ព្រះ​ទ្រង់​បំពេញ​តម្រូវការ ពេល​យើង​បម្រើ​អ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧

បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។

ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់?

ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

“ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។

តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។

នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង មាន​អ្នក​បម្រើ​១២​នាក់ ដែល​ជា​ពួក​សាវ័ក ហើយ​មាន​នំប៉័ង​នៅសល់១២កន្ត្រក (ម៉ាកុស ៦:៤៣) មាន​ន័យ​ថា អ្នកបម្រើ​ម្នាក់​ៗ មាន​នំប៉័ង​ពេញ១​កន្ត្រក​សម្រាប់​បរិភោគ។ លើក​ទី២ មាន​នំប៉័ង​នៅសល់​១៧​កន្ត្រក ដែល​លេខ​៧ គឺជា​តំណាង​ឲ្យ​ភាព​ពេញលេញ​ជា​បរិបូរ។

តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ។ អ្នក​មិន​អាច​ចែក​អ្វីៗ​ដល់​អ្នកដទៃ ដល់​ថ្នាក់​ព្រះយេស៊ូវ​មិន​អាច​បំពេញ​ការ​ខ្វះខាត​របស់​អ្នកនោះ​ទេ។ ពេល​ណា​អ្នកធ្វើការ​លះបង់​ដើម្បី​អ្នកដទៃ ក្នុង​ការរស់នៅ ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវការ​អ្នកជា​មិនខាន។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំងអស់ ដែល​អ្នករាល់គ្នា​ត្រូវការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ​”(ភីលីព ៤:១៩)។

More articles