February 19, 2024

You are here:
កត្តា​ជំរុញ​ចិត្ត​ឲ្យ​អធិស្ឋាន

១ថែស្សាឡូនិច ៥:១២-១៨ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពីព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយនូវ​ព្រះគ្រីស្ទ​យេស៊ូវ​។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្ត​រួម​ការងារ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ដោយសារ​អ្នក​គ្រប់​គ្រង​របស់​យើង​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បានឮ​ដូច្នេះ ដោយ​នឹក​ស្មានថា អ្នក​ដឹកនាំ​ដ៏​ពិបាក​របស់​យើង បាន​ចែក​ចាយ​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់ ហើយ​បាន​បង្រៀន​គាត់​អំពី​ការ​អធិស្ឋាន​។ តាម​ពិត ខ្ញុំ​បាន​គិត​ខុស​។ គាត់​ក៏​បាន​ពន្យល់​ថា រៀង​រាល់​ពេល​គាត់​ឃើញ​អ្នក​គ្រប់​គ្រង​ដើរមក គាត់​តែងតែ​អធិស្ឋាន​។ ពេល​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ព្រោះ​គាត់​បាន​អធិស្ឋាន​កាន់តែ​ច្រើន មុន​ពេល​គាត់​សន្ទនា​ជាមួយ​អ្នក​គ្រប់​គ្រង​។ គាត់​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​មកពី​ព្រះ ក្នុង​ទំនាក់​ទំនង​ដ៏​ពិបាក​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​គាត់ នៅ​កន្លែង​ធ្វើ​ការ ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអង្គ​កាន់តែ​ខ្លាំង ដោយសារ​បញ្ហា​នេះ​។ ការ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ពិបាក គឺ​បាន​រំឭក​ខ្ញុំ​អំពី​មេ​រៀន​ក្នុង​បទ​គម្ពីរ ១ថែស្សាឡូនិច ដែល​សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​អធិស្ឋាន​ឥត​ឈប់ឈរ ហើយ​ឲ្យ​អរ​ព្រះគុណ​ក្នុង​គ្រប់​កាលៈទេសៈ​(៥:១៧-១៨)។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ ក៏​ការ​អធិស្ឋាន​របស់​យើង គឺជា​ការ​អនុវត្ត​ដ៏​ល្អ​បំផុត ក្នុង​ការ​រស់នៅ​។ ការ​អធិស្ឋាន​ជួយ​យើង​ឲ្យ​បន្ត​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​យើង(កាឡាទី ៥:១៦) ជា​ជាង​ពឹង​ផ្អែក​ទៅលើ​គំនិត​របស់​យើង​ជា​មនុស្ស​។ ការ​នេះ​ក៏​បាន​ជួយ​យើង​ឲ្យ​រស់​នៅ​ជាមួយ​គ្នា ដោយ​មេ​ត្រី​ភាព(១ថែស្សាឡូនិច ៥:‌១៣) ទោះ​យើង​ប្រឈម​មុខ​ដាក់​ការ​ប៉ះ​ទង្គិច​ក៏ដោយ​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះអង្គ និង​អធិស្ឋាន​អំពី​រឿង​គ្រប់​យ៉ាង ហើយ​អរ​ព្រះគុណ​ព្រះ​អង្គ​ជា​ញឹក​ញាប់​។ ហើយ​ការ​នោះ​នឹង​ជួយ​យើង​ឲ្យ​រស់នៅ…

Read article