បានរាប់ជាសុចរិត យ៉ាងជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ

តើ​អ្នកណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំងរបស់​ព្រះ​បាន ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត។ រ៉ូម ៨:៣៣

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​អាច​មានប្រសាសន៍ដូចនេះ​​ថា “តើ​អ្ន​ក​ណា​​នឹង​ចោទ​ប្តឹង​ពួក​រើស​តាំងរបស់​ព្រះ​បាន?” ហើយ​បន្ទាប់មក គាត់​អាច​ឆ្លើយ​ថា “ទេ! ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត​ហើយ”។ នេះ​ជា​ការពិត​មែន។ តែ​គាត់​មិនបាន​និយាយ​ដូចនេះ​ទេ។ តែ​គាត់​និយាយ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត”។

គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​ទៅលើ​ការ​រាប់​ជា​សុចរិត តែ​និយាយ​សង្កត់ធ្ងន់​ទៅលើ​ព្រះ ដែល​រាប់​យើង​ជា​សុចរិត។

តើ​ហេតុអ្វី? ព្រោះ​ក្នុង​តុលាការ​របស់​​ចក្រភព​រ៉ូម៉ាំង ការសម្រេច​របស់​តុលាការ​ជាន់​ទាប អាច​ត្រូវ​តុលាការ​ជាន់ខ្ពស់​ច្រានចោល។

នៅ​សម័យ​នោះ បើ​តុលាការ​ក្នុង​តំបន់​អ្នកឲ្យ​អ្នក​រួចខ្លួន នៅពេល​ដែល​អ្នកមាន​ទោស នោះ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក មាន​សិទ្ធិ​ចោទប្រកាន់​ឲ្យ​អ្នកមាន​ទោស​វិញ។ បើ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក​បាន​លើកលែងទោស​អ្នក ពេល​ដែល​អ្នកមាន​ទោស តែ​ព្រះចៅ​អធិរាជ្យ​អាច​ចោទប្រកាន់ ឲ្យ​អ្នកមាន​ទោស។

ចំណុច​សំខាន់​​បទ​គម្ពីរ​នេះ គឺ​ចង់​បង្ហាញ​យើង​ថា ៖ គ្មាន​តុលាការ​អ្វី ដែល​ខ្ពស់​ជាង​ព្រះ​ឡើយ។ បើ​ព្រះ​ទ្រង់​ជា​អ្នក​សម្រេច​ថា អ្នក​គ្មាន​ទោស ដោយ​ប្រកាស​ថា អ្នកជា​មនុស្ស​សុចរិត​នៅក្នុង​ព្រះនេត្រព្រះ​អង្គ នោះ​គ្មាន​នរណា​ម្នាក់​អាច​ប្តឹង​ឧទ្ធរណ៍​បានទេ គ្មាន​នរណា​ម្នាក់​អាចយ​ក​ច្បាប់​​អ្វី​មក​អះអាង​ជំទាស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​អះអាង​ថា ការ​ជំនុំជម្រះ​នេះ​មានការ​ខ្វះចន្លោះ គ្មាន​នរណា​ម្នាក់​អាច​ដាក់​ការចោទប្រកាន់​អ្វី​ផ្សេង​មក​លើ​អ្នក​បានទេ។ ការ​ជំនុំជម្រះ​របស់​ព្រះ មាន​ភាព​ជ្រះស្រឡះ ហើយ​គ្រប់ជ្រុងជ្រោយ​ហើយ។

ឱ​អស់​អ្នក​ទាំងឡាយ​ដែល​ជឿ​ព្រះយេស៊ូវ​ និង​បាន​រួបរួម​ជាមួយ​ព្រះអង្គ ហើយ​ស្ថិត​ក្នុងចំណោម​ពួក​ជ្រើសតាំង​អើយ សូម​ស្តាប់ ៖ ព្រះ​ទ្រង់​ជា​អ្នក​រាប់​អ្នករាល់គ្នា​ជា​សុចរិត។ គឺ​គ្មាន​តុលាការ​ជា​មនុស្ស គ្មាន​ហោរា​ដ៏​អស្ចារ្យ គ្មាន​មហា​ទេវតា​ណាម​ក​ពី​ស្ថានសួគ៌​ណា ដែល​រាប់​អ្នករាល់គ្នា​ជា​សុចរិត​ឡើយ។ តែ​ព្រះអង្គ ជា​ព្រះ​អាទិករ​នៃ​ពិភពលោក​នេះ ជា​ម្ចាស់​នៃ​របស់​សព្វសារពើ និង​អ្នកគ្រប់គ្រង​ចក្រវាល និង​ម៉ូ​លេ​គី​លនី​មួយៗ ព្រមទាំង​មនុស្ស​នៅក្នុង​ចក្រវាល​ផង ព្រះអង្គ​ជា​អ្នក​រាប់​អ្នករាល់គ្នា​ជា​សុចរិត។

បាន​សេចក្តី​ថា យើង​មានទំនុក​ចិត្ត​ដែល​មិន​ចេះ​រង្គោះ​រង្គើ នៅចំពោះមុខ​នៃ​ទុក្ខវេទនា​ច្រើនក្រៃ​លែង។ បើ​ព្រះ​ទ្រង់​កាន់​ខាងយើង​ហើយ នោះ​គ្មាន​នរណា​ម្នាក់​អាច​ទាស់​ប្រឆាំង​នឹង​យើង​បានទេ។ បើ​ព្រះ​ទ្រង់​ឲ្យ​ព្រះរាជបុត្រា​ព្រះអង្គ​កាន់​ខាងយើង នោះ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង ដែល​ល្អ​សម្រាប់​យើង។ បើ​ព្រះ​ទ្រង់​ជា​អ្នក​រាប់​យើង​ជា​សុចរិត នោះ​គ្មាន​ការចោទប្រកាន់​អ្វី ដែល​អាច​តតាំង​នឹង​យើង​បាន​ឡើយ។

More articles