on Prayer at DiscoverySeries.org​/HP171.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles