មនុស្សមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីៗ តាមទំនើងចិត្តរបស់ខ្លួន តែមិនអាចគេចផុតពីការជំនុំជម្រះបាបរបស់ខ្លួនឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញអំពីដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្តរបស់យើង។
អត្ថបទ
យើងមានសេរីភាពក្នុងការសម្រេចចិត្ត ក្នុងន័យថា យើងអាចធ្វើអ្វីដែលយើងចង់ធ្វើ។ តែយើងមិនមានសេរីភាពក្នុងការសម្រេចចិត្ត ក្នុងន័យថា យើងអាចធ្វើអ្វីក៏បាន តាមទំនើងចិត្ត ដោយមិនមានទោសនោះឡើយ។ សេរីភាពរបស់យើងក្នុងការសម្រេចចិត្ត គឺតែងតែស្ថិតនៅក្រោមអំណាចនៃអធិបតេយ្យភាព និងព្រះចេស្តានៃព្រះដ៏មានគ្រប់ចេស្តាជានិច្ច។ ក្នុងការសិក្សារបស់អ្នកអំពីមនុស្ស បើអ្នកយល់ឃើញថា មនុស្សមានអធិបតេយ្យភាព ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ នោះការយល់ឃើញនេះមិនមានលក្ខណៈសមស្របនឹងជំនឿគ្រីស្ទបរិស័ទនោះឡើយ។ អ្នកអាចនិយាយថា មនុស្សមាន “សេរីភាពក្នុងការសម្រេចចិត្ត” តែមិនអាចនិយាយថា “សេរីភាពរបស់មនុស្សគ្មានដែនកំណត់” នោះឡើយ។ សូមចាំថា ព្រះទ្រង់មានសេរីភាព ហើយសេរីភាពរបស់ព្រះអង្គ ក៏ខ្ពស់ជាងសេរីភាពរបស់ខ្ញុំ។ ខ្ញុំមានសេរីភាព នៅក្នុងព្រំដែន ដែលកំណត់ដោយសេរីភាពរបស់ព្រះអង្គ។