December 4, 2023

You are here:
ពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត

ទំនុក​ដំកើង ២៣ មាន​ព​រហើយ សាសន៍​ណា​ដែល…ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​។ ទំនុក​ដំកើង ៨៩:១៥ កាល​អ្នក​ស្រី​អ៊ីឡេន(Elaine) បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ គាត់ និង​ស្វាមី​របស់​គាត់ គឺ​លោក ឆាក់(Chuck) ក៏​បាន​ដឹង​ថា មិន​យូរ​ទេ គាត់​នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​ហើយ​។ អ្នក​ទាំង​ពីរ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​មក​លើ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ជាមួយ​គ្នា ឆ្លង​កាត់​ជ្រលង​ដែល​ជ្រៅ​បំផុត និង​ពិបាក​បំផុត នៃ​ការ​រស់នៅ​ជាមួយ​គ្នា​បាន៥៤ឆ្នាំ​។ ពួកគេ​ក៏​មាន​សេចក្តី​សង្ឃឹម ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា អ្នក​ស្រី​អ៊ីឡេន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់​នៅ​ជា​មួយ​ព្រះយេស៊ូវ ដោយ​បាន​ទទួល​ជឿ​ព្រះអង្គ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​ពិធី​បុណ្យសព​របស់​ភរិយា​គាត់ លោក​ឆាក់​បាន​ចែកចាយ​ថា គាត់​នៅតែ​បន្ត​ធ្វើ​ដំណើរ “កាត់​តាម​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ទំនុក​ដំកើង ២៣:៤)។ ភរិយា​គាត់​បាន​ទៅ​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ​។ តែ “ស្រមោល​នៃ​សេចក្តី​ស្លាប់” នៅតែ​ជាប់​មាន​ក្នុង​ជីវិត​គាត់ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្រី​អ៊ីឡេន​។ ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់ តើ​យើង​អាច​រក​ឃើញ​ប្រភព​នៃ​ពន្លឺ​នៅ​កន្លែងណា? សាវ័ក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ ហើយ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវ​បាន​ប្រកាស​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ…

Read article