February 26, 2024

You are here:
គេ​ងលក់​យ៉ាង​សុខ​សាន្ត ពេល​មាន​បញ្ហា

ទំនុក​ដំកើង ៣ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយក៏​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ទប់ទល់​ខ្ញុំ​។ ទំនុក​ដំកើង ៣:៥ ការ​នឹក​ឃើញ​រឿង​អាក្រក់ៗ និង​ពាក្យចោទ​ប្រកាន់ បាន​ជន់​ជោរ​នៅ​ក្នុង​គំនិត​របស់​លោក​សាល(Sal)។ គាត់​គេង​មិន​លក់ ខណៈ​ពេល​ដែល​ចិត្ត​គាត់​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច ហើយ​គាត់​បែក​ញើស​ជោគ​ខ្លួន​។ កាល​នោះ គឺ​នៅ​ពេលយប់​មុន​ពេល​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​គាត់​មិន​អាច​បញ្ឈប់​ការ​គិត​ដ៏​ខ្មៅ​ងងឹត​នោះ​បាន​។ លោក​សាល បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេស៊ូវ ហើយក៏​បាន​ដឹង​ថា ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​បាប​របស់​គាត់​ហើយ តែ​សង្គ្រាម​ខាង​វិញ្ញាណ​នៅតែ​បន្ត​។ នៅពេល​នោះ ភរិយា​គាត់​ក៏​បាន​ចាប់ដៃ​គាត់ ហើយ​អធិស្ឋាន​ឲ្យ​គាត់​។ មួយ​សន្ទុះ​ក្រោយមក សន្តិភាព​ក៏​បាន​ចូល​មក​ជំនួស​ការ​ភ័យ​ខ្លាច ក្នុង​ចិត្ត​របស់​លោក​សាល​។ គាត់​ក៏បាន​ក្រោក​ឡើង ហើយក៏​បាន​សរសេរ​ពាក្យ​ពេចន៍ ដែល​គាត់​ចង់​ចែក​ចាយ មុន​ពេល​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ជា​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន កាលពី​មុន​។ ក្រោយមក គាត់​ក៏​បាន​គេង​លក់​យ៉ាង​សុខ​សាន្ត​។ ស្តេច​ដាវីឌ​ក៏​បាន​ជ្រាប​ថា ការ​គេង​មិន​លក់​នៅ​ពេលយប់ មាន​អារម្មណ៍​ដូច​ម្តេច​។ កាល​ទ្រង់​កំពុង​រត់​គេច​ពី​បុត្រា​ទ្រង់ ព្រះ​នាម​អាប់សាឡំម ដែល​ចង់​ដណ្តើម​រាជ​ទ្រង់(២សាំយ៉ូអែល ១៥-១៧) ទ្រង់​ជ្រាប​ថា មាន​មនុស្ស​ទាំង​សល់​សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ​វិញ​ទាស់​នឹង​ទ្រង់(ទំនុក​ដំកើង ៣:៦)។ ទ្រង់​ក៏បាន​ពោល​ទំនួញ​ថា “ឱ​ព្រះយេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូល​បង្គំ​មាន គ្នា​កាន់តែ​ច្រើន​ឡើង​យ៉ាងណា”(ខ.‌១)។ ទោះ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​យ៉ាងណា​ក៏ដោយ ក៏​ទ្រង់​បាន​ស្រែក​រក​ព្រះអម្ចាស់ ជា​ខែល​របស់​ទ្រង់(ខ.៣)។ ក្រោយមក…

Read article