March 12, 2024

You are here:
មាន​ចិត្ត​ក្លាហាន ក្នុង​ព្រះគ្រីស្ទ

នាងអេសធើរ ៤:១០-១៧ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ​។ នាងអេសធើរ ៤:១៦ នៅ​ជិត​ដើម​ដំបូង​នៃ​សតវត្សរ៍ទី១៩ អ្នក​ស្រី​ម៉ារី មែគដូវែល(Mary McDowell) កំពុង​រស់នៅ​ក្នុង​តំបន់ ដែល​មាន​ភាព​ខុស​គ្នា​ស្រឡះ ពី​កន្លែង​ពិឃាត​សត្វ​ចិញ្ចឹម​យក​សាច់​ដ៏​សាហាវ​ព្រៃ​ផ្សៃ ក្នុង​ទីក្រុង​ឈីកាហ្គោ​។ ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ចម្ងាយតែ៣០គីឡូម៉ែត្រ​ពី​កន្លែង​នោះ តែ​គាត់​បាន​ដឹង​តិចតួច អំពី​ស្ថានភាព​នៃ​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​កម្មករ ដែល​ធ្វើ​ការ​នៅ​កន្លែង​នោះ ដែល​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​កូដកម្ម​។ បន្ទាប់ពី​គាត់​បាន​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កំពុង​ជួប​ប្រទះ គាត់​ក៏​បាន​ផ្លាស់ទី​លំនៅ​ទៅ​រស់នៅ​ក្នុង​ចំណោម​ពួកគេ ដោយ​ជួយ​លើក​កម្ពស់​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ពួកគេ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​។ គាត់​ក៏​បាន​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ ដោយ​បាន​បង្រៀន​ក្មេងៗ​ក្នុង​សាលា​រៀន នៅ​ខាង​ក្រោម​ហាង​លក់​ទំនិញ​តូច​មួយ​ផង​ដែរ​។ ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ស្ថានភាព​នៃ​ការ​រស់នៅ​ល្អ​ប្រសើរ​ជាង​មុន ទោះ​ខ្លួន​មិន​បាន​ទទួល​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ក៏​ជា​ការ​អ្វី​ដែល​នាងអេសធើរ​បាន​ធ្វើ​ផង​ដែរ​។ នាង​បាន​ក្លាយ​ជា​មហាក្សត្រី​របស់​ចក្រភព​ពើស៊ី(នាងអេសធើរ ២:១៧) ហើយ​មាន​ឯកសិទ្ធិ​ខុសពី​ប្រជាជន​អ៊ីស្រាអែល​របស់​នាង ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ក្នុង​ការ​និរទេស នៅ​ទូ​ទាំង​ចក្រភព​ពើស៊ី​។ តែ​នាង​បាន​ទទួលយក​បុព្វ​ហេតុ​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​ចក្រភព​ពើស៊ី និង​បាន​ប្រថុយ​ជីវិត ដើម្បី​ពួកគេ​ផង​ដែរ ដោយ​ថ្លែង​ថា “ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ”(៤:‌១៦)។ នាង​អាច​បន្ត​នៅ​ស្ងៀម ព្រោះ​ស្តេច​ដែល​ជា​ព្រះ​ស្វាមី​របស់​នាង មិន​បាន​ដឹង​ថា នាង​ជា​ជនជាតិ​យូដា​នោះ​ទេ(២:១១)។ ប៉ុន្តែ នាង​បាន​សម្រេច​ចិត្ត​ថា នាង​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​អង្វរ​របស់​សាច់​ញាតិ​របស់​នាង​បានជា​នាង​ធ្វើ​នូវ​រឿង​ដ៏​ក្លាហាន ដើម្បី​បើក​បង្ហាញ​ផែនការ​អាក្រក់ ដែលគេ​បាន​បង្កើត ដើម្បី​សម្លាប់​ជនជាតិ​យូដា​ឲ្យ​ផុតពូជ​។…

Read article