January 4, 2024

You are here:
ភាព​ស្មោះ​ត្រង់​ដ៏​ស្រគត់ស្រគំ ក្នុង​ព្រះគ្រីស្ទ

លោកុប្បត្ដិ ១០-១២ និង ម៉ាថាយ ៤ ១ថែស្សាឡូនិច ៤:១-២,៩-១២ ហើយ​ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​។ ១ថែស្សាឡូនិច ៤:‌១១ ថ្ងៃ​មួយ ខ្ញុំ​បាន​ចុះ​មក​ជាន់​ខាង​ក្រោម ដើម្បី​ញាំ​អាហារ​ពេល​ព្រឹក ក្នុង​សណ្ឋាគារ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​។ អ្វីៗ​នៅ​ក្នុង​បន្ទប់​ញាំ​អាហារ​នោះ សុទ្ធតែ​ស្អាត មិន​មាន​ប្រឡាក់​អ្វី​​។ គេ​បាន​តម្រៀប​អាហារ​ប៊ូ​ហ្វេ​នៅ​លើតុ​រួច​ជា​ស្រេច​។ អាហារ និង​ភេសជ្ជះ​ត្រជាក់ៗ​ក៏​មាន​ពេញ​ទូទឹកកក ស្លាប​ព្រា​និង​សម​ក៏​មាន​ពេញ​ប្រអប់​។ អ្វីៗ​ហាក់​ដូចជា​បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​បុរស​ម្នាក់​កំពុង​បំពេញ​អ្វីៗ​ដែល​ខ្វះ​ចន្លោះ ព្រម​ទាំង​ជូត​សម្អាត​របស់​អ្វី​ដែល​ប្រឡាក់​។ គាត់​មិន​បាន​ព្យាយាម​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​នរណា​ម្នាក់​ទេ​។ ប៉ុន្តែ ពេល​ខ្ញុំ​អង្គុយ​ញាំ​អាហារ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​គាត់​។ គាត់​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​ណាស់ គាត់​តែងតែ​កត់​សំគាល់​ឃើញ​ឆ្នាំង​ដែល​នៅសល់​ម្ហូប​តិចតួច ហើយ​ប្រញាប់​ចាក់​ម្ហូប​បន្ថែម ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​រង់​ចាំ​យូរ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន ខ្ញុំ​បាន​សង្កេត​ឃើញថា គាត់​តែងតែ​មាន​ភាព​ល្អិតល្អន់​នៅ​ក្នុង​ការងារ​។ អ្វីៗ​ហាក់​ដូចជា​ល្អ​ឥត​ខ្ចោះ ដោយសារ​បុរស​ម្នាក់​នេះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទោះ​មាន​មនុស្ស​តែ​ពីរបី​នាក់​ចាប់​អារម្មណ៍​ក៏ដោយ​។ ពេល​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ ធ្វើ​ការងារ​យ៉ាង​ផ្ចិតផ្ចង់​ដូច​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង” ដើម្បី​ឲ្យ​ទី​បន្ទាល់​នៃ​ការ​រស់នៅ​របស់​ពួកគេ បាន​ទទួល​ការ​គោរព​ពី​អ្នក​ខាង​ក្រៅ(១ថែស្សាឡូនិច ៤:១១-១២)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា អ្នក​បម្រើ​ព្រះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ…

Read article