អំណាចនៃការនៅស្ងៀម

សូមអាន : ទំនុក​ដំកើង ៣៧:៥-៧

ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ​។ ទំនុក​ដំកើង ៣៧:៧

មាន​បន្ទប់​មួយ ដែល​មាន​ទឹក​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​អណ្តែត​យ៉ាង​មាន​ផា​សុខ​ភាព ហើយ​គេ​ក៏​បាន​បិទ​ភ្លើង​ក្នុង​បន្ទប់​នោះ រួច​ភ្លេង​ដ៏​ស្រទន់​ដែលគេ​បាន​ចាក់​ឲ្យ​ស្តាប់ ក៏បាន​ប្រែ​ជា​ស្ងប់​ស្ងាត់​។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​បាន​បក​ស្រាយ​ថា បន្ទប់​ដ៏​ស្ងប់​ស្ងាត់​នេះ​ជួយ​ឲ្យ​យើង​មាន​ភាព​ធូរ​ស្រាល ពី​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​។ ខ្ញុំ​មិន​ដែល​បាន​ដឹង​អំពី​រឿង​នេះ​ពី​មុន​មក​ទេ​។ បន្ទប់​នោះ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ភាព​វឹកវរ​ក្នុង​លោកិយ​បាន​ឈប់ ហើយ​គេ​អាច​មាន​ការ​គិត​ដ៏​ច្បាស់​លាស់ នៅ​ក្នុង​ចិត្ត​។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មាន​អំណាច ក្នុង​ការ​នៅ​ស្ងៀម​។

យើង​អាច​សម្រាក យ៉ាង​មាន​ផា​សុខ​ភាព​បំផុត ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះ ដែល​បាន​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ហើយ​ប្រទាន​យើង​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​។ ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​ពេល​ស្ងប់​ស្ងាត់ ដោយ​ដកចេញ​ការ​រំខាន​ក្នុង​ជីវិត​យើង ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះអង្គ​កាន់តែ​ច្បាស់(ទំនុក​ដំកើង ៣៧:៧)។

បន្ទប់​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​នោះ ទោះ​ស្ងាត់​ស្ងៀម​យ៉ាងណា​ក៏ដោយ បើ​គ្មាន​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ​ទេ នោះ​វា​គ្មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ឡើយ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​របៀប​ដ៏​សាមញ្ញ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដោយ​គ្មាន​ការ​រំខាន​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ថា “តែ​ឯ​អ្នក កាលណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់នៅ​ទី​លាក់​កំ​បាំង​ចុះ”(ម៉ាថាយ ៦:៦)។ ព្រះអង្គ​នឹង​ដឹកនាំ​ជំហាន​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​សេចក្តី​សុចរិត​របស់​ព្រះអង្គ បញ្ចេញ​ពន្លឺ​មក ភ្លឺ​ច្បាស់ តាមរយៈ​យើង ពេលណា​យើង​ស្វែងរក​ចម្លើយ សម្រាប់​បញ្ហា​ប្រឈម​នៃ​ជីវិត ដោយ​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្ដា​របស់​ព្រះអង្គ(ទំនុក​ដំកើង ៣៧:៥-៦)។—Kimya Loder

តើ​អ្នក​បាន​ចំណាយ​ពេល​ធ្វើ​កិច្ច​ការ​សំខាន់ៗ​អ្វី​ខ្លះ ជា​រៀង​រាល់​ថ្ងៃ? តើ​អ្នក​អាច​ញែក​ពេល​បន្ថែម ដើម្បី​ឲ្យ​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​មាន​ការ​មមាញឹក​ច្រើន នៅ​ក្នុង​ល្បឿន​ដ៏​លឿន​នៃ​ជីវិត​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​នៅ​ស្ងៀម ដោយ​ញែក​ពេល​បន្ថែម​ទៀត​ថ្វាយ​ព្រះអង្គ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

For further study, read In His Presence: Spending Time with God at DiscoverySeries.org/Q0718.

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles