December 2023

You are here:
ដួងព្រះទ័យរបស់ព្រះសម្រាប់មនុស្សទាំងអស់

ម៉ាថាយ ១១:២៧-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ ឌែន ហ្គីល(Dan Gill) ជា​ក្មេង​ប្រុស​អាយុ៩ឆ្នាំ បាន​ទៅ​ចូល​រួម​ពិធីខួប​កំណើត​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​គាត់​ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ម្តាយ​របស់​ក្មេង​ប្រុស​ជា​ម្ចាស់​ខួប​កំណើត ឃើញ​អាឈី គាត់​បាន​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​ពិធី​ខួប​កំណើត​ឡើយ​។ គាត់​ថា មិន​មាន​កៅអី​ទំនេរ សម្រាប់​ឲ្យ​អាឈី​អង្គុយ​ទេ​។ ពេល​នោះ​ឌែន​សុខ​ចិត្ត​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​គាត់ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​បាន​អង្គុយ​នៅ​លើ​កៅ​អី តែ​ម្តាយ​ក្មេង​នោះ​នៅតែ​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​។ ដូច​នេះ​ឌែន​ក៏បាន​ប្រគល់​អំណោយ​របស់​គាត់ និង​អំណោយ​របស់​អាឈី ទៅ​ស្រ្តី​នោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​អាឈី​។ ថ្ងៃ​នោះ ការ​បដិសេធន៍​ដែល​មិត្ត​ភក្តិ​គាត់​បាន​ទទួលរង បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក សព្វថ្ងៃ​នេះ ឌែន​បាន​ក្លាយ​ជា​គ្រូ​បង្រៀន ដែល​តែងតែ​ដាក់​កៅអី​ទំនេរ​មួយ ក្នុង​ថ្នាក់​រៀន​របស់​គាត់​។ ពេល​សិស្ស​របស់​គាត់​សួរ​អំពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គាត់​ក៏​បាន​ពន្យល់​ថា គាត់​ធ្វើ​ដូច​នេះ ដើម្បី​រំឭក​ខ្លួន​ឯង​ថា ថ្នាក់​រៀន​គាត់​តែងតែ​មាន​កន្លែង​ទំនេរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​គ្មាន​ការ​រើសអើង​។ ព្រះយេស៊ូវ​មាន​ព្រះទ័យ​បើក​ចំហ​សម្រាប់​មនុស្ស​ទាំង​អស់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ស្វាគមន៍​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ការ​អញ្ជើញ​នេះ​មិន​បាន​ប្រាស​ចាក​គោលដៅ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ​ឡើយ(រ៉ូម ១:១៦)។ អំណោយ​នៃ​សេចក្តី​សង្រ្គោះ គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់…

Read article