March 1, 2024

You are here:
តើ​យើង​ជា​ម្ចាស់ ឬ​ជា​អ្នក​ទទួល​បញ្ញើ?

ទំនុក​ដំកើង ៥០:៧-១៥ ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធតែ​របស់​អញ​។ ទំនុក​ដំកើង ៥០:១០ មាន​ពេល​មួយ នាយក​ប្រតិបត្តិ​ម្នាក់​របស់​ក្រុម​ហ៊ុន ដែល​មាន​ប្រាក់​ពាន់​លាន បាន​ថ្លឹង​ថ្លែង​អំពី​អ្វីៗ​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​គាត់ ហើយក៏​បាន​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​ជា​ម្ចាស់​របស់​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ឬ​ព្រះ​ទ្រង់​គ្រាន់តែ​បាន​ផ្ញើ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ឲ្យ​ខ្ញុំ​ថែរក្សា?” គាត់​មាន​ការ​ព្រួយ​បារម្ភ អំពី​ការ​ល្បួង​ដែល​អាច​កើត​មាន ដោយសារ​ទ្រព្យ​សម្បត្តិ​មហា​សាល​នោះ ដូច​នេះ គាត់​មិន​ចង់​ឲ្យ​កូនៗ​របស់​គាត់​មាន​បន្ទុក ដោយសារ​បញ្ហា​ប្រឈម​នេះ​ទេ​។ គាត់​ក៏បាន​លះបង់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​គាត់ ហើយក៏​បាន​ប្រគល់​ភាគ​ហ៊ុន​របស់​គាត់ ឲ្យ​ទៅ​អង្គការ​មនុស្ស​ធម៌១រយ​ភាគរយ​។ គាត់​ទទួល​ស្គាល់​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​ព្រះ បានជា​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​ក្រុម​គ្រួសារ​គាត់ ធ្វើ​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួនឯង ហើយ​បរិច្ចាគ​ប្រាក់​ចំណេញ​នៅពេល​អនាគត ឲ្យ​ទៅ​អង្គការ​គ្រីស្ទបរិស័ទ​។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ៥០:១០ ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ព្រះ​អង្គ​ថា ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង​។ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះអាទិករ ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​មក ព្រះអង្គ​មិន​បាន​ជំពាក់​អ្វី​នឹង​យើង​ទេ ហើយក៏​មិន​ត្រូវ​ការ​អ្វី​មួយ​ពី​យើង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ”(ខ.៩)។ ដោយ​ព្រះទ័យ​សប្បុរស ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​យើង​មាន និង​ប្រើ​ប្រាស់ ក៏​ដូចជា​កម្លាំង និង​សមត្ថភាព​ក្នុង​ការ​ចិញ្ចឹម​ជីវិត​។ ដោយសារ​ព្រះអង្គ​បាន​ប្រទាន ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បង្ហាញ​យើង​ស្រាប់ នោះ​ព្រះអង្គ​ក៏​សក្តិ​សមនឹង​ឲ្យ​យើង​ថ្វាយបង្គំ​អស់ពី​ចិត្ត​។ ព្រះ​ទ្រង់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​។ ប៉ុន្តែ ដោយសារ​សេចក្តី​ល្អ​របស់​ព្រះអង្គ ព្រះ​អង្គ​ថែម​ទាំង​បាន​បន្ទាប​ព្រះ​កាយ ដើម្បី​មាន​ការ​ប្រកប​ទាក់ទង…

Read article